ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ប្រុសពៅ​របស់​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់ប៉ៃលិន​ម្នាក់បាត់ខ្លួនជាង​១០ថ្ងៃហើយ នៅតែ​រក​មិនឃើញ​

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ កូន​ប្រុស​ពៅ​​របស់​សមាជិក​​ក្រុមប្រឹក្សា​​សង្កាត់​ប៉ៃលិន​​ម្នាក់ បាន​បា​ត់​ខ្លួន​អស់​​រយៈពេល​ជាង​១០​ថ្ងៃ​​​​មក​ហើយ ខណៈ​​ឪពុក​​ម្តាយ​កំពុង​​ខិតខំ​ប្រឹងប្រែង​​រ​ក​គ្រប់​ទីកន្លែង​យ៉ាងណាក៏ដោយ​ រហូត​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​មាន​​ពន្លឺ​នៅឡើយ​​ ។

​ខេត្ត​ប៉ៃលិន ៖ កូន​ប្រុស​ពៅ​​របស់​សមាជិក​​ក្រុមប្រឹក្សា​​សង្កាត់​ប៉ៃលិន​​ម្នាក់ បាន​បា​ត់​ខ្លួន​អស់​​រយៈពេល​ជាង​១០​ថ្ងៃ​​​​មក​ហើយ ខណៈ​​ឪពុក​​ម្តាយ​កំពុង​​ខិតខំ​ប្រឹងប្រែង​​រ​ក​គ្រប់​ទីកន្លែង​យ៉ាងណាក៏ដោយ​ រហូត​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​មាន​​ពន្លឺ​នៅឡើយ​​ ។

ហេតុការណ៍​បាត់​ខ្លួន​នេះ ​​កើតឡើង​កាលពី​រសៀល​​ថ្ងៃ​ទី​១១ ​សីហា ២០១៤ ហើយ​​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២២ ​សីហា ២០១៤ ​នេះ នៅមិន​ទាន់​មាន​ពន្លឺ​ណាមួយ​នៅឡើយ​ទេ ​ខណៈ​ដែល​រូបគេ​ទៅ​លេង​បងប្រុស​ម្នាក់បួស​ជា​ព្រះសង្ឃ គង់នៅ​ក្នុង​វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី ស្ថិតក្នុង​​ភូមិ​ប៉ា​ហ៊ី​​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន លុះ​ដេក​លេង​នៅ​ទីនោះ​​បាន​ត្រឹមតែ​១​យប់ ពេល​ដែល​បងប្រុស​ប្រាប់​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ បែរជា​រូបគេ​មិន​ចូល​ផ្ទះ មិនដឹង​ជា​ដើរទៅ​ណា​បាត់​ស្រមោល​តែ​ម្តង ។

ករណីនេះ ​ត្រូវឪពុក​ម្តាយ​របស់​គេ​សង្ស័យ​​ថា អាចដើរទៅ​តាម​មិត្តភក្តិ​ម្នាក់​​ចូល​ក្នុង​ទឹកដី​ថៃ ។ ប្រភពបាន​ឱ្យ​ដឹងថា ​ក្មេង​ប្រុស​ដែល​បាត់​ខ្លួននោះ​ឈ្មោះ​សាត សីហ​​នាថ ហៅ​អា​បាយ​ក្តាំង អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី​៣ នៃ​សាលា​បឋម​សិក្សា​​សួន​អំពៅ (ជា​កូនពៅក្នុង​ចំណោម​បងប្អូន​៥​នាក់) រស់នៅ​ភូមិ​សួន​អំពៅ​​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ 

 ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព