ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ធាត់​នៅ​ប្រទេស​កម្ពុជា ៖ ការ​ផ្លាស់​ប្ដូរ​ទម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម័យ​បច្ចុប្បន្ន​បង្ក​ហានិភ័យ​ផ្នែក​សុខភាព និង​សម្ផស្ស

9 ឆ្នាំ មុន

ប្រទេស​កម្ពុជា ​ត្រូវ​បាន​ប្រទាន​ឱ្យ​នូវ​សម្រស់​ដ៏​ស្រស់​ស្អាត និង​ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប​ ។ តាម​ប្រពៃណី​ប្រទេស​កម្ពុជា ​ក៏​ជា​អ្នក​ការពារ​សុខភាព​មួយ​ផង​ដែរ ជា​ពិសេស​នៅ​ពេល​ប្រៀប​ធៀប​ជាមួយ​បស្ចិម​ប្រទេស​ដែល​ចុះ​ខ្សោយ​ ។ ជា​អកុសល ដូច​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី​ដែរ ប្រទេស​កម្ពុជា ​មិន​អាច​ទប់​ស្កាត់​ការ​វាយលុក​ដែល​កំពុង​កើនឡើង​នៃ​ឥទ្ធិពល​នៃ​ជីវិត​សម័យ​ទំនើប ដែល​មិនល្អ​ចំពោះ​សុខភាព​បាន​ឡើយ​។

ប្រទេស​កម្ពុជា ​ត្រូវ​បាន​ប្រទាន​ឱ្យ​នូវ​សម្រស់​ដ៏​ស្រស់​ស្អាត និង​ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប​ ។ តាម​ប្រពៃណី​ប្រទេស​កម្ពុជា ​ក៏​ជា​អ្នក​ការពារ​សុខភាព​មួយ​ផង​ដែរ ជា​ពិសេស​នៅ​ពេល​ប្រៀប​ធៀប​ជាមួយ​បស្ចិម​ប្រទេស​ដែល​ចុះ​ខ្សោយ​ ។ ជា​អកុសល ដូច​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី​ដែរ ប្រទេស​កម្ពុជា ​មិន​អាច​ទប់​ស្កាត់​ការ​វាយលុក​ដែល​កំពុង​កើនឡើង​នៃ​ឥទ្ធិពល​នៃ​ជីវិត​សម័យ​ទំនើប ដែល​មិនល្អ​ចំពោះ​សុខភាព​បាន​ឡើយ​។

អត្រា​ជំងឺ​ធាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា
នៅ​ក្នុង​ឆ្នាំ​២០០០ មាន​ស្ដ្រី និង​បុរស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តែ​៩% និង​៧%​ប៉ុណ្ណោះ លើស​ទម្ងន់ ប៉ុន្ដែ​ភាគរយ​ទាំងនេះ​ បាន​ហក់​ឡើង​យ៉ាង​ឆាប់រហ័ស​ដល់​១៤% និង​១០% នៅ​ឆ្នាំ​២០០៨ ​។ នៅ​ក្នុង​ការ​សិក្សា ដែល​ធ្វើ​ឡើង​ដោយ​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ក្នុង​ឆ្នាំ​២០១០ គេ​បាន​រក​ឃើញ​ថា ប្រហែល​១៥​,​៤% នៃ​ប្រជាជន​កម្ពុជា​ទាំងអស់​លើស​ទម្ងន់ ឬ​កើត​ជំងឺ​ធាត់​។ និន្នា​ការ​នេះ ​មាន​ភាព​ច្បាស់លាស់ ហើយ​ការ​គំរាមកំហែង​កំពុង​តែ​កើត​មាន​។

