ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ស្រវឹង​ធ្លាក់ភ្នែក​បើក​រថយន្ត​បុកតូប​គុយទាវ​និង​ជ្រុល​ទៅ​បុក​រះ​ពីក្រោយ​ម៉ូតូ​ពីរ​គ្រឿង​ទៀត​របួស​ធ្ងន់២នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់​ស្រវឹង​ធ្លាក់ភ្នែក​បាន​បើក​រថយន្ត​តូយ៉ូតាព្រូស​ទៅ​បុក​តូបលក់គុយ​ទាវ​ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីគ្រឿង​ពី​ក្រោយ​​​បន្តបន្ទាប់គ្នាពេញ​ហឹង​​បណ្តាល​ឱ្យ​​ម៉ូតូ​មួយ​គ្រឿង​​កៀប​ជាប់​​ពី​ក្រោម​រថយន្ត​បើក​អូសទៅ​មុខ​របួសធ្ងន់២​នាក់ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អា​

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់​ស្រវឹង​ធ្លាក់ភ្នែក​បាន​បើក​រថយន្ត​តូយ៉ូតាព្រូស​ទៅ​បុក​តូបលក់គុយ​ទាវ​ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីរ​​គ្រឿង​ពី​ក្រោយ​​​​បន្តបន្ទាប់គ្នាពេញ​ហឹង​​បណ្តាល​ឱ្យ​​ម៉ូតូ​មួយ​គ្រឿង​​កៀប​ជាប់​​ពី​ក្រោម​រថយន្ត​បើក​អូសទៅ​មុខ​របួសធ្ងន់២​នាក់ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អា​ធ្រាត្រ​ឈាចូល​ថ្ងៃទី ២២ សីហា ២០១៤​ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ខាង​លិច​វិទ្យា​ល័យ​សន្ធ​ម៉ុក ប្រហែល​១០០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​​សង្កាត់​ទឹក​ល្អក់​មួយ ខណ្ឌ​ទួលគោក​។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុបាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយ៉ូតា​ព្រូស ពណ៌​ទឹក​ប្រាក់​មួយ​គ្រឿង​​ពាក់ស្លាក​លេខ​ភ្នំ​ពេញ 2Q-0353 បើក​ដោយ​យុវជន​ស្រវឹង​ធ្លាក់ភ្នែក​ម្នាក់​តាម​ផ្លូវ​កម្ពុជា​ក្រោម​​យ៉ាង​លឿន ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិចខណៈ​​មក​ដល់​ចំណុច​កើត​ហេតុ​ក៏បាន​រេចង្កូត​ទៅ​បុក​តូប​លក់​គុយ​ទាវ ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់ស្លាក​លេខ​1Q-8311 បើក​ដោយ​បុរស​ម្នាក់​និង​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្តេប ពណ៌ខ្មៅ មួយ​គ្រឿងអត់មាន​ស្លាក​លេខ បើក​ដោយ​បុរស​ម្នាក់​ពី​ក្រោយ​ពេញ​ទំហឹង​បណ្តាយ​ឱ្យ​​ម៉ូតូ​​ស្តេប​មួយ​គ្រឿង​កៀប​ជាប់ពីក្រោម​រថយន្ត​ ​អួស​ទៅ​ជា​មួយ​រថ​យន្ត​​​បែក​ផ្កា​ភ្លើង​ពេញ​ផ្លូវ​ របួស​ធ្ងន់​ពីរ​នាក់ ។ អ្នក​បើក​រថយន្ត​បានរីយ៉ែ​​ទម្លាក់​ម៉ូតូ​ស្តេប​ចេញ​ពី​រថ​យន្តហើយ​បាន​បើក​គេច​ខ្លួន​ប៉ុន្តែ​ត្រូវ​សមត្ថ​កិច្ច​និង​ប្រជា​ពលរដ្ឋ​ស្ទាក់​ចាប់បាន​នៅ​ចំណុច​ផ្សារ​ហេង​ លី ដោយ​សារ​រថយន្តបែក​កង់​។

ក្រោយ​ពេល​ឃាត់​រថយន្ត​បាន​ហើយ​នោះ​ប្រជា​ពលរដ្ឋ​បាន​ស្វាគមន៍​យុវជន​បើក​រថយន្ត​បង្ក​ខាង​លើ​ម្នាក់​មួយ​ដៃ​​ម្នាក់​មួយ​ជើង​របួស​បែក​មុខ​បែក​មាត់ ហើយ​សមត្ថ​កិច្ច​បាន​យក​រថ​យន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ទួល​គោក​រង​ចាំ​ដោះ​ស្រាយ​តាម​និតិវិធី​ច្បាប់ ។