ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​ដ្ឋាននគរ​បាល​ខេ​ត្តកំពង់​ធំ​ប្រជុំ​ត្រួត​ពិ​និត្យ​វាយ​តម្លៃ​សកម្មភា​ព​ការងារ​គ្រប់​ផ្នែក​រយៈ​​ពេល​​១ឆ្នាំ​

9 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ លោក​​ឧត្តមសេ​នីយ៍​​ត្រី ជូ សំអាន​ស្នងការ​ដ្ឋាននគរ​បាល​ខេត្តកំពង់​ធំ នៅព្រឹក​ថ្ងៃទី ២២ ខែ សីហា​ឆ្នាំ ​២០១៤ បាន​បើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​សកម្មភាព​ការងារ​គ្រប់​ផ្នែក​រយៈ​ពេល​១ឆ្នាំ​នៃការ​កំ​ណែ​ទ​ម្រង់​កន្លង​ទៅ និងយុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី៣​របស់​រាជ​រដ្ឋាភិបាល​ដោយ​មាន​ការចូល​រួម​ពី​​

ខេត្ត​កំពង់ធំ ៖ លោក​​ឧត្តមសេ​នីយ៍​​ត្រី ជូ សំអាន​ស្នងការ​ដ្ឋាននគរ​បាល​ខេត្តកំពង់​ធំ នៅព្រឹក​ថ្ងៃទី ២២ ខែ សីហា​ឆ្នាំ ​២០១៤ បាន​បើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​សកម្មភាព​ការងារ​គ្រប់​ផ្នែក​រយៈ​ពេល​១ឆ្នាំ​នៃការ​កំ​ណែ​ទ​ម្រង់​កន្លង​ទៅ និងយុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី៣​របស់​រាជ​រដ្ឋាភិបាល​ដោយ​មាន​ការចូល​រួម​ពី​​លោកស្នងកា​ររង​ លោក​អធិការ​ក្រុង ​ស្រុក ​នាយប៉ុស្តិ៍​​ និងមន្ត្រីនគរ​បាលសរុប​ជិត ៣០០​នាក់ចូលរួម​។

លោកវរៈ​សេនីយ៍​​ឯក លឹម ហេន ស្នង​ការរង និងជា​ប្រធាន​សេនា​ធិការ​ដ្ឋាន​បានអាន​របាយ​ការណ៍​បូក​សរុប​លទ្ធផល​រយៈ​ពេល​៩ខែ ​គិតចាប់​ពីថ្ងៃ​ទី១៥ ខែវិច្ឆិកា ​ឆ្នាំ២០១៣ ដល់​ថ្ងៃទី​១៥ ខែសីហា ​ឆ្នាំ២០១៤ ចំណុច​សំ​ខាន់ៗ​រួមមាន​បទល្មើស​ព្រហ្មទណ្ឌ​មាន៦៨​លើក លើ​១០០លើក​បើធៀប​និង​រយៈ​ពេល៩​ខែឆ្នាំ​២០១៣​ថយ​ចុះ​៣២លើក​ បណ្តាល​ឲ្យស្លាប់​មនុស្ស១៥​នាក់ របួស​៦៣នាក់ រ​ងគ្រោះ​២នាក់ ​បាត់ម៉ូតូ​១៥​គ្រឿង និង​មាស​ប្រាក់​១ចំនួន​។

ការិយា​ល័យប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​​ចុះបង្ក្រាបបាន៣៨​ករណី​ មាន​បទល្មើស​ព្រៃឈើ​៣៥​ករណី មនុស្ស​៧នាក់​ រថយន្ត​២៣គ្រឿង​ អេស្កា​វ៉ា​ទ័រ២គ្រឿង​ ម៉ាស៊ីន​ត្រង់​ស៊ីន័រ១​.គ្រឿង​ ម៉ាស៊ី​ច្រៀក១​គ្រឿង​អាវុធ​អាកា១​ដើម​ និង​ឈើក្រញូ​ង៥៤៥​ដុំស្មើ៤,៣៩៩​ម៉ែត្រគូប។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​