តាម​វប្បធម៌ បុរស​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​ជាង​បន្ដិច ដោយសារ​ប្រពៃណី​នៅ​ទី​នេះ ​ឱ្យ​តម្លៃ​បុរស​មាឌធំ​។ ប្រជា​ជន​នៅ​តែ​មានគំនិត​ថា បុរស​ធំ​ក្រអាញ​ គឺជា​បុរស​ជោគជ័យ និង​មានទ្រព្យ​សម្បត្ដិ​។ ប៉ុន្ដែ​ស្ដ្រី​មិន​មានសំណាង ដូច្នោះ​ឡើយ​… ពួក​គេ​នៅ​តែ​ត្រូវ​បាន​រំពឹង​ចង់ឱ្យ​មាន​រាង​ស្រ​ឡូ​ន និង​សមសួន ទោះបីជា​ស្ដ្រី​ជាង២១% បច្ចុប្បន្ន​ត្រូវ​បាន​ចាត់​ទុក​ថា ​លើស​ទម្ងន់​ក៏​ដោយ​។ ទោះជា​យ៉ាង​ណា​ក៏​ដោយ មាន​ដំណោះស្រាយ​សម្រាប់​បុគ្គល​នីមួយ​ៗ​។

កម្មវិធី​សម្រក​ទម្ងន់​ដែល​មាន​៥​ជំហាន
សម្រាប់​ប្រជាជន​កម្ពុជា ​ដែល​មាន​ធនធាន និង​ប្ដេជ្ញា​ចិត្ដ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ទម្ងន់​រាង​កាយ​ដែល​មាន​សុខភាព និង​រូបរាង​កាន់តែ​ស្អាត ដំណោះស្រាយ​ គឺ​អាច​រកបាន និង​អាច​មាន​ភាព​ជោគ​ជ័យ​​យ៉ាង​ខ្លាំង ​។ នៅ​ក្នុង​បទ​ពិសោធន៍​របស់ខ្ញុំ ខ្ញុំ​មាន​វិធីសាស្ដ្រ​៥​យ៉ាង ដែល​មាន​ប្រសិទ្ធភាព​យ៉ាង​ខ្លាំង ​។ អ្នកជំងឺ​អាច​សម្រក​ទម្ងន់​ពី​១០-២០​គីឡូក្រាម ក្នុង​រយៈពេល​នៃ​កម្មវិធី និង​អាច​ស្លៀក​ពាក់​​យ៉ាង​​សមជា​មួយ​សម្លៀក​បំពាក់​ដែល​ពួក​គេ​មិន​អាច​ស្លៀកពាក់​បាន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។

វិធីសាស្ដ្រ​៥​យ៉ាង​សម្រាប់​ទម្ងន់ និង​រូបរាង រួម​មាន ៖
១-ផែនការ​អាហារូបត្ថម្ភ​ពិសេស​ដែល​រៀបចំ​ឡើង​តាម​តម្រូវការ
២​-លំ​ហាត់ប្រាណ​ស្រាល​ៗ​ជា​ទៀងទាត់
៣​-ឱសថ និង​អាហារ​បន្ថែម​ប្រចាំ​ថ្ងៃ
៤​-VASER Liposelection-Ultra ដែល​មានការ​រំខាន​តិចតួច​បំផុត សម្រាប់​ការ​កំណត់​រូបរាង
៥​-ការ​បន្ដឹង​ស្បែក​ជាមួយនឹង​ម៉ាស៊ីន​លំដាប់​វេជ្ជសាស្ដ្រ​ឆ្លងកាត់​ការ​សាកល្បង

ផែនការ​អាហារូបត្ថម្ភ និង​លំ​ហាត់ប្រាណ​ត្រូវ​បាន​គណនា​ផ្អែក​តាម​តម្រូវការ​របស់​អ្នកជំងឺ ​។ មនុស្ស​គ្រប់​រូប​មាន​ភាព​ខុស​គ្នា ហើយ​គោលដៅ​ គឺ​ខុស​គ្នា​ ។ ដើម្បី​គ្រប់គ្រង​ដំណើរការ និង​ជួយ​ឱ្យ​រាង​កាយ​អាច​ជម្នះ​ការ​លំបាក​នានា ​ក្នុង​ការ​សម្រក​ទម្ងន់ ឱសថ​គឺជា​ការ​បន្ថែម​ដ៏​អស្ចារ្យ​មួយ ​។ ឱសថ​ដែល​អាច​រកបាន​នឹង​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ កាត់​បន្ថយ​ចំណង់​ទទួលទាន​អាហារ​សម្រន់​ដែល​មិនល្អ​ចំពោះ​សុខភាព ទប់ស្កាត់​ជាតិ​ស្ករ និង​កាបូ​អ៊ី​ដ្រា​ត​ ដែល​បង្ក​ជំងឺ​ទឹកនោមផ្អែម និង​ជួយ​កោសិកា​ដែល​មាន​ស្រាប់​នៅ​ក្នុង​រាង​កាយ​ ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​កាន់តែ​ច្រើន ក្នុង​ពេល​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ធម្មតា​របស់​អ្នក​។

