ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជូន​បញ្ជី​ឈ្មោះ​ប្រធាន-អនុ​ប្រធាន​គណៈ​កម្មការរបស់​ខ្លួន​ទៅ​កាន់​រដ្ឋសភា​ស្នើ​សុំ​ការ​អនុម័ត​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ប្រភព​​ពី​មន្ត្រីជាន់ខ្ពស់​​របស់​គណបក្ស​សង្គ្រោះ​​ជាតិ កាលពី​ថ្ងៃ​ទី​​២១ ​សីហា ​​២០១៤ នេះ ​បានឱ្យ​ដឹង​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ដាក់​បញ្ជី​បេក្ខជន​​ប្រធាន អនុប្រធាន និង​មន្ត្រី​គណៈកម្មការ​របស់​ខ្លួន​​ទៅ​កាន់​សភា ដើម្បី​សុំ​ការ​ផ្តល់​​សេចក្តី​ទុក​ចិត្ត​ដោយ​​បោះ​​ឆ្នោត​គាំទ្រ​ពី​​សមាជិក​សភា ​ឬ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កំពុង​កាន់​អំណាច​ ។​

ការ​អះអាង​របស់​មន្ត្រី​គណបក្ស​​សង្គ្រោះ​ជាតិ​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ ហ៊ុន សែន​ បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ នឹង​បោះ​ឆ្នោត​គាំទ្រ​សមាជិក​​គណៈកម្មការ​នានា​​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ពេល​សភា​ប្រជុំ​នៅ​ក្នុង​សម័យប្រជុំ​សភា​នា​​ស​ប្តា​ហ៍​ក្រោយ​នេះ​។

​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឱ្យ​ដឹង​ថា សមាជិក​គណៈកម្មការ​នានា​​សរុប​មាន​៤៦​នាក់ ​ក្នុង​នោះ​មាន​តួនាទី​ជា​ប្រធាន អនុ​ប្រ​ធា​ន​គណៈកម្មការ​នី​មួយ​ៗ ​ព្រមទាំង​សមាជិក​ផង​ដែរ ​។ ​លោ​កអេង ឆៃ​អ៊ា​ង ជា​​ប្រធាន​គណៈកម្មការ​ទី​១​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ទទួល​​ពាក្យបណ្តឹង​ស៊ើបអង្កេត ​។ លោក ប៉ុ​ល ហំ​ម ជា​ប្រធាន គណៈកម្មការ​ទី​២ អភិវឌ្ឍ​ផែនការ​កសិកម្ម លោក​យ៉ែ​ម ប៉ុ​ញ្ញា​រិ​ទ្ធ ជា​ប្រធាន គណៈកម្មការ​កិច្ចការ​អប់រំ យុវជន  លោក​ជំទាវ មួរ សុខ​ហួរ ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​សុខាភិបាល ការងារ សង្គម​កិច្ច លោក​យឹ​ម សុវណ្ណ ជា​ប្រធាន​គណៈកម្មការ​បោសសំអាត ប្រឆាំង​អំពើ​ពុក​រលួយ​ លោក​សុ​ន ឆ័​យ អនុ​ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ និង​ធនាគារ លោក​ឡុ​ង រី ប្រធាន​គណៈកម្មការ​​សន្តិសុខ និង​ការពារ​ជាតិ លោក​ម៉ៅ ម៉ូ​នី​វណ្ណ អនុ​ប្រធាន​​គណៈ​ក​ម្មការ​គមនាគមន៍ រ៉ែ​ និង​ថាមពល លោក​ជំទាវ​ជូ​ឡុ​ង ស៊ូ​ម៉​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស ​និង​លោក​អ៊ូ ច័ន្ទ​រិ​ទ្ធ អនុប្រធាន​គណៈ​ក​ម្មការ​​នីតិកម្ម​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព