ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង់របង​ព្រំដីទាស់​ពាក្យ​សម្តី​គ្នា​គាំង​បេះ​ដូង​ស្លា.ប់មួយ​រំពេច​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ លោក​តា​​អាយុ​៧៤​ឆ្នាំម្នាក់​បាន​គាំង​បេះ​ដូង​ស្លា.ប់​មួយ​រំពេច​ខណៈ​ទាស់​ពាក្យ​សម្តី​គ្នា​ជា​មួយ​ភាគី​ម្ខាង​ទៀត​​​ពេល​ធ្វើ​ប្លង់ដី​ផ្ទះ​ជាប់គ្នា​ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ ថ្ងៃ​ត្រង់ ទី​២១ សីហា ២០១៤ ស្ថិត​ក្នុង​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ។

ខេត្ត​កណ្តាល ៖ លោក​តា​​អាយុ​៧៤​ឆ្នាំម្នាក់​បាន​គាំង​បេះ​ដូង​ស្លាប់​មួយ​រំពេច​ខណៈ​ទាស់​ពាក្យ​សម្តី​គ្នា​ជា​មួយ​ភាគី​ម្ខាង​ទៀត​​​ពេល​ធ្វើ​ប្លង់ដី​ផ្ទះ​ជាប់គ្នា​ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ ថ្ងៃ​ត្រង់ ទី​២១ សីហា ២០១៤ ស្ថិត​ក្នុង​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ។

សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ យិន សេង ភេទប្រុស អាយុ​៧៤​ឆ្នាំ ចំណែក​ភាគី​ម្ខាង​ទៀត​ឈ្មោះ ពឺង ទ្រី ភេទ​ប្រុស អាយុ​៦៤ឆ្នាំ ទាំង​ពីរ​នាក់មាន​ព្រំដី​ជាប់គ្នា​នៅ​ក្នុង​ភូមិ-ឃុំ​កើត​ហេតុ​ខាង​លើ​។

បើ​តាម​ប្រ​ភព​ពី​អ្នក​ជិត​ខាង​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ភាគី​ម្ខាង​ដែល​មាន​ឈ្មោះ ពឺង ទ្រី បាន​ហៅ​អាជ្ញា​ធរ មាន​លោក​មេ​ភូមិ អនុ​ភូមិ​ឱ្យ​មក​ជួយ​វាស់​វែង​ព្រំដី​ចំណុច​កើត​ហេតុ​ដើម្បី​ធ្វើ​របង​ព័ទ្ធ​ដី​ឡូត៍របស់​ខ្លួន​។​ខណៈពេល​វាស់​ឈ្មោះ ពឺង ទ្រីបាន​សុំ​ឱ្យ​ជន​រង​គ្រោះ​ជួយ​បរិច្ចាក​ដី​កន្លះ​ទឹក​ដោយ​សំអាង​ថា ខ្លួន​​ជា​អ្នក​ចេញ​ថ្លៃ​សាង​សង់​របង​នេះ​ តែ​ភាគី​ជន​រង​គ្រោះ​មិន​ព្រម​ក៏​ក្លាយ​ទៅ​ជា​ទំនាស់ពាក្យ​សម្តី​តឹង​សសៃក រៀង​ៗខ្លួន​ទោះ​បី​ជាលោក​មេភូមិ អនុភូមិ​ជួយ​អន្តរាគមន៍ សម្រប​សម្រួល ក៏ភាគី​ទាំង​ពី​មិន​ស្តាប់​នៅតែ​ប្រកែក​គ្នា​ពី​ដី​ឡូត៍ម្ខាង​ទៅ​ដី​ឡូត៍ម្ខាង រហូត​ធ្វើឱ្យ​ជនរង​គ្រោះ​ដែលមាន​ជំងឺនិង​វ័យ​ចាស់ជរាផងនោះ​បាន​ដួល​ដាច់ខ្យល់​ស្លាប់តែម្តង​។

ទោះបី​ជា​យ៉ាង​ណា​សមត្ថកិច្ច​មូលដ្ឋាន​បាន​រាយ​ការណ៍ទៅ​នគរបាល​ស្រុក​ហើយ​ ហើយ​នគរ​បាល​ស្រុក​ក៏បាន​ធ្វើ​សេចក្តីរាយ​ការណ៍​ទៅ​មន្រ្តី​ជំនាញ​ខេត្ត​ឱ្យ​ចុះ​មក​ពិនិត្យ និង​ធ្វើកោសល្យ​វិច័យ​សព​ផង​ដែរ។ ក្រោយ​ពិនិត្យ​សព​រួច​មន្ត្រី​ជំនាញ​បាន​ឱ្យ​ដឹង​​ថា​ជនរង​គ្រោះ​មាន​វ័យ​ចំនាស់​និង​មាន​ជំងឺបេះ​ដូង​ធ្ងន់ធ្ងរ​នៅពេលមាន​កំហឹង​គឺ​គាំង​បេះ​ដូង​ស្លាប់តែម្តង​។ សព​ត្រូវ​បាន​សមត្ថ​កិច្ច​ប្រគល់ជូន​ក្រុម​គ្រួសារ​សព​រៀប​ចំធ្វើ​បុណ្យ​តាម​ប្រ​ពៃណី​។