នៅ​ពេល​ដែល​អ្នកជំងឺ​របស់ខ្ញុំ​មើលឃើញ​ទម្ងន់​ស្រក​ចុះ ពួក​គេ​មាន​កម្លាំងចិត្ដ​យ៉ាង​ខ្លាំង​ក្នុង​ការ​រក្សា​ការ​សម្រក​ទម្ងន់ និង​កំណត់​រូបរាង​របស់​ពួក​គេ​នៅ​កម្រិត​បន្ទាប់​ ។ ត្រង់នេះ​ហើយ​ដែល VASER Lipo- selection-Ultra មាន​ប្រសិទ្ធភាព​ ។ ដោយ​ប្រើ​ការ​ព្យាបាល​ដែល​មាន​សុវត្ថិភាព មាន​ផល​រំខាន​តិចតួច​បំផុត ត្រូវការ​នីតិវិធី​តែ​ម្យ៉ាង និង​អាច​មាន​ប្រសិទ្ធភាព​អស់​មួយ​ជីវិត ខ្លាញ់​ក្រោម​ស្បែក​ដែល​រយីក​រ​យោគ​នៅ​ក្រោម​ស្បែក អាច​ត្រូវ​បាន​រំលាយ និង​បូម​ចេញ​ជា​រៀង​រហូត​ ។ ប្រសិនបើ​អ្នកជំងឺ​រក្សា​របៀប​រស់នៅ និង​ទម្ងន់​ដែល​ផ្ដល់​សុខភាព​ល្អ រូបរាង​ប្រសើរ​ឡើង​ដែល​សម្រេច​បាន​អាច​មាន​ប្រសិទ្ធភាព​យ៉ាង​ងាយ​ស្រួល​សម្រាប់​រយៈពេល​ពី​១០​ទៅ​២០​ឆ្នាំ​ ។

នៅ​ក្នុង​ផ្នែក​កែសម្ផស្ស​ដែល​ជា​គ្លីនិក​មួយ​នៃ SMG យើង​បាន​អនុវត្ដ​ការ​ព្យាបាល​ដោយ Liposelec- tion ជាង​១.០០០​ករណី ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​កម្រិតស្ដង់ដារ​ពិភពលោក សម្រាប់​អ្នក​ជំងឺ​ដែល​សប្បាយ​រីក​រាយ​នៅ​ទូ​ទាំង​ពិភពលោក​ ។ នីតិវិធី​បន្ថែម​ដទៃ​ទៀត ដូច​ជា ការ​វះកាត់​យក​ខ្លាញ់​ទៅ​ដាក់​លើ​មុខ (​សម្រាប់​ការ​វះកាត់​ធ្វើ​ឱ្យ​ក្មេង​ជាង​វ័យ​) ឬ​លើ​សុដន់ (​ដើម្បី​បង្កើន​ទំហំ​) មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង និង​មាន​សុវត្ថិភាព​ផង​ដែរ ​។ វិធី​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ស្លាកស្នាម ឬ​ដោយ​មិន​បញ្ចូល​ផ្លា​ស្ទិ​ក​សិប្ប​និម្មិត​/​ស៊ី​លី​កូន​ឡើយ​។

