ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​នៅ​លើ​រេញ CTN ថ្ងៃអាទិត្យ​នេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាប្រដាល់​ក្នុង​កម្មវិធី​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នា​ថ្ងៃអាទិត្យ ទី​២៤ សីហា ស​ប្តា​ហ៍​នេះ​មាន​ទាំងអស់​៥​គូ ក្នុង​នោះ​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​មាន​២​គូ​, ៦០​គីឡូក្រាម​មាន​២​គូ និង​៥៧​គីឡូក្រាម​មាន​តែ​មួយគូ​ប៉ុណ្ណោះ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡាប្រដាល់​ក្នុង​កម្មវិធី​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នា​ថ្ងៃអាទិត្យ ទី​២៤ សីហា ស​ប្តា​ហ៍​នេះ​មាន​ទាំងអស់​៥​គូ ក្នុង​នោះ​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​មាន​២​គូ​, ៦០​គីឡូក្រាម​មាន​២​គូ និង​៥៧​គីឡូក្រាម​មាន​តែ​មួយគូ​ប៉ុណ្ណោះ ។

ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​កីឡាករ ហ៊ុន គី​រី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន​ជួប​ប្រកួត​ជាមួយ​កីឡាករ រ៉ា​ក់ វិ​ឆ័​យ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​កីឡាករ យ៉ុ​ន សំអាត មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង ជួប​ប្រកួត​ជាមួយ​កីឡាករ ថៃ រិ​ទ្ធី មក​ពី​ក្លិប​នាគរាជ​គុន​ខ្មែរ ។

ហ៊ុន គី​រី ប្រកួត​បាន​២​លើក​ឈ្នះ​ទាំង​២​លើក​មាន​៦​ពិន្ទុ ។ ចំណែក រ៉ា​ក់ វិ​ឆ័​យ ប្រកួត​បាន​២​លើក​ដូច​គ្នា ឈ្នះ​១​លើក​ចាញ់​១​លើក ទើប​លើក​នេះ​គេ​ត្រូវការ​ឈ្នះ​ដើម្បី​បង្កើន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​បន្ត ប៉ុន្តែ​មិនដឹង​ថា អាច​ទៅ​រួច​ជាមួយ ហ៊ុន គី​រី ឬ​អត់​ទេ ?

ចំណែក​ការ​ជួប​គ្នា​រវាង ថៃ រិ​ទ្ធី និង​យ៉ុ​ន សំអាត វិញ​នោះ គ្មាន​នរណា​ហ៊ាន​អះអាង​ទុក​មុន​ពី​លទ្ធផល​ចាញ់​ឈ្នះ​ឡើយ ។ ថៃ រិ​ទ្ធី ប្រកួត​បាន​២​លើក​ឈ្នះ​១​លើក និង​ចាញ់​១​លើក ចំណែក​យ៉ុ​ន សំអាត ប្រកួត​បាន​៣​លើក​ឈ្នះ​១​លើក ចាញ់​២​លើក ។ ទោះបី​យ៉ាងណា ថៃ រិ​ទ្ធី មានបទពិសោធន៍​ប្រកួត​ប្រដាល់​ក្នុង​កម្មវិធី​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​នេះ​២​ជំនាន់​រួច​មក​ហើយ ដូច្នេះ​អាច​ចាត់​ទុក​ថា គេ​មាន​ល្បិច​ប្រយុទ្ធ​ល្អ​ជាង ប៉ុន្តែ​បើ​និយាយ​ពី​កម្លាំង​វិញ​នោះ យ៉ុ​ន សំអាត ខ្លាំង​ជាង ។ បើ​ម្នាក់​អាង​កម្លាំង និង​ម្នាក់​ទៀត​អាង​ល្បិច​ចាំ​មើល​អ្នក​ណា​គ្រាន់បើ​ជាង​អ្នក​ណា ?
ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​មាន​កីឡាករ ណា​ម ម៉ូ​រិ​ន មក​ពី​ក្លិប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង ជួប​ប្រកួត​ជាមួយ​កីឡាករ ឈាន ហំ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ រី​គី ណា​រដ្ឋ មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ជួប​ប្រកួត​ជាមួយ​កីឡាករ សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។

រវាង ណា​ម ម៉ូ​រិ​ន និង​ឈាន ហំ ប្រកួត​បាន​៣​លើក​ដូច​គ្នា ប៉ុន្តែ​លទ្ធផល​មិន​ដូច​គ្នា​ទេ ។ ណា​ម ម៉ូ​រិ​ន ប្រកួត​៣​លើក​ស្គាល់​ឈ្នះ​តែ​ម្តង​គត់ ឯ ឈាន ហំ ប្រកួត​៣​លើក​ឈ្នះ​ទាំង​៣​លើក​ជាប់​គ្នា​តែ​ម្តង ។ ដូច្នេះ​នៅ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ ឈាន ហំ បាន​ក្លាយជា​បេក្ខភាព​លេចធ្លោ​ជាងគេ ខណៈ​គេ​រកបាន​៩​ពិន្ទុ​រួច​ទៅ​ហើយ ។ ចំណែក ណា​ម ម៉ូ​រិ​ន សម្រាប់​ការ​មក​ជួប ឈាន ហំ លើក​នេះ​មិនដឹង​ថា​អាច​ទៅ​រួច​ឬ​អត់​នោះ​ទេ ព្រោះ ឈាន ហំ ទាំង​ល្បិច​ប្រកួត និង​កម្លាំង​គឺ​ល្អ​ជាង ។

ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម កីឡាករ ម៉ឺន ដា មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ប្រកួត​ជាមួយ​កីឡាករ ខុន បូ​ឡា មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣​ព្រះ​វិហារ ។ រវាង​ម៉ឺន ដា និង​ខុន បូ​ឡា ប្រកួត​បាន​៣​លើក ក្នុង​នោះ​ឈ្នះ​១​លើក និង​ចាញ់​២​លើក​ដូច​គ្នា ចាំ​មើល​លើក​នេះ​អ្នក​ណា​មានសំណាង​រកបាន​៣​ពិន្ទុ​បន្ថែម​ពី​ការ​ប្រកួត​លើក​នេះ ?