ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហាយ​ឡែន​ឌ័រមិន​ចាំ​ស្លាកលេខ​​បើកបុក​ម៉ូតូ​មួយ​គ្រឿង​ពេញ​ទំហឹង​​យុវជន​ម្នាក់​របួសបែកមុខ​បែកមាត់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​ហាយ​ឡែន​ឌ័រ​មិន​ស្គាល់អត្ត​សញ្ញាណ​មួយ​គ្រឿង​​បាន​​​បុក​ម៉ូតូ​ហុង​ដា សេ១២៥ ស៊េរី​ឆ្នាំ​២០០០​មួយ​គ្រឿង​ ពេញ​ទំហឹង​បណ្តាល​ឱ្យ​យុវជន​ម្នាក់​រង​របួស​ធ្ងន់​ហើយ​រថយន្ត​បើក​រត់គេច​ខ្លួន​បាត់​ស្រ​មោល​តែ​ម្តង​។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៣​ទៀប​ភ្លឺ ថ្ងៃទី ២១ សីហា ២០៤ នៅ​ចំណុច​ផ្លូវ​

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​ហាយ​ឡែន​ឌ័រ​មិន​ស្គាល់អត្ត​សញ្ញាណ​មួយ​គ្រឿង​​បាន​​​បុក​ម៉ូតូ​ហុង​ដា សេ១២៥ ស៊េរី​ឆ្នាំ​២០០០​មួយ​គ្រឿង​ ពេញ​ទំហឹង​បណ្តាល​ឱ្យ​យុវជន​ម្នាក់​រង​របួស​ធ្ងន់​ហើយ​រថយន្ត​បើក​រត់គេច​ខ្លួន​បាត់​ស្រ​មោល​តែ​ម្តង​។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៣​ទៀប​ភ្លឺ ថ្ងៃទី ២១ សីហា ២០១​៤ នៅ​ចំណុច​ផ្លូវ​១៧៣ កែង​និង​ផ្លូវ​ព្រះ​សីហនុ ស្ថិត​ក្នុង​សង្កាត់​អូរ​ឡាំពិក ខណ្ឌ​ចំការមន​ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹ​ង​ថា នៅ​មុន​ពេល​កើត​ហេតុ​ គេឃើញ​រថ​យន្ត​ហាយ​ឡែន​ឌ័រ ពណ៌​ស្ករ មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​បើក​ដោយ​បុរស​ម្នាក់​ តាម​ផ្លូវ​ព្រះ​សីហនុ ​ក្នុងទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​រថយន្ត​បាន​បើក​បត់​ឆ្វេង​ឆ្លង​ផ្លូវ ក៍ជ្រុល​ទៅ​បុក​ម៉ូតូ​ហុង​ដា សេ១២៥ ស៊េរី​ឆ្នាំ​២០០០ ពណ៌ខៀវ​ ​មួយ​គ្រឿង​​ ពាក់ស្លាក​លេខ​កំពង់​ឆ្នាំង 1B-9091 បើក​ដោយ​យុវជន​ម្នាក់​តាម​ផ្លូវ​១​៧៣ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​យុវជន​ជិះ​ម៉ូតូ​រង​របួស​បែកមុខ​បែក​មាត់ ហើយ​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់ស្រមោលតែម្តង​។