សុវត្ថិភាព​ជា​អាទិភាព​នៅ​ក្នុង VASER Liposelection
ជា​ចុង​ក្រោយ អ្វីមួយ​ដែល​យើង​ធ្វើ​ដែល​ពុំ​មាន​វេជ្ជបណ្ឌិត ឬ​គ្លីនិក​ផ្សេង​ទៀត​ណាមួយ​ធ្វើ​នៅ​ក្នុង​តំបន់ គឺ​ការ​ប្រើ​ប្រព័ន្ធ Ultrasound-Ultrasafe ដើម្បី​ស្កែ​ន​រាង​កាយ​មុន​ពេល​អនុវត្ដ liposelection  ដើម្បី​ពិនិត្យ​រក​ភាព​អ​ប្រក្រតី​មើល​មិនឃើញ មុន​ពេល​អនុវត្ដ​នីតិវិធី ​។ នេះ​គឺជា​ការ​ថត​អេកូ​ឯកទេស​គ្មាន​ការ​ឈឺចាប់ ដែល​បង្ហាញ​នូវ​ស្រទាប់​ខុស​ៗ​គ្នា​នៃ​ស្បែក​ខ្លាញ់ និង​សាច់ដុំ​នៅ​ក្នុង​រាង​កាយ មុន​នឹង​អនុវត្ដ​នីតិវិធី ដែល​មាន​ផល​រំខាន​ណាមួយ​ ។ សមត្ថភាព​ក្នុង​ការ​គ្រោង​បរិមាណ​ខ្លាញ់​ដែល​ត្រូវ​យក​ចេញ និង​ជម្រៅ​នៃ​ការ​ដក​យក រួមចំណែក​ធ្វើ​ឱ្យ​នីតិវិធី​មាន​សុវត្ថិភាព​ទាំងស្រុង​។

ខ្ញុំ​ជឿ​ថា ការ​លើស​ទម្ងន់ ឬ​សូ​ម្បី​តែ​ជំងឺ​ធាត់​នៅ​អាស៊ី​អាគ្នេយ៍ គឺជា​បញ្ហា​មួយ​ដែល​អាច​ដោះស្រាយ​បាន​សម្រាប់​អ្នកជំងឺ​ម្នាក់​ក្នុង​មួយ​លើក ​។ ខ្ញុំ​ចង់​ចែករំលែក​អាថ៌​កំបាំង​ដែល​ខ្ញុំ​បាន​បង្កើត​ឡើង នៅ​ក្នុង​ការ​គ្រប់គ្រង​ទម្ងន់ និង​ការ​កំណត់​រូបរាង​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក ដល់​អ្នកជំងឺ​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ទូ​ទាំង​តំបន់ ​។ ខ្ញុំ​ប្រហែលជា​អាច​ជួយ​មនុស្ស​មួយ​ចំនួន​ក្នុង​មួយ​លើក ដើម្បី​ឱ្យ​ពួក​គេ​រស់នៅ​កាន់តែ​មាន​សុខភាព​ក្នុង​ជីវិត​កាន់តែ​ស្រស់បំព្រង​។

អត្ថបទ​នេះ​ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​វេជ្ជ​បណ្ឌិត Kevin Teh
នាយក​វេជ្ជសាស្ដ្រ​នៃ​ផ្នែក​កែសម្ផស្ស (Aesthetic Suite) 
ជា​គ្លីនិក​មួយ​នៃ Singapore Medical Group (SMG) Clinic
វេជ្ជបណ្ឌិត​របស់​យើង
វេជ្ជ​បណ្ឌិត Kevin Teh ជា​គ្រូពេទ្យ​ជំងឺ​ទូទៅ​ប្រកបដោយ​បទ​ពិសោធន៍ ដែល​មានការ​ចាប់អារម្មណ៍​ជា​ពិសេស​លើ​ផ្នែក​វេជ្ជសាស្ដ្រ​កែសម្ផស្ស និង​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​​តឹងរ៉ឹង​ក្នុង​ជំនាញ​វះកាត់​ផ្សេង​ៗ​។

