ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចាប់​ខ្លួន​បុរស​ម្នាក់​​​​ពីបទ​ជួញដួរ​គ្រឿង​ញៀន

9 ឆ្នាំ មុន

ខេត្តព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​នៃ​ស្នង​ការ​ដ្ឋាន​គរ​បាល​ខេត្តព្រះ​សីហនុ​ធ្វើការ​ឃាត់ខ្លួន ​បានភ្លាម​ៗខណះ​ពេល​កំពុង​ចែកចា​យ​គ្រឿង​ញៀន​។ ការចាប់​ខ្លួន​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១៥និង​៤០នាទី ​ត្រង់​ចំណុច​ផ្ទះ​ជន​សង្ស័យ​ស្ថិត​ក្នុង​ក្រុម​ទី៣៤ ​ភូមិ៣ សង្កាត់​

ខេត្តព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​នៃ​ស្នង​ការ​ដ្ឋាន​គរ​បាល​ខេត្តព្រះ​សីហនុ​ធ្វើការ​ឃាត់ខ្លួន ​បានភ្លាម​ៗខណះ​ពេល​កំពុង​ចែកចា​យ​គ្រឿង​ញៀន​។ ការចាប់​ខ្លួន​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១៥និង​៤០នាទី ​ត្រង់​ចំណុច​ផ្ទះ​ជន​សង្ស័យ​ស្ថិត​ក្នុង​ក្រុម​ទី៣៤ ​ភូមិ៣ សង្កាត់​លេខ១ ​ក្រុងព្រះ​សីហនុ ។

យោង​តាម​ប្រភព​ពីលោក​វរៈសេនីយ៍​ទោ ​តាក ​សារិទ្ឋ នាយ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​​នៃ​ស្នងកា​រដ្ឋាន​នគរ​បាល​ខេត្តព្រះ​សីហនុ ​ បាន​បញ្ចាក់​ថា ការ​ចាប់​ឃាត់​ខ្លួននេះ​ត្រូវបាន​ធ្វើ​ឡើង បន្ទាប់​ពី​កម្លាំង​របស់​លោក​ធ្វើ​ការ​ស៊ើប​អង្កេត​អស់​ជាច្រើន​សប្តាហ៍​កន្លង​មក ប៉ុន្តែ​កាល​នោះ​ដោយ​ពុំទាន់​មាន​វត្ថុតាង​ច្បាស់​លាស់ ទើប​សមត្ថ​កិច្ចពុំ​មាន​លទ្ឋភាព​ចាប់ខ្លួន ។ រហូតដ​ល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៤ វេលា​ម៉ោង​១៥​និង​៤០​នាទី​ខណះ​ពេល​ជនសង្ស័យ​ កំពុង​ធ្វើសកម្មភាព​ចែក​ចាយ ទើប​កម្លាំង​របស់​លោក ​ចុះធ្វើកា​រឃាត់​ខ្លួន​តែម្តង​។

ជន​សង្ស័យ​មាន​ឈ្មោះ​ចាន់ វិច្ឆិការ​ ភេទ​ប្រុស ​អាយុ៣២​ឆ្នាំ ​មាន​ទីលំ​នៅ​កន្លែង​ឃាត់​ខ្លួន ដោយ​​បាន​ដក​ហួត​បាន​នូវវត្ថុ​តាង​មួយ​ចំនួន​រួមមាន​ ថ្នាំញៀន​ប្រភេទ​មេតាំ​ហ្វេតា​មិន​ICEចំនួន​ 1.96 ​ក្រាម​ម្ស៉ៅព​ណ៌​ស មួយ​កញ្ចប់ ​ជញ្ជឹងថ្លឹង​ចំនួន​១ ទូរស័ព្ទ​ដៃចំនួន១​ បំពង់​សំរាប់ជក់​ចំនួន​១។​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បានសមត្ថ​កិច្ច​ធ្វើការ​សាក​សួរនិង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំ​បូងខេត្ត​ដើម្បីចាត់​ទៅតាម​និតិវិ​ធីច្បាប់។