ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់លទ្ធកម្ម​ (ការអនុវ​ត្តគម្រោង​មូលនិធិ​ឃុំ/សង្កាត់) ​​និងសារៈ​សំខាន់នៃ​ការចូលរួម​ពីវិស័យឯកជន​ និងប្រជា​ពលរដ្ឋ​ក្នុងដំណើរការ​ដេញថ្លៃ

9 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ គម្រោង​ពង្រឹង​អភិបាល​កិច្ចលទ្ធ​កម្មថ្នាក់​ក្រោម​ជាតិ​(ព.អ. ល.ថ)​ជាគម្រោង​មួយ​ដែល​សហ​ការ​អនុវត្ត​ដោយ​អង្គការ​សីលការ​និងអង្គ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជ​នបទ​(MODE) ក្រោម​ការ​ឧបត្ថម្ភ​គាំ​ទ្រ​ថវិ​កា​ពី​មជ្ឈ​មណ្ឌល​អន្តរ​ជាតិ​សម្រាប់​វិស័​យឯក​ជន​(CIPE) ។

ខេត្ត​កំពង់ធំ ៖ គម្រោង​ពង្រឹង​អភិបាល​កិច្ចលទ្ធ​កម្មថ្នាក់​ក្រោម​ជាតិ​(ព.អ. ល.ថ)​ជាគម្រោង​មួយ​ដែល​សហ​ការ​អនុវត្ត​ដោយ​អង្គការ​សីលការ​និងអង្គ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជ​នបទ​(MODE) ក្រោម​ការ​ឧបត្ថម្ភ​គាំ​ទ្រ​ថវិ​កា​ពី​មជ្ឈ​មណ្ឌល​អន្តរ​ជាតិ​សម្រាប់​វិស័​យឯក​ជន​(CIPE) ។ គម្រោង​នេះ​មាន​គោល​បំណង​ធ្វើ​ឲ្យ​អភិ​បាល​កិច្ច​លទ្ធ​កម្ម​ថ្នាក់​​ក្រោមជាតិក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ ហើយ​អនុវត្ត​ក្នុង​ក្រុង ​ស្ទឹង​សែន ​និង​ស្រុក កំពង់​ស្វាយ​។

ដំណើរ​ការលទ្ធ​កម្ម ១.មុន​ពេលដេញ​ថ្លៃៈមេឃុំ/​ចៅ​សង្កាត់​ត្រូវ​ប្រកាស​ជូន​ដំណឹង​អំពី​ការ​ដេញ​ថ្លៃ ​ដើម្បី​​អញ្ជើ​ញ​រាល់​អ្នក​ទទួល​ការ​ អ្នក​ផ្តល់​សេ​​វាកម្ម និង​អ្នក​ផ្គត់ផ្គង់​ទាំង​អស់​ដែល​មាន​សិទ្ធិ​ដាក់​សំណើរ​ដេញ​ថ្លៃ ​ហើយ​ការ​បិទ​ប្រកាស​​ត្រូវធ្វើ​ជាសា​ធារណៈឲ្​យបាន​ទូលំ​ទូលាយ​ដោយ​បិទ​លើ​ក្តារ​ព័ត៌​មាន​របស់​សាលា​រាជ​ធានី​-ខេត្ត​,​​សាលាឃុំ/​​សង្កាត់, សាលា​ក្រុង​ ស្រុក ​ខណ្ឌ ​ដែល​មាន​រយៈពេល​២សប្តាហ៍​មុន នៃការ​ដាក់​សំ​ណើ​រ​ដេញថ្លៃ​។២.