វេជ្ជ​បណ្ឌិត Teh  គឺជា​គ្រូពេទ្យ​ជំនាញ​ផ្នែក VASER LipoSelection និង​ត្រូវ​បាន​ទទួលស្គាល់​ផង​ដែរ​ចំពោះ បច្ចេកទេស​ជឿនលឿន​នៃ VASER High Definition Liposculpture​ ។ គាត់​តាម​ដាន​​ព័ត៌មាន​អំពី​ការ​អភិវឌ្ឍ​ថ្មី​ៗ​នៅ​ក្នុង​ពិភព​កែសម្ផស្ស ដោយ​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​អប់រំ​ផ្សេង​ៗ​ជា​ប្រចាំ​ ។ គាត់​ក៏​បាន​ណែនាំ​ផង​ដែរ​ នូវ​វិធីសាស្ដ្រ​ពេញលេញ​នៃ​ការ​កំណត់​រូបរាង ដោយ​បញ្ចូល​ការ​ព្យាបាល​ជាមួយ​នឹង​ដំបូន្មាន​សម​ស្រប​អំពី​អាហារូបត្ថម្ភ​ល្អ​ៗ និង​លំ​ហាត់ប្រាណ​។

អំពី អេស​អឹ​ម​ជី – SMG  (​ស៊ី​ង​ហ្គា​ពួរ​មេ​ឌី​ខ​ល​គ្រូ​ប Singapore Medical Group)
អេស​អឹ​ម​ជី – (SMG) គឺជា​អ្នក​ផ្ដល់​ការ​ថែទាំ​សុខភាព ឯកទេស​ឯកជន​មួយ​ដែល​មាន​បណ្ដាញ​គ្រួ​ពេទ្យ​ឯកទេស​ចំនួន​២២ ។ ក្រុមការងារ​នេះ ​ប្ដេជ្ញា​ចិត្ដ​បំពេញ​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​ការ​ថែទាំ និង​បទ​ពិសោធន៍​ផ្នែក​វេជ្ជសាស្ដ្រ​ដោយ​ផ្ដោត​លើ​អ្នកជំងឺ​ដល់​បុគ្គល​គ្រប់​រូប​។

បច្ចុប្បន្ន ក្រុមការងារ​នេះ ​មាន​គ្លីនិក​សរុប​ចំនួន​១៤​កន្លែង ដែល​មាន​ទីតាំង​យុទ្ធសាស្ដ្រ​នៅ​ក្នុង​មជ្ឈមណ្ឌល​ឯកទេស Paragon មជ្ឈមណ្ឌល​ឯកទេស Mount Elizabeth Novena មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Novena និង​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Gleneagles ដែល​មាន​បណ្ដាញ​គ្លីនិក SMGAssociates កាន់តែ​ច្រើន​ឡើង​ៗ​។

អេស​អឹ​ម​ជី មាន​ភ្នាក់ងារ​ខ្មែរ​ពិសេស​សម្រាប់​ជួយ​លោក​អ្នក​ទៅ​តាម​តម្រូវការ ដូច​ជា ៖
*​    ​ការ​ណាត់ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ
*​    ​ការ​សាកសួរ​ព័ត​មាន និង​តម្លៃ
*​    ​ការ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ
*​    ​ការ​ទទួល​នៅ​អាកាស​យាន្ដ​ដ្ឋា​ន និង​ការ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ
*​    ​សេវាកម្ម​បកប្រែ​ដោយ​ឥត​គិតថ្លៃ
*​    ​ការ​ស្នើរ​សុំ​លទ្ធផល​ព្យាបាល និង​ការ​ទិញ​ថ្នាំ

សំរាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង
បុគ្គលិក​ខ្មែរ​ប្រចាំ អេស​អឹ​ម​ជី (SMG)
ទូរស័ព្ទ​ទំនាក់ទំនង​២៤​ម៉ោង ៖  +​៦៥ ៩៨៤២ ៣៥៦០
អ៊ី​ម៉េ​ល ៖ vanessa.sophors@smg.sg
ទីស្នាក់ការ អេស​អឹ​ម​ជី – SMG  ប្រចាំ​នៅ​កម្ពុជា
ទូរស័ព្ទ ៖ ០៩២ ៨៥២ ៩២៣, ០៩៧ ៧ ៦៦៨ ២៦៦
អីុម៉េល ៖ enquiry@singaporemedical.sg
វែបសាយ ៖ www.singaporemedical.sg