ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រាស្រវឹ​ងនៅក្នុងក្លឹ​ប​ ជេរប្រមាថ​គេឯង​ត្រូវប៉េអឹម​ឃាត់ខ្លួន‏

9 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​ផឹក​ស្រា​ស្រ​វឹង​ជោក​ជាំ​ក្នុង​ក្លឹប​ហ្គោល​ឌិ​ន​(បឹង​ឈូក​)​ បាន​ជេរ​ប្រមាថ​គេ​ឯង​ត្រូវ​បាន​សន្តិ​សុខ ​ឃាត់ខ្លួន​ប្រ​គល់​ឱ្យ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​វេលា​ម៉ោង​១១ យប់ ថ្ងៃ​ទី​២០ សីហា ២០១៤ ​ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ​ក្រុង​សិរី​សោ​ភ័ណ​។

សមត្ថ​កិច្ច​ប៉េ​អឹម​បាន​ឱ្យ​ដឹង​ថា បុរស​ជា​ជន​សង្ស័យ​​ដែល​ឃាត់​ខ្លួន​ឈ្មោះ​ យឹង ថន អាយុ​៣១​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​សូភី សង្កាត់​​កំពង់ស្វាយ ក្រុង​សិរី​សោ​ភ័ណ​​ ខេត្ត​បន្ទាយ​មាន​ជ័យ​។ សមត្ថ​កិច្ច​បាន​បន្ត​ថា​មូល​ហេតុ​​ដែល​ឃាត់​ខ្លួន​បុរស​ខាង​លើ​នេះ​គឺ​ដោយ​សារ​តែបុរស​ខាង​លើ​នេះ​ផឹក​ស្រ​វឹង​ជោក​ជាំស្រែក​ឡូឡា​​នៅ​ក្នុង​ក្លឹប​ហ្គោល​ឌិន (បឹង​ឈូក) បង្ក​ភាពចលាចល ។ដើម្បី​បញ្ជៀស​កុំ​ឱ្យ​មាន​បញ្ហា​កើត​ឡើង​សន្តិ​សុខ​នៅ​ទី​នោះ​បាន​នាំ​ជន​សង្ស័យ​ចេញ​ពី​ក្លឹប​ស្រាប់តែ​ជន​នោះ​បាន​ជេរ​ប្រ​មាថ មើល​ថោក​ដល់​កម្លាំង​សន្តិសុខ​ ហើយ​ជន​នេះ​បាន​អួត​ក្អេង​ក្អាង​ថា​រូប​គេ​មាន​បង​ប្អូន​ធ្វើ​ធំ​មិន​ខ្លាច​អ្នក​ណា​ទេ​។

កម្លាំង​កង​រាជ​អាវុធ​ហត្ថ​បាន​អន្តរាគមន៍​នាំ​ខ្លួន​បុរស​ខាង​លើ​មក​កាន់​ទីបញ្ជាការ​ដើម្បី​ធ្វើ​ការ​ព្រមាន​និង​អប់រំណែនាំ​មិន​ឱ្យ​ប្រព្រិត្ត​ខុស​ច្បាប់ទៅ​ថ្ងៃ​ក្រោយ​ឡើយ​។