ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បា​ល​មន្ទីរ​ប្រឆាំ​ង​គ្រឿងញៀ​នប​ញ្ជូន​ជន​ស​ង្ស័យ​​​ម្នាក់​ទៅ​តុលាការ ពាក់​ព័ន្ធ​ជួញដូរនិងប្រើប្រាស់​គ្រឿងញៀ.ន

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ សមត្ថ​កិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន ​ក្រសួងមហាផ្ទៃ កាលពីព្រឹក​ថ្ងៃ​ទី​២១ ​សីហា ​បា​នប​ញ្ជូន​ខ្លួន​ជន​ស​ង្ស័យ​​ម្នាក់​ទៅ​កាន់​សា​លា​​ដំ​បូ​ង​​រាជធានី​ភ្នំពេញ​ ​​​ជាប់​​​ពា​ក់​ព័ន្ធ​អំពើ​​ជួញដូរនិង​ប្រើប្រាស់​គ្រឿងញៀ.ន។

រាជធានី​ភ្នំ​ពេញ ៖ សមត្ថ​កិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​ក្រសួងមហាផ្ទៃ កាលពីព្រឹក​ថ្ងៃ​ទី​២១ ​សីហា ​បា​នប​ញ្ជូន​ខ្លួន​ជន​ស​ង្ស័យ​​ម្នាក់​ទៅ​កាន់​សា​លា​​ដំ​បូ​ង​​រាជធានី​ភ្នំពេញ​ ​​​ជាប់​​​ពា​ក់​ព័ន្ធ​អំពើ​​ជួញដូរនិង​ប្រើប្រាស់​គ្រឿងញៀន។

ជន​ស​ង្ស័យឈ្មោះ​ខុន ចាន់​សុធា ភេទប្រុស អាយុ៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​​១១​៤​១ ផ្លូវលំ​ ភូមិ​ព្រែក​តា​នូ​២ សង្កាត់​ចាក់​អង្រែ​លើ ​ខណ្ឌ​មាន​ជ័យ​​ រាជ​ធា​នី​ភ្នំពេ​ញ ។

នគរបាល​ឲ្យ​ដឹង​ថា ជន​ស​ង្ស័យ​ត្រូវបាន​​ឃាត់ខ្លួន​ពី​​ថ្ងៃ​ទី​១៩​សីហា ក្រោម​វិ​ធានការ​ញុះញង់​របស់​សមត្ថកិច្ច និង​មា​នការ​សម្រប​សម្រួល​​ពី​ស្ថា​ប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ កិច្ច​​បង្ក្រាប​ស​មត្ថកិច្ច​បាន​​ធ្វើ​​ឡើង​នៅ​តា​ម​ដងផ្លូវ​សាធារណៈ ​ដែល​ជន​​សង្ស័យ​​បាននិង​កំពុង​នាំ​យក​ថ្នាំ​ញៀន​ទៅ​លក់ ព្រមទាំងដកហូត​បាន​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង។

ក្រោយ​​ពី​ឃាត់ខ្លួន​ជនស​ង្ស័យ​​ ត្រូវ​ស​មត្ថកិច្ច​កសាង​​​សំណុំ​​រឿង​ប​ញ្ជូន​ទៅ​​កា​ន់​​សាលាដំបូ​ង​រាជ​​​ធានី​ភ្នំពេ​ញ​​ ដើម្បី​ចា​ត់ការ​​តា​ម​ផ្លូវច្បាប់ ៕​