កា​រប្រជុំបើក​សំណើរ​ដេញ​ថ្លៃៈ អ្នក​ដេញថ្លៃឈ្នះ​មានកាតព្វ​កិច្ចទទួល​យក​កិច្ច​សន្យា​បើ​អ្នកឈ្នះ​នោះ​មិនព្រម​ទទួលយកកិច្ច​សន្យាឬចុះ​ហត្ថលេខា​លើកិច្ច​សន្យាហើយ​មិន​អនុវត្ត​នោះ​អ្នក​ដេញ​ថ្លៃឈ្នះ​​នោះ​នឹងមិន​ត្រូវបាន​​អនុញ្ញាតឲ្យដាក់​សំណើរ​ដេញ​ថ្លៃគម្រោង​ឃុំ/សង្កាត់​ឡើយ។ តម្លៃ​ដេញថ្លៃ​នៃ​សំណើរ​ដែល​​មានសុពល​ភាពទាំង​អស់​មាន​សុពលភាព​រយៈពេល​៤៥ថ្ងៃ​ចាប់ពី​កាល​បរិច្ឆេទនៃ​ការប្រជុំ​បើកសំ​ណើរ​ដេញ​ថ្លៃ។​ ដើម្បី​អាចបើក​សំណើរ​ដេញថ្លៃ​បានយ៉ាង​តិចណាស់​ត្រូវ​មាន​សំណើរ​ដាក់​ដេញ​ថ្លៃចំនួន៣​។ បើមាន​សំ​ណើរ​ដេញថ្លៃតែ១​ឬ២គណៈ​កម្មការលទ្ធកម្ម​មិនត្រូវបើក​ស្រោមសំ​បុត្រដេញ​ថ្លៃទេ​ហើយ​ត្រូបញ្ឈប់​ដំណើរ​ការដេញ​ថ្លៃ​ភ្លាម។ អ្នកដេញ​ថ្លៃត្រូវចុះ​ហត្ថលេខា​នៅលើ​សេចក្តីប្រកាស​ស្តីពីក្រមសីល​ធម៌ដើម្បី​បញ្ជាក់ថា​ខ្លួនទទួល​យកនិងគោរព​តាមសេចក្តីប្រកាស​នេះ​អ្នកដេញ​ថ្លៃត្រូវ​ចុះហត្ថ​លេខាលើ​ទម្រង់រ​បាយការណ៍​និង​បញ្ជី​វត្ត​​មានដេញ​ថ្លៃដើម្បី​ជាភស្តុតា​​ង។ ប្រធានគណៈ​កម្មការលទ្ធកម្ម​ត្រូវ បើក​ស្រោមសំបុ​​ត្រសំណើរ​ដេញថ្លៃ​ម្តងមួយ​ៗ ហើយ​អានឈ្មោះ​អ្នកដេញថ្លៃ ​ក្រុមហ៊ុន​ និងត​ម្លៃដាក់​សរុប​។​ ៣.ការប្រជុំវាយ​តម្លៃសំណើ​រៈ ប្រធា​ន​គណៈ​កម្មការ​ត្រូវស្នើសុំ​ឲ្យអ្នក​ដេញថ្លៃ ​និងអ្នក​ចូលរួម​ចេញពី​បន្ទប់ ដើម្បីឲ្យ​គណៈកម្ម​ការលទ្ធកម្ម​ធ្វើការ​វាយ​តម្លៃសំ​ណើរ​ដេញថ្លៃ ។ ការ​ប្រជុំវាយ​តម្លៃសំណើរ​ដេញថ្លៃ​គឺជាការ​ប្រជុំ​សម្ងាត់​ដែល​មានតែ​សមាជិក គណៈក​ម្មការ​លទ្ធកម្ម ​និងស្មៀនឃុំ ​សង្កាត់ប៉ុណ្ណោះ​ចូលរួម​ក្នុងការ​ប្រជុំនេះ​។ មន្រ្តីដែល​មានភារកិច្ច​ជួយ​គណៈ​ក​ម្មការលទ្ធកម្​មអាចចូ​លរួមក្នុង​ការប្រជុំ​វាយតម្លៃ​សំណើរ​ដេញថ្លៃ​តាមការ​ស្នើសុំពី​គណៈ​កម្មការ​លទ្ធ​កម្ម រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ ។៤.ការប្រកាស​សំណើរដេញថ្លៃៈ​ គឺធ្វើឡើង​ជាសាធារណៈ​បន្ទាប់​ពី​ការវាយត​ម្លៃសំណើរ​ដេញថ្លៃចប់​សព្វគ្រប់ភ្លាមគណៈ​កម្មការលទ្ធកម្មត្រូវ​អញ្ញើញអ្នក​ដេញថ្លៃតំ​ណាងអង្គការ​សង្គម​ស៊ីវិលនិងអ្នក​ចូលរួមទាំងអស់​ឲ្យចូលក្នុងបន្ទប់ប្រ​ជុំវិញដើម្បីធ្វើការ​ប្រកាសលទ្ធផល​នូវអ្នក​ឈ្នះដែល​បាន​ជាប់បង្ហាញ​​ខ្លួន។ ក្នុងករណីអ្នក​ដេញឈ្នះដកសំណើរ​ដេញថ្លៃរបស់ខ្លួនឬ​មិនព្រមទទួលយក​កិច្ចសន្យា​ឬ​មិនអនុវត្ត​កិច្ចសន្យាដែល​បានចុះហត្ថ​លេខារួច​មេឃុំ/ចៅ​សង្កាត់អាច​សម្រេចចិត្តផ្តល់​កិច្ចសន្យាឲ្យ​ទៅអ្នក​ដេញ​ថ្លៃដែល​បានដាក់​តម្លៃទាបជា​ងគេបន្ទាប់​ផ្អែកតាម​អនុសាសន៍​របស់គណៈ​កម្មការលទ្ធក​ម្មក្នុងកំឡុង​ពេល​៤៥ថ្ងៃ​បន្ទាប់​ពីការប្រជុំ​បើកសំណើ​រដេញថ្លៃ​។ បន្ទាប់មកមេឃុំ/​ចៅសង្កាត់ត្រូវជម្រាប​ទៅអភិបាលខេត្ត​ក្រុងជា​លាយលក្ខណ៍​អក្សរដោយចម្លងជូន​អង្គភាពរដ្ឋបាលមូលដ្ឋាន​ខេត្តក្រុងដើម្បីសុំលុប​ឈ្មោះអ្នកដេញថ្លៃនោះ​ចេញ​ពីបញ្ជីឈ្មោះ​អ្នកទទួលការឬ​បញ្ជីឈ្មោះអ្នកផ្តល់​សេវាកម្ម​។ ៥.ក្រោយការ​ប្រជុំដេញថ្លៃៈ​ ក្រោយពីការ​ប្រកាស​លទ្ធផលនូវអ្នក​ដែលបានដេញថ្លៃ​ជាប់និងបង្ហាញខ្លួនគណៈ​កម្មការលទ្ធកម្មត្រូវ​ធ្វើការជួបប្រ​ជុំពិភា​ក្សា​ជាមួយអ្នកទទួល​ការឬអ្នកផ្តល់សេវាដែល​បានយល់ព្រមទទួល​យកកិច្ចសន្យាពួកគេ​ត្រូវរៀបចំផែនការការ​ងារ​ហើយដាក់​ជូនមេឃុំ/ចៅ​សង្កាត់​អនុម័តមេឃុំ/​ ចៅសង្កាត់ត្រូវអនុម័ត​ផែនការការងារ​នេះមុនពេលចុះ​ហត្ថ​លេខា​។ អ្នកត្រួតពិនិត្យ​បច្ចេកទេសត្រូវជម្រាប​ដល់អ្នកទទួលការឬអ្នកផ្តល់​សេវាកម្មអំពីដំណាក់កាលបច្ចេក​ទេសសំខាន់ៗ​ដែលខ្លួនត្រូវត្រួតពិនិត្យ​មេឃុំ/ចៅសង្កាត់ត្រូវ​អញ្ញើញតំណាងអង្គការ​សង្គមស៊ីវិលនិងអង្គការស​ហគមន៍មូល​ដ្ឋានដែល​ធ្វើការនៅ​ក្នុងឃុំ/សង្កាត់រ​បស់ខ្លួនដើម្បី​ចូលរួម​នៅក្នុងការ​​ប្រជុំចុះកិច្ចសន្យា​ជាមួយអ្នក​ទ​ទួលការ ​ឬអ្នកផ្តល់​សេវាកម្ម ​ក្នុងនាមជា​អ្នកសង្កេត​ការណ៍ ។

សារៈសំខាន់​ដែលមាន​ការចូលរួ​មពីវិស័យឯក​ជន និងប្រជាពល​រដ្ឋក្នុងដំណើរ​​ការដេញថ្លៃៈ​នៅក្នុងដំណើរការ​ដេញថ្លៃត្រូវតែមានការ​ចូលរួមពីវិស័យឯកជន​និងប្រជាពលរដ្ឋព្រោះវាជា​កត្តាមួយដែលអាចធ្វើឲ្យការងារទាំង​អស់នោះមានគុណ​ភាពកាត់បន្ថយនូវភាពមិន​ប្រក្រតីមួយចំនួននិងជួយបំពេ​ញនូវចំណុចខ្វះចន្លោះ​ឲ្យគ្នាទៅ​វិញទៅមក។​ អ្នកទទួលការអនុវត្តគ​ម្រោងត្រូវគោរពតាមកិច្ច​សន្យារបស់ខ្លួនធានាគុណ​ភាព​នៃការសាង​សង់​និងទាន់​ពេលវេលា។​ ឯប្រជាពល​រដ្ឋអាចចូលរួម​ត្រួតពិនិត្យ​មើលការ​អនុវត្តកិច្ចស​ន្យារបស់​អ្នកទទួល​ការ និង​ជូនដំណឹង​ដល់គណៈ​កម្មការទទួល​បន្ទុកលទ្ធ​កម្មឃុំ/សង្កាត់ ​ស្រុក ក្រុង ​និងខេត្តនូវ​​ភាពមិនប្រក្រតី និងលទ្ធ​ផលគ​ម្រោង​។បច្ចុប្បន្នភាព​ជាសាធារណៈ​ អំពីសកម្ម​ភាពគម្រោង​ដែល​បានអនុវត្តៈ​ក្នុងដំណើរការកិច្ច​ដេញថ្លៃ​នាពេល​បច្ចុប្បន្ន​យើងសង្កេត​ឃើញថា​មានការផ្លាស់ប្តូរច្រើន​ដូចជាមានការចូលរួម​សង្កេតពីបណ្តារអង្គកា​រ​សង្គម​ស៊ីវិលក្នុងស្រុកការ​ប្រកាសនិងបើកទូលា​យឲ្យប្រជាពលរដ្ឋបានចូល​រួមសង្កេតក្នុងដំណើរការដេញ​ថ្លៃ​មានការស្រាយ​បំភ្លឺនូវរាល់ចម្ងល់នានា​ពាក់ពន្ធ័នឹងកិច្ចលទ្ធកម្មតាម​ការពិភាក្សាក្នុងកម្មវិធីវិទ្យុ​និងកិច្ចប្រជុំ​ពិ​គ្រោះ​យោបល់​ដែល​​រៀបចំឡើងដោយគណៈ​កម្មការ​ចំរុះ​ពង្រឹងអភិបាល​កិច្ចលទ្ធក​ម្មថ្នាក់​ក្រោមជាតិ​(គ.ព. អ.​ល)ដែលមាន​ការគាំទ្របច្ចេកទេស​ពីអង្គការសីលការនិងអង្គការ​ម៉ូដព្រមទាំងមានការចូលរួម​ពីមន្រ្តីទីចាត់ការ​ផែន​ការវិនិយោ​គខេត្តបណ្តាអ្នក​ទទួលការឬ​អ្នកផ្តល់សេ​វាកម្មអាជ្ញាធរ​។ ក្នុងនោះក៏​មានការសុំយោបល់​ពីដំ​ណើរការ​ដេញថ្លៃពី​សំណាក់​អ្នកចូលរួម​ផងដែរ​ដើម្បីយក​មកឆ្លុះ​បញ្ចាំង​និងកែលំអ​ឲ្យមាន​ភាពល្អប្រ​សើរ​ ៕