ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹកអេ​ស្កាទ័រ​រីយ៉ែរបុករថ​យន្តដឹកអេតចាយកណ្តាល​ផ្លូវ ​​​ស្ទះចរាចរ​ជាងកន្លះ​ម៉ោង

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ រថយន្ត​ម៉ាក​ហ៊ីណូ មួយ​គ្រឿង​​ដឹក​អេស្កាទ័រ បើក​រីយ៉ែ​ចូល​ផ្ទះ​បាន​ទៅ​បុក​ជាមួយ​រថយន្ត​នី​សាន់​ដឹក​អេត​ចាយ​សំពីង​សំពោង​កណ្តាល​ផ្លួវ​ជាតិ​លេខ​៥ បណ្តាល​ឱ្យ​ស្ទះ​ចរាចរ​ជាង​កន្លះ​ម៉ោង​។​ហេតុការណ៍​នេះ​កើត​​ឡើង​កាល​ពី​វេលា​ល្ងាច ថ្ងៃ​ទី ២១​ សីហា ២០១៤ នៅ​លើ​កំណាត់ផ្លូវ​ជាតិលេខ​៥

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ រថយន្ត​ម៉ាក​ហ៊ីណូ មួយ​គ្រឿង​​ដឹក​អេស្កាទ័រ បើក​រីយ៉ែ​ចូល​ផ្ទះ​បាន​ទៅ​បុក​ជាមួយ​រថយន្ត​នី​សាន់​ដឹក​អេត​ចាយ​សំពីង​សំពោង​កណ្តាល​ផ្លួវ​ជាតិ​លេខ​៥ បណ្តាល​ឱ្យ​ស្ទះ​ចរាចរ​ជាង​កន្លះ​ម៉ោង​។​ហេតុការណ៍​នេះ​កើត​​ឡើង​កាល​ពី​វេលា​ល្ងាច ថ្ងៃ​ទី ២១​ សីហា ២០១៤ នៅ​លើ​កំណាត់ផ្លូវ​ជាតិលេខ​៥ ស្ថិត​ក្នុង​ភូមិ​ជំទាវ ឃុំ​ឬស្សី​ក្រោក ស្រុក​មង្គល​បូរី​ ខេត្ត​បន្ទាយ​មាន​ជ័យ​។

បើតាម​ប្រ​ភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​មង្គលបូរី​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​រថយន្ត​ហ៊ី​ណូ ពាក់​ស្លាក​​​លេខ​ភ្នំ​ពេញ​ 3A-6603 ដឹក​អេស្កាទ័រ​ដោយ​បើក​បរ​តាម​ផ្លូវ​ជាតិ​លេខ​៥ មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ហ៊ីណូ​បានបើក​រីយ៉ែ​ចូល​ផ្ទះ​ខាង​ឆ្វេង​ដៃ​ពេល​រីយ៉ែមិន​ចូល​ក៏បាន​បើក​ឡើង​ផ្លូវ​ជាតិ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​នី​សាន់​ដឹក​អេត​ចាយ​សំពីង​សំពោង​បណ្តាល​ឱ្យ​ស្ទះ​ចរាចរជាង​កន្លះ​ម៉ោង ប៉ុន្តែ​អ្នក​បើក​បរ​មិន​មាន​រង​របួស​នោះ​ទេ​។

ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅអធិការដ្ឋាន​ស្រុក​មង្គល​បូរី​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ។