ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួញ​ដូរ​ថ្នាំ​ញៀន​​ឆ្លង​ដែន​ចេញ​ពី​ខេត្តសៀមរាប​មក​អស់​លក្ខណ៍នៅ​ខេត្ត​កំពង់​ចាម​

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ ក្រុម​ជួញដូរ​ថ្នាំ​ញៀន​ឆ្លង​ដែន​ចំនួន​៣​នាក់ រួម​ជាមួយនឹង​ថ្នាំ​ញៀន​១​កញ្ចប់​ធំ ​ព្រមទាំងម៉ូតូ​ម៉ាក​ហុងដា​ធុនC125 មួយ​គ្រឿង​ ពណ៌​ខ្មៅ ត្រូវ​សមត្ថ​កិច្ច​​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២១ សីហា ២០១៤ ខណៈ​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​​​ស្រាវជ្រាវតាមចាប់​បក្សពួក​មួយ​ចំនួន​ទៀត ។

លោក​វរ​សេនី​យ៏​ទោ សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​យោងតាម​បញ្ជារ​របស់​លោក​ឧត្តម​សេនី​យ៍ត្រី បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំងចុះ​ស្រាវជ្រាវ​ក្តៅ​គគុកនៅ​ស្រុក​ចំការលើ ដែលលេចឮ​ថា ​មាន​ក្រុម​ជួញដូរ​ថ្នាំ​ញៀនបាន​ធ្វើ​សកម្មភាព​ឆ្លងដែន​ចេញពី​ខេត្តសៀមរាប   មក​​​ស​ម្ងំ​ចែកចាយ​ថ្នាំ​ញៀន​នៅ​ចំការលើ​នេះ ហើយ​ក្រុម​នោះ​អាច​ធ្វើ​សកម្ម​ភាព​ដើរ​កាច់​សោ​.ក​ម៉ូតូតាម​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋពេល​យប់​ៗ​ថែម​ទៀត ។

ក្រោយមកនៅ​រសៀល​ថ្ងៃ​ទី១៨ សីហា ខណៈ​ពេល​ដែល​ជនសង្ស័យ​ទាំង​៣​នាក់កំពុង​សម្ងំលាក់ខ្លួន​នៅ​ក្នុងផ្ទះរបស់​ឈ្មោះ ដ​ន នៅ​ភូមិ​ជយោ ឃុំ​ជយោ ក្រោម​កិច្ច​សហ​ការ​​ជាមួយនឹង​នគរបាល​ស្រុក​ចំការលើបាន​ឡោម​ព័ទ្ធ​ឆែកឆេរ​​​ចាប់​បាន​ទាំង​សំបុកដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់​ធំ ទម្ង​ន់៣,៥៩ក្រាមជា​ប្រភេទ​ម្សៅ​ពណ៌​​ស ជ​ញ្ចីង​​ថ្លឹង​គ្រឿង​ញៀន​១ ឧ​បករ​ណ៍សេព​គ្រឿងញៀន និង​របស់​មួយ​ចំនួនទៀត​ត្រូវ​បាន​រឹបអូសបញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព