ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​បែក​ផ្សែង​រវាង​បុរស​បើក​រថយន្ត​ដឹក​បន្លែ​និង​គ្រួសារមួយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​និង​សមត្ថ​កិច្ច​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ថ្ងៃទី ២១ សីហា​ ២០១៤​​មាន​ករណី​ឈ្លោះប្រកែក​គ្នា​មួយ​បាន​កើត​ឡើង​នៅ​ចំណុច​មុខ​ផ្ទះ​លេខ៨​អាអឺសេរ៉ូ​ ជាប់និង​ផ្លូវ​លេខ​៣៣៦ ​ស្ថិត​ក្នុង​​សង្កាត់ផ្សារ​ដើម​គរ ខណ្ឌទួល​គោក ដោយ​គេឃើញ​គ្រួសារ​មួយ​បាន​មក​ឈ្លោះ​ប្រកែក​ជាមួយ​បុរសម្នាក់​ ​ជា​​អ្នក​បើក​រថយន្ត​ដឹក​

រាជ​ធានី​ភ្នំ​ពេញ ៖ ​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ថ្ងៃទី ២១ សីហា​ ២០១៤​​មាន​ករណី​ឈ្លោះប្រកែក​គ្នា​មួយ​បាន​កើត​ឡើង​នៅ​ចំណុច​មុខ​ផ្ទះ​លេខ៨​អាអឺសេរ៉ូ​ ជាប់និង​ផ្លូវ​លេខ​៣៣៦ ​ស្ថិត​ក្នុង​​សង្កាត់ផ្សារ​ដើម​គរ ខណ្ឌទួល​គោក ដោយ​គេឃើញ​គ្រួសារ​មួយ​បាន​មក​ឈ្លោះ​ប្រកែក​ជាមួយ​បុរសម្នាក់​ ​ជា​​អ្នក​បើក​រថយន្ត​ដឹក​បន្លែ​ឱ្យ​ម៉ូយ​នៅ​ផ្សារ​ដើម​គរ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថ​កិច្ច​ចុះ​មក​ពិនិត្យ​ផងដែរ។

បើតាម​ប្រភព​ព័ត៌មាន​ពីបុរស​ឈ្មោះ ហ៊ីង ស៊ីផា អាយុ​៤៨​ឆ្នាំ ដែលមាន​មុខ​របរ​បើក​រថយន្ត​ដឹក​បន្លែឱ្យ​ម៉ូយ​នៅ​ផ្សារ​ដើមគរ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គឺរូបគាត់​បាន​ដឹក​បន្លែយក​មក​ដាក់ឱ្យ​ម៉ូយ​នៅ​ផ្សារ​ដើមគរ​ហើយ​ក៏បាន​ឈប់រថយន្ត​នៅ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​មួយ​កន្លែង​ជាប់នឹង​ផ្ទះ​លេខ​៨​អាអឺសេរ៉ូ​ ​ដើម្បី​ដាក់បន្លែ​ ឱ្យម៉ូយ​ខណៈនោះ​ស្រាប់តែម្ចាស់​ផ្ទះលេខ​៨​អាអឺសេរ៉ូ​ ប្រមាណ​៣ទៅ​៤នាក់​បាន​​ចេញ​ពី​ក្នុង​ផ្ទះ​​មក​រង​រឿង​ឈ្លោះ​ជា​មួយ​គាត់ ​ដោយ​​ម្ចាស់ផ្ទះ​ខាង​លើ​បាន​យក​ធុង​ស្នោ​និង​រទេះ​រុញ​បន្លែមក​ដាក់​ពាំងមុខ​ផ្ទះ និង​ហៀរមក​ដល់​ចិញ្ចើមផ្លូវលេខ​៣៣៦ ដែល​ធ្វើ​ឱ្យ​រថយន្ត​របស់គាត់​ពិបាក​ចតនិង​បើក​ដាក់បន្លែ ហើយ​ក៏មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​កាន់តែខ្លាំង​ឡើង​ ដោយ​ម្ចាស់​ផ្ទះ​ខាង​លើ​បាន​ជេ​រ​រូបគាត់​យ៉ាង​ខ្លាំង​ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ ។ បន្ទាប់ពី​បាន​ឈ្លោះ​ប្រកែកនិង​ជេ​រ​មក​លើ​រូប​គាត់​ហើយ​នោះ​ម្ចាស់ផ្ទះ​ខាង​លើ​ក៏នាំគ្នា​ចូលទៅក្នុង​ផ្ទះ​អស់ទៅ​ ភ្លាមៗ​នោះ​ស្រាប់តែមាន​មនុស្ស​ស្រីប្រុស​ពីរនាក់ដែលជាសាច់ញាត្តិម្ចាស់ផ្ទះ​ខាង​លើ​បាន​មក​ជេរ​ទៅ​លើ​រូបគាត់បន្ថែម​ទៀត ។

