ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុះ ម៉ាច បង្ហាញ​ផែនការ​មួយ​ចំនួន សម្រាប់​សមាគម​សិ​ល្ប​ករ​ខ្មែរ​អាណត្តិ​ថ្មី

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បើ​ទោះបីជា​អាណត្តិ​ជា​ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ ​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​រយៈពេល​ខាង​មុខ​នេះ​ក៏ដោយ ប៉ុន្តែ​តារាចម្រៀង​សំនៀង​ផ្អែម​លោក សុះ ម៉ាច បាន​បង្ហាញ​នូវ​យុទ្ធ​សាស្ត្រ​ថ្មី​សម្រាប់​រៀបចំ​សមាគម​សិ​ល្ប​ករ​ខ្មែរ​ឲ្យ​មាន​ភាពល្អ​ប្រសើរ និង​មានការ​គាំទ្រ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​។

រាជធានីភ្នំពេញ ៖ បើ​ទោះបីជា​អាណត្តិ​ជា​ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ ​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​រយៈពេល​ខាង​មុខ​នេះ​ក៏ដោយ ប៉ុន្តែ​តារាចម្រៀង​សំនៀង​ផ្អែម​លោក សុះ ម៉ាច បាន​បង្ហាញ​នូវ​យុទ្ធ​សាស្ត្រ​ថ្មី​សម្រាប់​រៀបចំ​សមាគម​សិ​ល្ប​ករ​ខ្មែរ​ឲ្យ​មាន​ភាពល្អ​ប្រសើរ និង​មានការ​គាំទ្រ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​។

លោក សុះ ម៉ាច បាន​អះអាង​ថា បើ​ទោះបីជា​សមាជិក​ក្នុង​សមាគម​មិន​បោះ​ឆ្នោត​ឲ្យ​លោក​បន្ត​ជា​ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ​អាណត្តិ​ថ្មី​នេះ​ក៏ដោយ ប៉ុន្តែ​លោក​នៅ​តែ​ឈរ​ធ្វើ​ជាទី​ប្រឹក្សា​របស់​សមាគម​មួយ​នេះ​ដដែល ហើយ​រូប​លោក​បាន​មាន​ផែនការ​មួយ​ចំនួន​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​សមាគម​មួយ​នេះ​បាន​ដំណើរការ​ទៅ​ដោយ​ល្អ​ប្រសើរ​។ ក្នុង​បទ​សំភាសន៍​ជាមួយ​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច លោក សុះ ម៉ាច បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​រូប​លោក និង​ក្រុមប្រឹក្សា​សមាគម​កំពុង​ស្វែងរក​ឱកាស​ ដើម្បី​ពិភាក្សា​គ្នា​អំពី​បេក្ខភាព​ជា​ប្រធាន​សមាគម​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ​។ ​លោក​បញ្ជាក់​ថា ដោយសារ​តែ​ក្រុមប្រឹក្សា​របស់​សមាគម​ភាគច្រើន​ជាប់រវល់​ដកឃ្លា​មិន​រួច​នោះ ទើប​ការ​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ​ អាច​នឹង​ធ្វើ​ឡើង​ក្រោយ​បុណ្យ​ភ្ជុំ ឬ​ក៏​ក្រោយ​បុណ្យអុំទូក ដើម្បី​រក​ពេល​វេលា​សម​ស្រប ​ហើយនឹង​ធ្វើ​ពិធី​រៀបចំ​ការ​ដំណើរការ​សមាគម​​ក្នុង​អាណត្តិ​ទី​៤ ​នេះ​តែ​ម្តង​។

លោក សុះ ម៉ាច បាន​អះអាង​ថា សម្រាប់​អាណត្តិ​ថ្មី​នេះ​ យើង​នឹង​កែប្រែ​សមាសភាព​ក្រុមប្រឹក្សា​ខ្លះ រួម​ទាំង​ការ​ស្វែងរក​ការ​គាំទ្រ​ពី​បណ្តា​ស្ថានទូត​នានា​ ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នកសិល្បៈ​មាន​ឱកាស​​បាន​ចេញ​ទៅ​សម្តែង​ក្រៅប្រទេស តាម​រយៈ​សមាគម​។ ​លោក​បន្ថែម​ថា និយាយ​ជា​រួម​អណ​ត្តិ​ថ្មី​ យើង​នឹង​បង្កើន​សកម្មភាព​ឱ្យ​ខ្លាំង​ជាង​មុន ជា​ពិសេស​ការ​ធ្វើ​ឲ្យ​អ្នកសិល្បៈ​ទាំងអស់​រួបរួម​ចូល​ជា​សមាជិក​ឲ្យ​បាន​ច្រើន និង​ការ​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​ក្រុមហ៊ុន​សប្បាយ​បង្កើត​កម្មវិធី​ធំ​ៗ​ពាក់ព័ន្ធ​និង​ដិ​ល្បៈ​ឡើង​វិញ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព