ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានអាថ៌កំបាំងអី​បានជាមេគយថ្មី​​ខេត្តកណ្តាល​ ​​មិនអនុញ្ញាតឲ្យអ្នកកាសែត​​​ចូលយកព័​ត៌មាន​​​ពេលប្រកាស​ខ្លួនចូលកាន់តំណែង

9 ឆ្នាំ មុន

ខេត្តកណ្តាល ​៖ អ្នកយកព័ត៌មាន ​កាសែត ​ទូរទស្សន៍ជាច្រើននាក់ ​បានត្រូវកងកម្លំាងសន្តិសុខ​យាមសាលាខេត្តកណ្តាល ​មិនអនុញ្ញាតឲ្យចូល​យកព័ត៌មាន​នៅក្នុងពិធីប្រកាស​ចូលកាន់មុខតំណែង និងផ្ទេរភារកិច្ច​មេគយ​ខេត្តកណ្តាលនៅ​រសៀល​ថ្ងៃទី២១​ សីហា​ ២០១៤ ​នៅសាលប្រជុំ​សាលាខេត្តកណ្តាល ។

ខេត្តកណ្តាល ​៖ អ្នកយកព័ត៌មាន ​កាសែត ​ទូរទស្សន៍ជាច្រើននាក់ ​បានត្រូវកងកម្លំាងសន្តិសុខ​យាមសាលាខេត្តកណ្តាល ​មិនអនុញ្ញាតឲ្យចូល​យកព័ត៌មាន​នៅក្នុងពិធីប្រកាស​ចូលកាន់មុខតំណែង និងផ្ទេរភារកិច្ច​មេគយ​ខេត្តកណ្តាលនៅ​រសៀល​ថ្ងៃទី២១​ សីហា​ ២០១៤ ​នៅសាលប្រជុំ​សាលាខេត្តកណ្តាល ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងដែរថា​ ការហាមឃាត់អ្នកកាសែតនេះ​ ត្រូវបាននគរបាល​យាមច្រកចេញចូល​ខាងមុខអគារសាលាខេត្ត​បា្រប់ឲ្យដឹងថា ​ធ្វើតាមបទបញ្ជា​របស់មេគយថ្មី​ប្រចំា​ខេត្តកណ្តាល​ដែល​ទើប​ប្រកាស​ឡើងកាន់តំណែងនៅថ្ងៃនេះ។

យ៉ាងណាក៍ដោយ ​តាមប្រភពដែលអាចទុកចិត្តបានឲ្យដឹងថា​ ពិធីប្រកាសតែងតំាង​ចូលកាន់មុខតំណែង​មេគយថ្មីនេះ ​បា្ររព្ឋធ្វើក្រោមអធិបតី​ លោក ផៃ ប៊ុនឈឿន ​អភិបាល​នៃគណៈអភិបាល​ខេត្តកណ្តាល​ តំណាងប្រតិភូរាជ​​រដ្ឋាភិបាល​ទទួល​បន្ទុកជា​អគ្គនាយកគយ​និងរដ្ឋាករ ​និង មានការចូលរួមពី​មន្រ្តីរាជការ​ តំណាងកងកម្លំាង​ប្រដាប់អាវុធទំាង០៣​ប្រភេទជាច្រើននាក់ ។

ប្រភពបាន​បញ្ជាក់បន្ថែមថា ​ក្នុងពិធីនេះ ​លោក វ៉ូ វណ្ណា ​ត្រូវបានតែងតំាង​ជាប្រធានស្នាក់ការគយ និងរដ្ឋាករខេត្តកណ្តាល ជំនួសលោក​ អ៊ុយ កុសល ​ដែលត្រូវប្រភពបង្ហើបឲ្យដឹងថា ​ផ្ទេរភារកិច្ច​ទៅកាន់តំណែង​នៅរាជធានីភ្នំពេញ ។

ក្រុមអ្នកកាសែត​និងទូរទស្សន៍ជាច្រើននាក់ ​បាននំាគ្នានិយាយដោយងឿងឆ្ងល់ថា​មានអាថ៌កំបាំងអ្វី ​បានជាគេមិនឲ្យចូល​យកព័ត៌មាន​ក្នុងពិធីប្រកាស​តែងតំាងលោកមេគយថ្មី ដែលសកម្មភាពនេះ​ផ្ទុយទៅនឹងពិធីប្រកាសមុនៗ ដែលគេ​តែង​តែ​អនុញ្ញាត​ឲ្យ​ចូល​យកព័ត៌មាន និងផ្តិតរូបភាព ដើម្បីផ្សព្វផ្សាយ​ដល់សាធារណជន ។

ក្រុមអ្នកវិភាគបានលើកឡើងថា​ ការណ៍ដែល​លោកមេគយថ្មី​ទើបតែងតំាងថ្មី​ប្រចំាខេត្តកណ្តាល មិនអនុញ្ញាតឲ្យអ្នកកាសែតចូលថតរូបភាព​និងយកព័ត៌មាន ទំនងជាមេគយនេះ ​មិនចង់ឲ្យអ្នកកាសែត និងមហាជនស្គាល់ឈ្មោះ​និងមុខ ឬ អាច​ថាខ្លាច​កាមេរ៉ា ៕