ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​​ជាង​១០០​នាក់មក​ពី​សហ​គមន៍​វិវាទ​ដី​ធ្លី​លើកគ្នា​ឈរ​​​នៅមុខ​អគារ​រដ្ឋបាល​សាលាដំបូងខេត្ត​សៀម​រាប​ជា​លើក​ទី​២ ខណៈ​បើក​សវ​នាការ​តំណាង​អ្នក​ភូមិ​៧​រូប

9 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ ​ក្រុម​អ្នក​ភូមិ​ប្រមាណ​ជាង​មួយ​រយ​នាក់មក​ពី​សហ​គម​ន៍មាន​វិវាទ​ដីធ្លី ក្នុង​ឃុំ​រ៉ុ​នតា​ឯក និង​ឃុំ​ត្បែងនៃ​ស្រុក​បន្ទាយស្រី កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២២ ​សីហា ​ ២០១៤ ​បាន​លើកគ្នា​មក​ឈរ​យ៉ាង​ពពាក់ពពូន​នៅ​មុខ​អគារ​សាលាដំបូង​ខេត្តសៀមរាប​​​ជា​លើក​ទី​០២ ក្រោម​ហេតុផល​ស្តាប់​លទ្ធផល​សវនាការ និង​លើកទឹកចិត្ត​ដល់​តំណាង​ពួក​គេ​ចំនួន០៧រូប ដែល​ត្រូវ​បាន​តុលាការ​បើក​ការ​ជំនុំ​ជំ​រះ​ក្តី​ទាក់ទិន​ទៅ​នឹង​សំណុំរឿង​ប៉ះពាល់​ដី​កម្មសិទ្ធិ​ស្របច្បាប់​ជា​សាធារណៈ ។

នេះ​ជា​ករណី​ទី​០២​ហើយ​ក្នុង​ឆ្នាំ​២០១៤ នេះ សំរាប់​ក្រុម​ប្រជា​សហ​គម​ន៍មាន​ជម្លោះដីធ្លី​ខាងលើ​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ពីមុខ​អគារ​រដ្ឋបាល​តុលាការខេត្ត  បន្ទាប់​ពី​សំណុំរឿង​ព្រហ្មទណ្ឌ​ដដែល​នេះ​ត្រូវ​បាន​តុលា​ការ​ខេត្ត​នេះ ​បើក​សវនាការកាលពី​ព្រឹក​ថ្ងៃ​ទី១៦ មិថុនា ​២០១៤ កន្លង​ទៅ តែ​ត្រូវ​បាន​លើក​ពេល ក្រោម​ហេតុផល​ពុំ​មាន​ពេលវេលា​គ្រប់គ្រាន់​។

លោក​ងួ​ន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្ត​ ​និង​ជា​ចៅក្រម​ជំនុំ​ជំ​រះ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ខាងលើ នៅ​រសៀល​ថ្ងៃ​ទី​២២ នេះ មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ ដោយ​ទូរ​សព្ទ័​របស់​លោក​ហៅ​ចូល​ តែ​ពុំ​មាន​អ្នក​ទទួល​។​ យ៉ាងណា​ក្តី​អ្នក​ឃ្លាំមើល​ការ​រំលោភសិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ ដែល​បាន​តាមដាន​ក្នុង​បន្ទប់​សវនាការបាន​ថ្លែង​ថា​​ ​នេះ​ជា​សវ​នាកា​លើក​ទី​០២ហើយ​សំរាប់​ក្រុម​អ្នក​ភូមិ​ដែល​ជាប់ចោទ​ព្រហ្មទណ្ឌ​ទាំង​០៧នាក់នោះ ក៏​ប៉ុន្តែ​ពេល​សំណុំរឿង​នេះ​ត្រូវ​បាន​លោក​ចៅក្រម​ជំនំ​ជុំ​រះ​សម្រេច​ចាត់​របៀប​(​ពន្យារ​ពេល​) ដើម្បី​ទុក​ពេល​ឲ្យ​ក្រុម​អ្នក​ភូមិ​ប្តឹង​ទៅ​គណៈកម្មាធិការ​ដីធ្លី​ខេត្ត និង​ទុក​ពេល​១៨ខែឲ្យ​ពួក​គេ​ដាក់​ឯកសា​ភាស្តុតាង​ពាក់​ព​ន្ធ័​ទៅ​នឹង​ការ​កាន់កាប់​ដីធ្លី​នោះ​ទៅ តុលាការ​ព្រហ្មទណ្ឌ​វិញ​។​

លោក​ថា​ នៅ​ក្នុង​ព្រឹ​ត្ត​ការ​ណ៏​នោះ​ពុំ​ឃើញ​មាន​អំពើ​ហឹ​ង្សា​ណាមួយ​កើតឡើង​ទេ តែ​តាម​ការ​អង្កេត​សន្ទុះ​នៃ​ការ​យកចិត្ត​ទុកដាក់​ដោះស្រាយ​របស់​អាជ្ញាធរ​ជូន​ប្រជាពលរដ្ឋ ក្នុង​រឿង​ជម្លោះដីធ្លី​ហាក់ដូចជា​ហក់​ឡើង​ខ្ពស់​ជាង​មុន ដែល​ទំនង​ដោយសារ​ការ​ដាក់​បទបញ្ជា​ពី​សម្តេច​តេជោ ហ៊ុន សែន កាលពី​ពេល​ថ្មី​កន្លង​ទៅ​៕