ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវជន​គថ្លង់ម្នាក់​ វាយសម្លា.ប់​ឪពុកបង្កើត

9 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ បុរសវ័យ​កណ្តាលម្នាក់​ បានត្រូវកូនប្រុស​បង្កើតជាមនុស្ស​គថ្លង់វាយទា.ត់ធា.ក់ និងច្របាច់ក​ បណ្តាលឲ្យស្លា.ប់​ភ្លាមៗនៅក្នុងផ្ទះ ។

ហេតុការណ៍នេះ​ បានកើតឡើងនៅ​ម៉ោង០៩ព្រឹកថ្ងៃទី២២​ សីហា​ ២០១៤ ​នៅក្នុងភូមិគោករាំង ​ឃុំមុខប៉ែន​ ស្រុកពួក ​។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាពបា​នស្រង់សម្តី​សមត្ថកិច្ចឲ្យដឹងជំហានដំបូងមកថា ​ជនរងគ្រោះឈ្មោះ​ អ៊ូច អម ​អាយុ៤៩ឆ្នាំ​ ជាកសិកររស់នៅ​ក្នុងភូមិ-ឃុំ​កើតហេតុខាងលើ ​មានកូន០៤នាក់​ (ស្រី០២នាក់) ។

ខេត្តសៀមរាប​ ៖ បុរសវ័យ​កណ្តាលម្នាក់​ បានត្រូវកូនប្រុស​បង្កើតជាមនុស្ស​គថ្លង់វាយទាត់ធាក់ និងច្របាច់ក​ បណ្តាលឲ្យស្លាប់​ភ្លាមៗនៅក្នុងផ្ទះ ។

ហេតុការណ៍នេះ​ បានកើតឡើងនៅ​ម៉ោង០៩ព្រឹកថ្ងៃទី២២​ សីហា​ ២០១៤ ​នៅក្នុងភូមិគោករាំង ​ឃុំមុខប៉ែន​ ស្រុកពួក ​។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាពបា​នស្រង់សម្តី​សមត្ថកិច្ចឲ្យដឹងជំហានដំបូងមកថា ​ជនរងគ្រោះឈ្មោះ​ អ៊ូច អម ​អាយុ៤៩ឆ្នាំ​ ជាកសិកររស់នៅ​ក្នុងភូមិ-ឃុំ​កើតហេតុខាងលើ ​មានកូន០៤នាក់​ (ស្រី០២នាក់) ។

ចំណែក​ជនដៃដល់​ជាកូនប្រុសឈ្មោះ​ ធិប រុន ​អាយុ២១ឆ្នាំ ​​​។ សមត្ថកិច្ច​មិនទាន់ដឹងពីមូលហេតុ​ពិតបា្រកដនៅឡើយទេ ​ប៉ុន្តែបើតាមក្រុមគ្រួសារ​បានបា្រប់ឲ្យដឹងថា​ នៅយប់មិញ​ (ថ្ងៃទី២១សីហា)​ ឪពុកដែល​ជាជនរងគ្រោះ​បា​នវាយទូន្មាន​ប្រៀន​ប្រដៅជនដៃដល់​ លុះព្រឹកឡើង​នៅវេលាកើតហេតុ ​ខណៈឪពុកកំពុងដេកលើអង្រឹង​ ស្រាប់តែជនដៃដល់​ស្ទុះទៅច្របាច់ករួចទាត់ធាក់​បន្ថែមទៀត​ បណ្តាលឲ្យស្លាប់​ភ្លាមនៅក្នុងផ្ទះ​របស់ខ្លួនតែម្តង ។

បច្ចុប្បន្ន ​ជនដៃដល់ ​បានត្រូវសមត្ថកិច្ច​មូលដ្ឋានបញ្ជូនមក​ឃុំនៅការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់​នៃស្នងការដ្ឋាន​នគរបាលខេត្តរង់ចំា​ចាត់ការតាមច្បាប់ ៕