បុរស​ខាង​លើ​បាន​បន្តថា​នេះ​មិន​មែន​ជា​លើក​ទី១ទេ​ដែរ​ក្រុម​គ្រួសារ​ខាង​លើ​មក​រក​រឿង​ឈ្លោះ​ប្រកែក​ជា​មួយ​គាត់ កាល​ពីមុន​គ្រួសារ​នេះ​បាន​យក​ពង​មាន់ស្អុយ​មក​ជះ​នៅ​ក្បែរ​កន្លែងគាត់ឈប់​រថយន្ត​ដាក់​បន្លែ​​ឱ្យ​ម៉ូយ​​ ដើម្បី​ឈ្លោះ​ប្រកែក​ជាមួយ​គាត់​តែគាត់ចេះ​តែអត់ទ្រាំព្រោះមិន​ចង់មាន​រឿង​វែង​ឆ្ងាយ​ ទើបតែមក​ដល់​ថ្ងៃ​នេះ​ក៏បាន​មាន​​​ការ​ឈ្លោះ​ប្រកែក​គ្នា​តែម្តង​។ ដោយ​ឡែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរនោះបាន​និយាយ​ថា​បុរស​ខាង​លើ​មិន​បាន​ឈប់រថយន្តមុខ​ផ្ទះ​លេខ​៨​អាអឺសេរ៉ូ​​នោះ​ទេ គឺ​បាន​ឈប់មុខ​ផ្ទះ​មួយ​ទៀត​នៅជាប់គ្នា​ ហើយ​គា​ត់​មិន​ខុសទេ គឺគ្រួសារ​នេះទេដែលជាអ្នក​មក​បង្ក​រឿង​ជាមួយ​បុរស​ខាង​លើ​​​។

បន្ទាប់ពី​ឈ្លោះ​គ្នា​បង្ក​ការភ្ញាក់ផ្អើលហើយនោះ​គេឃើញ​ប្រធាន​ផ្សារ​ដើមគរ និង​ប៉ូលិស​ប៉ុស្តិ៍ផ្សារ​ដើម​គរ​បាន​ចុះ​មក​ត្រួត​ពិនិត្យ​កន្លែង​កើតហេតុ តែមិន​បានមក​ជួយ​ដោះ​ស្រាយ​បញ្ហាទេ​បែជាបង្ខំឱ្យ​បុរសដែលត្រូវ​គ្រួសារ​ផ្ទះលេខ​៨​អាអឺសេរ៉ូ​​ រក​រឿង​ឈ្លោះ​នោះ​ឱ្យ​បើក​រថយន្ត​ចេញ​ពី​កន្លែង​កើតហេតុ​ជាប្រញាប់ទៅវិញ ដែល​ធ្វើ​ឱ្យ​អ្នក​ឃើញ​ហេតុ​ការណ៍​មាន​ការហួសចិត្ត​គ្រប់​គ្នា។​