ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​សន្យា​និយាយ​ពី​សន្តិភាព​ជាមួយ លោកពូ​ទី​ន ខណៈ​ក្រុង​គៀវ​ចោទ​រុ​ស្ស៊ី​ថា ជួយ​ច្បាំង​ពួក​ឧទ្ទាម

9 ឆ្នាំ មុន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ទី​២១ សីហា បាន​សន្យា​ថា នឹង​និយាយ​ពី​សន្តិភាព​ជាមួយ​សម​ភាគី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ហើយ​បញ្ចុះបញ្ចូល​លោកពូ​ទី​ន ឱ្យ​ដក​ពួក​យុទ្ធ​ជន​ឧទ្ទាម​ចេញពី​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។ក្នុង​សេចក្តី​ប្រកាស​មួយ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ប៉េ​ត្រូ​ប៉ូ​រូ​៉​ឆេ​ន​កូ ថ្លែង​ថា គ្រប់​គ្នា​នឿយណាយ​នឹង​សង្គ្រាម ។ ខ្ញុំ​មាន​បំណង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​តំបន់​នៅ​

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ទី​២១ សីហា បាន​សន្យា​ថា នឹង​និយាយ​ពី​សន្តិភាព​ជាមួយ​សម​ភាគី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ហើយ​បញ្ចុះបញ្ចូល​លោកពូ​ទី​ន ឱ្យ​ដក​ពួក​យុទ្ធ​ជន​ឧទ្ទាម​ចេញពី​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។ក្នុង​សេចក្តី​ប្រកាស​មួយ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ប៉េ​ត្រូ​ប៉ូ​រូ​៉​ឆេ​ន​កូ ថ្លែង​ថា គ្រប់​គ្នា​នឿយណាយ​នឹង​សង្គ្រាម ។ ខ្ញុំ​មាន​បំណង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​តំបន់​នៅ​ទីក្រុង​មីន​ស្ក៍ នា​ថ្ងៃ​ទី​២៦ សីហា ដើម្បី​និយាយ​ពី​សន្តិភាព​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី ។

ប្រធានាធិបតី​ទាំង​២​រូប​នោះ​នឹង​ជួប​គ្នា​នា​ឱកាស​កិច្ចប្រជុំ​កំពូល​តំបន់​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​២៦ សីហា នៅ​បេឡា​រុស ដោយ​មាន​វត្តមាន​ផង​ដែរ​របស់​បណ្តា​មេដឹកនាំ​សហភាព​អឺ​រុ​៉​ប ។ នេះ​នឹង​ជា​ការ​ជួប​គ្នា​រវាង​លោក​ប៉ូ​រូ​៉​ឆេ​ន​កូ និង​លោកពូ​ទី​ន ជា​លើក​ទី​២ ក្រោយ​ពី​ជួប​គ្នា​រយៈពេល​ខ្លី​មួយ​កាលពី​ថ្ងៃ​ទី​៦ មិថុនា កន្លង​មកនេះ​នៅ​ទីក្រុង​ន័​រម៉ង់​ឌី ប្រទេស​បារាំង​មក ។

សេចក្តី​ប្រកាស​នោះ​បន្ត​ថា អ៊ុយ​ក្រែ​ន​នឹង​អំពាវនាវ​ដល់​រុ​ស្ស៊ី​ឱ្យ​ដក​ពួក​យុទ្ធ​ជន​ឧទ្ទាម​ចេញពី​ភាគ​ខាងកើត​ប្រទេស ។ អាជ្ញាធរ​អ៊ុយ​ក្រែ​ន​អះអាង​កាលពី​ថ្ងៃ​ទី​២ សីហា​ថា រឹបអូស​យក​បាន​រថពាសដែក​២​គ្រឿង​របស់​កងពលធំ​ឆ័​ត្រ​យោង​មួយ​របស់​រុ​ស្ស៊ី​នៅ​ជិត​ទីតាំង​របស់​ពួក​បំបែក​ខ្លួន​និយម គឺ​ក្រុង​លូ​ហ្គា​ន​ស្ក័ ។ ប្រសិនបើ​នោះ​ជា​ព័ត៌មាន​ពិត​នឹង​បង្ហាញ​ច្បាស់​ជា​លើក​ដំបូង​ពី​ការ​ចូលរួម​របស់​កងទ័ព​រៀបរយ​រុ​ស្ស៊ី ក្នុង​ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។

អ្នកនាំពាក្យ​យោធា​អ៊ុយ​ក្រែ​ន លោក​អាន​ឌ្រឺ​អុ​ី​លី​សេន​កូ អះអាង​ថា ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជិត​ក្រុង​លូ​ហ្គា​ន​ស្ក៍ កង​ទាហាន​អ៊ុយ​ក្រែ​ន​ចាប់​បាន​រថពាសដែក​២​គ្រឿង​របស់​កងពលធំ​ឆ័​ត្រ​យោង PSKOV ។ ក្នុង​រថពាសដែក​មួយ គេ​រក​ឃើញ​ឯកសារ​នានា ។ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​បាន​បដិសេធ​ព័ត៌មាន​ទាំងនោះ ។

កងទ័ព​អ៊ុយ​ក្រែ​ន​អះអាង​ម្យ៉ាងទៀត​ថា មានការ​ប្រយុទ្ធ​គ្នា​ដ៏​ធំ​នៅ​ទីក្រុង​លូ​ហ្គា​ន​ស្ក៍ ដែល​ឡោម​ព័ទ្ធ​ជាប់ ។ កង​កុំម៉ង់ដូ​អ៊ុយ​ក្រែ​ន​ស្ថិត​នៅ​តាម​វិ​ថី​នានា​នៃ​ទីក្រុង​នោះ​ដើម្បី​កម្ទេច​បណ្តា​កាំភ្លើង​ធំ​របស់​ពួក​ឧទ្ទាម ។ ចំណែក​ទីក្រុង​ដូ​ណេ​ត​ស្ក៍ ជាទី​តាំង​ធំ​របស់​ពួក​ឧទ្ទាម ក៏​រង​ការ​បាញ់កាំភ្លើង​ធំ​យ៉ាង​ខ្លាំងក្លា​ដែរ ៕