ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួនបុរស​៣នាក់​ទាក់ទង​ទំនាស់​ដី​ធ្លី​នៅ​ស្រុក​ចន្រ្ទា​

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖​ បុរស​៣នាក់ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ចាប់ខ្លួន​បញ្ជូន​មក​ឱ្យ​ព្រះ​រាជ​អាជ្ញារ​អំសាលា​ដំបូង​ពីបទ​រំលោ.ភ​កាន់​កា.ប់​អ​ចលនវត្ថុ​និង​ប្រើ​ហិ.ង្សា​ទៅលើ​អ្នក​កាន់​អ​ចលនវត្ថុ​​សុចរិត​​ដែល​ភាគី​ប្រជា​ពលរដ្ឋ​និយាយ​ថា​អយុត្តិធម៌​។ ទំនាស់​ដី​ធ្លី​ដ៍រាំុ​រ៉ៃ​អស់​រយៈពេល​១៤​ឆ្នាំ​មក​ហើយ​រវាង​ភាគី​ប្រជា​ពល​រដ្ឋ​ចំនួន​៥៤

ខេត្ត​ស្វាយ​រៀង ៖​ បុរស​៣នាក់ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ចាប់ខ្លួន​បញ្ជូន​មក​ឱ្យ​ព្រះ​រាជ​អាជ្ញារ​អំសាលា​ដំបូង​ពីបទ​រំលោភ​កាន់​កាប់​អ​ចលនវត្ថុ​និង​ប្រើ​ហិង្សា​ទៅលើ​អ្នក​កាន់​អ​ចលនវត្ថុ​​សុចរិត​​ដែល​ភាគី​ប្រជា​ពលរដ្ឋ​និយាយ​ថា​អយុត្តិធម៌​។ ទំនាស់​ដី​ធ្លី​ដ៍រាំុ​រ៉ៃ​អស់​រយៈពេល​១៤​ឆ្នាំ​មក​ហើយ​រវាង​ភាគី​ប្រជា​ពល​រដ្ឋ​ចំនួន​៥៤ គ្រួសារ​នៅ​ភូមិ​តែង​ម៉ៅ​ជា​មួយ​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​ ។ ករណី​ចាប់​ខ្លួន​ប្រជា​ពល​រដ្ឋ​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២១ សីហា ២០១៤ នៅ​ក្នុង​ភូមិតែង​ម៉ៅ ឃុំចន្រ្ទា ស្រុក​ចន្រ្ទា ។

ទាក់ទិន​នឹង​ករណី​នេះ​លោក វរៈសេនីយ៍ទោ គឹម សុខ​សង្វា មេបញ្ជាការរង​និង​ជា​ប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ​និង​យុត្តិធម៌​នៃ​កង​រាជ​អាវុធ​ខេត្ត​បាន​ឱ្យ​ដឹង​ថា ក្រោយ​ពីទទួល​ដីការ​ពី​លោក​ព្រះរាជ​អាជ្ញាអម​សាលា​ដំបូង​ខេត្ត​លោក ឧត្តម​សេនីយ៍ត្រី សាន​ ប៊ុន​ថាន  មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​បញ្ជាឱ្យ​រូប​លោក​ដឹក​នាំ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ សហការ​ជាមួយ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ស្រុក​ចន្រ្ទា​ចាប់​ខ្លួន​ទណ្ឌិត​៣នាក់​តាម​សាលដីការ​ព្រហ្មទណ្ឌ​ស្ថាពរលេខ​ ១២៩ ចុះ​ថ្ងៃទី​១១​មិថុនា ២០១៤​ របស់តុលា​ការកំពូល​បង្គាប់​ឱ្យ​ចាប់ខ្លួន​ទណ្ឌិត​៣​នាក់ ១.ឈ្មោះ ដើក ណេត អាយុ​៤៣​ឆ្នាំ ភេទ​ប្រុស មុខ​របរ​ធ្វើ​ស្រែ  ទី២.ឈ្មោះ​ យឹម មិច ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ធ្វើ​ស្រែ និង​ទី៣ ឈ្មោះ កើត នោ ភេទ​ប្រុស​ អាយុ​៥៩​ឆ្នាំ​ធ្វើ​ស្រែ ។ ទាំង​៣​នាក់រស់នៅ​ភូមិ​តែង​ម៉ៅ ឃុំចន្រ្ទា ស្រុក​ចន្រ្ទា​ដោយ​ដាក់ទោស​ជាប់​ពន្ធ​ធនាគារ​មួួ​ឆ្នាំ​ពីបទ​រំលោភ​កាន់​កាប់អ​​ចលនវត្ថុ​និង​ប្រើ​ហិង្សា​​ទៅលើ​អ្នក​កាន់​អ​ចលនវត្ថុ​​សុចរិត​​​។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​