ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អូ​បា​ម៉ា ហៅ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ថា​ជា​មហារីក​មួយ

9 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃ​ទី​២០ សីហា បាន​ចាត់​ទុក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​បាន​កាត់​ក្បាល​អ្នកកាសែត​អា​មេ​រិ​ក​ម្នាក់​ផ្សាយ​តាម​វី​ដេ​អូ​ថា ជា​ជំងឺមហារីក​មួយ​ដែល​ពុំ​ត្រូវ​ទុក​ឡើយ​ក្នុង​សតវត្ស​ទី​២១ នេះ ។ លោក​អូ​បា​ម៉ា អះអាង​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពុំ​និយាយ​ក្នុង​នាម​សាសនា​ណាមួយ​ឡើយ ។ ពុំ​មាន​សាសនា​ណាមួយ​ដែល​និយាយ​ពី​ការ​សម្លា.ប់​រង្គាល​ជន​ស្លូតត្រង់​ទេ ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃ​ទី​២០ សីហា បាន​ចាត់​ទុក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​បាន​កាត់​ក្បាល​អ្នកកាសែត​អា​មេ​រិ​ក​ម្នាក់​ផ្សាយ​តាម​វី​ដេ​អូ​ថា ជា​ជំងឺមហារីក​មួយ​ដែល​ពុំ​ត្រូវ​ទុក​ឡើយ​ក្នុង​សតវត្ស​ទី​២១ នេះ ។ លោក​អូ​បា​ម៉ា អះអាង​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពុំ​និយាយ​ក្នុង​នាម​សាសនា​ណាមួយ​ឡើយ ។ ពុំ​មាន​សាសនា​ណាមួយ​ដែល​និយាយ​ពី​ការ​សម្លាប់​រង្គាល​ជន​ស្លូតត្រង់​ទេ ។ មនោគមន៍វិជ្ជា​របស់​ក្រុម​នេះ​ខុស​ពី​គេ ។

ដោយ​អំពាវនាវ​ដល់​បណ្តា​រដ្ឋាភិបាល និង​បណ្តា​ប្រជាជន​នៅ​ម​ជ្ឈឹ​ម​បូព៌​៌​៌ា​ឱ្យធ្វើ​ការ​រួម​គ្នា​ដើម្បី​វះកាត់​ជំងឺមហារីក​នេះ​ចេញ​ដើម្បី​កុំឱ្យ​រាលដាល លោក​អូ​បា​ម៉ា សន្យា​ថា សហរដ្ឋអាមេរិក​ដែល​ធ្វើការ​វាយប្រហារ​តាម​អាកាស​នៅ​អី​ុ​រ៉ា​ក់​ចាប់តាំងពី​១០​ថ្ងៃ​មក​ហើយនឹង​បន្ត​ការ​តស៊ូ​តទៅ​ទៀត​ប្រឆាំង​ពួក​ជី​ហា​ដ​និយម​រ៉ា​ឌី​កាល់​ជ្រុល​ទាំងនោះ ។ លោក​គូសបញ្ជាក់​ថា ពួក​នេះ​លុកលុយ​ចូល​ទីក្រុង និង​ភូមិ​ទាំងឡាយ​សម្លាប់​ជន​ស៊ី​វិល​ស្លូតត្រង់ ហើយ​គ្មាន​អាវុធ​ក្នុង​អំពើ​ដ៏​សែន​សាហាវ និង​យ៉ាង​កំសាក ។

ពួក​នេះ​ចាប់ពង្រត់​នារី ធ្វើ​ទារុណកម្ម ចាប់រំលោភ និង​ឱ្យធ្វើ​ជា​ទាសករ ។ ពួក​គេ​សម្លាប់​បណ្តាជន​អ៊ិ​ស្លា​ម​ទាំង​ពួក​ស៊ុន​នី​ត​ទាំង​ពួក​ស៊ី​អុ​ី​ត​ជា​ច្រើន​ពាន់​នាក់​។ ពួក​គេ​ក៏​សម្លាប់​ពួក​គ្រិស្ត និង​ពួក​ជនជាតិភាគតិច​ឯទៀត​ៗ​ដែរ ។សេត​វិមាន​អះអាង​កាលពី​ថ្ងៃ​ទី​២០ សីហា ពី​ភាព​ច្បាស់​ប្រាកដ​នៃ​វី​ដេ​អូ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​បង្ហាញ​ពី​ការ​កាត់​ក្បាល​អ្នកកាសែត​អា​មេ​រិ​ក ខណៈ​អង់គ្លេស​គិត​ថា ឃាតករ​ជា​ជនជាតិ​អង់គ្លេស​ម្នាក់ ៕