ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​បាល​ព្រៃ​ឈើ​ខណ្ឌ​មណ្ឌល​គិរី​បង្ក្រាប​ឈើ​ប្រណីត​នៅ​ភូមិ​អណ្តូង​ក្រឡឹង និង​ភូមិ​ពូហ្សាម​ប្រមូល​បាន​ឈើ​៧គំនរធំ

9 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ វិនាសកម្ម​ព្រៃឈើ​​​ក្នុង​ដែន​អភិរក្ស​ជីវចម្រុះ​សីមា នៅ​ស្រុក​អូរ​រាំង​កំពុង​ឈាន​ដល់​ការ​ព្រួយបារម្ភ​យ៉ាងធ្ងន់ធ្ងរ​បំផុត ខណៈ​ការ​កា.ប់បំផ្លាញ​ និង​ការ​ជួញដូរ​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី បាន​កើត​មាន​ពេញបន្ទុក​។​ ជាមួយ​គ្នា​នេះ​ជីវចម្រុះ​ផ្សេង​ៗ​ទៀត​ដែល​រស់នៅ​ក្នុងព្រៃ​ដែនអភិរក្សក៏​ទទួល​រង​នូវ​ការ​វិនាស​ជា​បណ្តើរ​ៗ ព្រោះតែ​សកម្មភាព​ចូលលុក​លុយ​ពី​សំណាក់អ្នក​រកស៊ី​អារឈើ​ និងបរ​បា.ញ់​សត្វព្រៃ​។

ខេត្ត​មណ្ឌល​គិរី​ ៖ វិនាសកម្ម​ព្រៃឈើ​​​ក្នុង​ដែន​អភិរក្ស​ជីវចម្រុះ​សីមា នៅ​ស្រុក​អូរ​រាំង​កំពុង​ឈាន​ដល់​ការ​ព្រួយបារម្ភ​យ៉ាងធ្ងន់ធ្ងរ​បំផុត ខណៈ​ការ​កាប់បំផ្លាញ​ និង​ការ​ជួញដូរ​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី បាន​កើត​មាន​ពេញបន្ទុក​។​ ជាមួយ​គ្នា​នេះ​ជីវចម្រុះ​ផ្សេង​ៗ​ទៀត​ដែល​រស់នៅ​ក្នុងព្រៃ​ដែនអភិរក្សក៏​ទទួល​រង​នូវ​ការ​វិនាស​ជា​បណ្តើរ​ៗ ព្រោះតែ​សកម្មភាព​ចូលលុក​លុយ​ពី​សំណាក់អ្នក​រកស៊ី​អារឈើ​ និងបរ​បាញ់​សត្វព្រៃ​។

​ជាក់ស្តែង​គំនរ​ឈើប្រណីត​ប្រភេទ​ធ្នង់​ចំនួន​៧​គំនរ​ធំ​ៗ​ត្រូវ​បានមន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​ស្ថាប័ន​ពាក់​ព័​ន្ធនានា ​បង្ក្រាប​បាន​កាលពី​ថ្ងៃទី​២១ សីហា ២០១៤ នៅ​​​​ពីរ​ទីតាំង​ ដោយ​ទីតាំង​ទី​មួយ​នៅ​ភូមិ​អណ្តូង​ក្រឡឹង​មាន​មួយ​គំនរ ចំណែក​ទីតាំង​ទី​ពីរ​នៅ​ភូមិ​ពូ​ហ្សា​ម មាន​ចំនួន​៦​គំនរ ។ ភូមិ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង​។​

មន្ត្រី​ជំនាញ​រដ្ឋ​ព្រៃឈើ​ខណ្ឌ​មណ្ឌលគិរី​បាន​និយាយ​ថា គេ​នៅ​មិន​ទាន់​ដឹង​ពី​ចំនួន​ឈើ​ពិត​ប្រា​ដក​នៅឡើយ​ទេ តែបើ​តាម​ការ​ប៉ាន់ស្មាន​អាច​មាន​ចំនួន​ប្រហែល​ជិត​ពីរ​រយ​កំណាត់​។ ​មុខ​កាត់ឈើ​មួយ​កំណាត់​អាច​មាន​ទំហំ​ចាប់ពី​៤០​សង្ទីម៉ែត្រ​គុណ​៤០​សង្ទីម៉ែត្រ ប្រវែង​៥​ម៉ែត្រ​ឡើង​ទៅ​។

​ប្រភព​ក្រៅផ្លូវការ​បាន​និយាយ​ថា ចំនួន​ឈើប្រណីត​ដែល​មេព្រៃ​ចាប់​បង្ក្រាប​នោះ ប្រសិនបើ​គេ​ដឹក​យក​ទៅ​លក់​នៅ​ទីផ្សារ​បរទេស​អាច​មាន​តម្លៃ​មិន​ក្រោម​ជាង​៥​ម៉ឺនដុល្លារ​​ទេ គឺ​ក្នុង​មួយ​ម៉ែត្រគូប​មាន​តម្លៃ​ចន្លោះ​ពី​៣​ពាន់​ដុល្លារ​ទៅ​៤​ពាន់​ដុល្លារ​។​ ប៉ុន្តែ​តម្លៃ​ដែល​គេ​ទិញ​នៅ​តាម​ភូមិ​ពី​អ្នក​ចូល​កាប់​នៅ​ក្នុង​ព្រៃ​មួយ​ម៉ែត្រគូបមិន​លើស​ពី​៥០០​ដុល្លារ​ឡើយ​​ អ៊ីចឹ​ង​ហើយ​តម្លៃ​ចំណេញ​ឃើញ​ថា មាន​ចំនួន​មហិមា ទើប​បានជា​ក្រុម​ថៅកែ​សំបូរលុយ​ទាំងនោះហ៊ាន​ដាក់​ដើមទុន​រកស៊ី​យ៉ាង​គ​គ្រឹ​ង​គគ្រេង​រាល់ថ្ងៃ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព