ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចាប់​ខ្លួន​ជន​សង្ស័យ​ជាប់ពាក់ព័ន្ធនឹង​អំពើ​ឃាតក.ម្ម​ម្នាក់​បញ្ជូនទៅ​ស្នងការ​ដ្ឋាន​ក្រុង​ព្រះ​សីហនុ​​

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ ​ជន​សង្ស័យ​ជាប់ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ឃាត​កម្ម​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​ការ​ចាប់​ខ្លួន​​បាន​កាល​ពី​វេលា​ម៉ោង​៦ និង​២០​នាទី​ល្ងាច​ ថ្ងៃទី ២២ សីហា ២០១៤ នេះ​នៅ​ចំណុច​ភូមិ​៤ សង្កាត់​៤ ក្រុង-ខេត្ត​ព្រះ​សីហនុ​។ ការ​ចាប់​ខ្លួន​បុរស​ដែល​ជា​ជន​សង្ស័យ​ក្នុង​អំពើ​ឃាត​កម្ម​នេះ​គឺ​ធ្វើ​ឡើង​តាម​ដីការ​របស់​សាលា​

ខេត្ត​ព្រះ​សីហនុ ៖ ​ជន​សង្ស័យ​ជាប់ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ឃាត​កម្ម​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​ការ​ចាប់​ខ្លួន​​បាន​កាល​ពី​វេលា​ម៉ោង​៦ និង​២០​នាទី​ល្ងាច​ ថ្ងៃទី ២២ សីហា ២០១៤ នេះ​នៅ​ចំណុច​ភូមិ​៤ សង្កាត់​៤ ក្រុង-ខេត្ត​ព្រះ​សីហនុ​។ ការ​ចាប់​ខ្លួន​បុរស​ដែល​ជា​ជន​សង្ស័យ​ក្នុង​អំពើ​ឃាត​កម្ម​នេះ​គឺ​ធ្វើ​ឡើង​តាម​ដីការ​របស់​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​។

មុន​នឹង​ឈាន​ដល់​ការ​ចាប់​​ខ្លួន​ជន​សង្ស័យ​ខាង​លើ​នេះ​បាន​ គឺ​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជា​យូ​មក​ហើយ ។បន្ទាប់ពី​ធ្វើការ​ឃាត់​ខ្លួន​​ជន​សង្ស័យ​រូប​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការ​ដ្ឋាន​ក្រុង​ព្រះ​សីហនុ​ដើម្បី​រៀចចំ​សំណុំ​រឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។

សូម​បញ្ជាក់ថា​ជន​សង្ស័យ​ខាង​លើ​គឺ​ជា​មុខ​សញ្ញា​ចាស់​ដែល​សកម្ម​ខាង​លួច​ប្លន់​ និង​សម្លាប់មនុស្ស​យ៉ាង​សាហាវ​ផង​ដែរ​។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​