ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួចជ័រកៅស៊ូ២នាក់​ លបកា.ប់​ប្រហារ​ឆ្មាំ​យាម​ចម្ការកៅស៊ូម្នាក់ ​ស្លា.ប់ក្នុង​ថ្លុក​ឈាមរួច​គេច​ខ្លួន​បាត់ស្រមោល​

9 ឆ្នាំ មុន

ខេត្ត​ត្បូង​ឃ្មុុំ ៖ ក្រុមចោរ​លួច​ជ័រ​កៅ​ស៊ូ​ចំនួន​២នាក់​បាន​ប្រើ​កាំ​បិត​កា.ប់​ប្រ​ហារ​ទៅ​លើ​ឆ្មាំ​ចាំ​ចម្ការ​កៅ​ស៊ូ​ម្នាក់​ ឈ្មោះ ស៊ាង សុខា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភៅភូមិ​សួង​លិច សង្កាត់សួង ក្រុង​សួង​ដោយ​ត្រូវ​ក្បាល​ជាច្រើន​កន្លែង​បណ្តាល​ឱ្យ​ស្លា.ប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម​។ ហេតុការណ៍​អំពើឃាត​កម្ម​នេះ​កើត​

ខេត្ត​ត្បូង​ឃ្មុុំ ៖ ក្រុមចោរ​លួច​ជ័រ​កៅ​ស៊ូ​ចំនួន​២នាក់​បាន​ប្រើ​កាំ​បិត​កាប់​ប្រ​ហារ​ទៅ​លើ​ឆ្មាំ​ចាំ​ចម្ការ​កៅ​ស៊ូ​ម្នាក់​ ឈ្មោះ ស៊ាង សុខា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភៅភូមិ​សួង​លិច សង្កាត់សួង ក្រុង​សួង​ដោយ​ត្រូវ​ក្បាល​ជាច្រើន​កន្លែង​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម​។ ហេតុការណ៍​អំពើឃាត​កម្ម​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៧​និង​៤០ នាទីយប់ ថ្ងៃ​ទី ២១ សីហា ២០១៤ នៅ​ចំណុច​ឡូត៍កៅ​ស៊ូ​៧១៣ ស្ថិតក្នុង​ភូមិ៦.១០ ឃុំគរ​ស្រុក​ត្បូង​ឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ ។

លោក​អនុសេនីយ៍ឯក​ ឡុង សារិន អធិការរង​នគរ​បាល​ស្រុក​ត្បូង​ឃ្មុំ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​បុរស​រង​គ្រោះ​បាន​អង្គុយ​យាម​ចម្ការ​កៅ​ស៊ូ​កន្លែង​កើត​ហេតុ​ជាមួយនិង​​ឆ្មាំការពារ​​ម្នាក់ទៀត​ ឈ្មោះ​លី សុផា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្រាប់ តែមក​ដល់​ម៉ោង​កើត​ហេតុ​ខាង​លើ​ក៏មាន​ចោរ​លួច​ជ័រ​កៅ​ស៊ូ២នាក់​បាន​មក​កាប់​ប្រ​ហារ​ឆ្មាំ​ដែល​កំពុង​អង្គុយ​យាម​ចម្ការ​កៅ​ស៊ូ​នៅ​កន្លែង​ងងឹត​បណ្តាល​ឱ្យ​ស្លាប់ក្នុង​ថ្លុក​ឈាម​ហើយ​ក្រុម​ចោរ​បានរត់គេច​ខ្លួន​បាត់ស្រមោល​។

បើតាម​​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ឆ្មាំដែល​ចោរ​កាប់ប្រហារ​ស្លាប់​ក្នុង​ថ្លុក​ឈាម​នេះ​ គឺបាន​ធ្វើ​ការ​យាម​ចម្ការ​កៅ​ស៊ូ​ឱ្យ​ក្រុម​ហ៊ុន សុភក្ត្រ័ និកា ដែល​ស្ថិត​ក្នុង​មូល​ដ្ឋាន​ឃុំ​ជប់។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌស្រុក​បាន​ចុះទៅ​ពិនិត្យ​កន្លែង​កើតហេតុ​តែរក​ពុំ​ឃើញ​មាន​វត្ថុតាង​ទេ​ គឺ​ក្រុមចោរ​ម្រមូលទៅ​អស់។ដោយ​ឡែក​បើតាម​ឆ្មាំដែល​អង្គុយ​យាម​ជាមួយ​ជនរង​គ្រោះ​ដែល​ស្លាប់បាន​ឱ្យ​ដឹង​ថា គេបាន​ឃើញ​ចោរពីរ​នាក់បាន​មក​កាប់ប្រហារ​ជនរង​គ្រោះ បណ្តាល​ឱ្យ​ស្លាប់តែ​គេពុំបាន​ស្គាល់ មុខ​ជន​សង្ស័យ​ទេ​ដោយ​សារ​តែ​កន្លែង​កើត​ហេតុ​មាន​សភាព​ងងឹត​។

ទាក់ទងនិង​អំពើឃាត​កម្ម​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​ការ​ស្និដ្ឋាន​ថា ជន​សង្ស័យប្រហែល​​ខឹង​លួច​ជ័រ​កៅ​ស៊ូមិន​បានព្រោះមាន​ឆ្មាំការពារ​​ទើបមាន​កំហឹង​មក​កាប់ប្រហារ​ឆ្មាំ​យាម​ចម្ការ​កៅ​ស៊ូតែម្តង។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព​