ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

U14 ចំនួន​3​ប្រទេស​ប្រជែង​គ្នា​ដណ្តើម​ពាន Yamaha ថ្ងៃនេះ

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ ការ​ប្រកួត​កីឡាបាល់ទាត់​លក្ខណៈ​មិត្តភាព​អន្តរជាតិ ដែល​គេ​ប្រសិទ្ធ​នាម​ថា Yamaha Challenge International Friendly 2014 ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នា​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​សុក្រ ទី​២២ សីហា នៅ​លើ​ទីលាន​បាល់ទាត់​បាទី ខេត្តតាកែវ ។ ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ពី​ក្រុម​យុវជន​ថ្នាល​អាយុ​ក្រោម​១៤​ឆ្នាំ (U-14) ជ​ប៉ុ​ន និង​សិង្ហ​បុរី រួម​ទាំង​ក្រុម U14 កម្ពុជា​ចំនួន​៤​ក្រុម​ធ្វើការ​ប្រកួតប្រជែង​គ្នា​ដណ្តើម​ពានរង្វាន់​ខាងលើ​នេះ ។

លោក​ម៉ៃ តុលា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានឱ្យ​ដឹង​ថា សហព័ន្ធ​និង​ក្រុមហ៊ុន Yamaha របស់​ជ​ប៉ុន​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) មួយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ស្តី​ពី​ការ​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​មជ្ឈមណ្ឌល​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី​។ ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​២៤ ខែសីហា ដោយ​មាន​កីឡាករ​៦​ក្រុម​ចូលរួម​ប្រកួត ក្នុង​នោះ​មាន​ក្រុម U-14 Gifu Prefecture Selection (​ជ​ប៉ុ​ន​), ក្រុម U-14 GFA Singapore (​សិង្ហ​បុរី​) និង​ក្រុម U-14 កម្ពុជា យើង​ដែល​៤​ក្រុម គឺ​ក្រុម​សាលា​កីឡាបាល់ទាត់​ជាតិ​, ក្រុម​ភ្នំពេញ​ក្រោ​ន​, ក្រុម​ខេត្តស្វាយរៀង និង​ក្រុម​អាកាសចរណ៍​ស៊ី​វិល ដែល​ជា​អតីត​ម្ចាស់​ជើងឯក​ពានរង្វាន់​ជាតិ U-13 កម្ពុជា កាលពី​ឆ្នាំ​២០១៣ កន្លង​ទៅ ។

លោក​ម៉ៃ តុលា បាន​បញ្ជាក់​ថា គោលបំណង​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ក្មេង​ៗ​ដែល​ជា​យុវជន​ថ្នាល​របស់​ប្រទេស​ជាតិ​យើង ធ្វើការ​ប្រកួត​ដកស្រង់​បទ​ពិសោធន៍ និង​បច្ចេកទេស​ថ្មី​ៗ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​គឺ​ក្រុម U-14 ជ​បុ​៉​ន​តែ​ម្តង​។ ម្យ៉ាងវិញទៀត វា​ក៏​ជា​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​សហព័ន្ធ​កីឡាបាល់ទាត់​ជ​ប៉ុន​ផង​ដែរ ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​មួយ​ដ៏​សំខាន់​សម្រាប់​អនាគត​កីឡាបាល់ទាត់​កម្ពុជា​យើង ៕