ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ​សហគមន៍​ជ្រាប់​ថ្មីក្នុង​ស្រុក​ព្រះនេត្រ​ព្រះ​ មានឈើ​សំខាន់​៧ប្រភេទ​ដែល​ជា​ជម្រក​សត្វ​ព្រៃ​រ​ស់​នៅ​​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ព្រៃ​សហគមន៍​ជ្រាប់​ថ្មីមាន​ឈើ​សំខាន់​៧ប្រភេទ​ដែល​ត្រូវ​យកចិត្ត​ទុកការ​ពា​ររក្សា​ទុក​ជា​ជម្រក​សត្វ​ព្រៃ ​ស្ថិត​នៅក្នុងឃុំ​ជប់វ៉ារី​ ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយ​មានជ័យ ។
លោក​ វ៉ាត វីរះ ​អភិបាល​រង​ស្រុក​ព្រះនេត្រ​ព្រះនិង​ជាប្រ​ធានស​ហគមន៍​ការ​ពារ​ព្រៃ​ឈើ​ជ្រាប់​ថ្មីបាន​ប្រាប់​ឱ្យ​ថា

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ព្រៃ​សហគមន៍​ជ្រាប់​ថ្មីមាន​ឈើ​សំខាន់​៧ប្រភេទ​ដែល​ត្រូវ​យកចិត្ត​ទុកការ​ពា​ររក្សា​ទុក​ជា​ជម្រក​សត្វ​ព្រៃ ​ស្ថិត​នៅក្នុងឃុំ​ជប់វ៉ារី​ ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយ​មានជ័យ ។ 

លោក​ វ៉ាត វីរះ ​អភិបាល​រង​ស្រុក​ព្រះនេត្រ​ព្រះនិង​ជាប្រ​ធានស​ហគមន៍​ការ​ពារ​ព្រៃ​ឈើ​ជ្រាប់​ថ្មីបាន​ប្រាប់​ឱ្យ​ថា ​​សហគ​មន៍​ជ្រាប់​ថ្មីគឺ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៩៩​ហើយ​មាន​ផ្ទៃដី​ព្រៃ​ការពារ​ទុក​១៤៥​ហិកតា​ នៅ​ស្ថិត​នៅ​ក្នុងឃុំ​ជប់វ៉ារី​ ស្រុក​ព្រះ​នេត្រព្រះ​ខេត្ត​បន្ទាយ​មាន​ជ័យ ។
លោក​បាន​បន្ត​ទៀត​ថា​ព្រៃស​ហគមន៍​ជ្រាប់​ថ្មី​បង្កើត​ឡើង​គឺ​ដើម្បី​ការ​ពារ​និង​រក្សា​ទុក​ជា​តំបន់​ព្រៃ​ធម្មជាតិ​ដែល​ភ្ញៀវ​ឆ្លង​កាត់​បាន​ចូល​កម្សាន្ត​និង​ជា​ជម្រក​សត្វ​ព្រៃ​ដែល​កំពុង​ផុតពូជ​ និងជា​ឈើ​សំណង់​សម្រាប់​ប្រជា​ពលរ​ដ្ឋ អុស​ដុត ផ្សិត​ឈើ ។

លោក​ វ៉ាត វីរះ​ បាន​បន្តថា​ព្រៃ​សហគមន៍​ជ្រាប់​ថ្មី​ ក្រោយ​ពេល​មាន​ការពារ​និង​រក្សា​បាន​គឺ​មាន​ឈើ៧​ប្រភេទ​ដូច​ជា​ឈើខ្លុង ​ត្បែង ​ត្រាច ​ធ្នង់ ​កកោះ ​ទ្រាស សុក្រំ និងឈើ​ជាច្រើន​ប្រភេទ​ទៀត។ហើយ​ក្នុង​នោះ​លោក​សូម​ណូម​ពរសុំ​ឱ្យ​បងប្អូន​ប្រជា​ពល​រដ្ឋ​និង​សមត្ថកិច្ច​ស្ថា​ប័ន​ពាក់​ព័ន្ធ​ត្រូវ​ចូល​រួម​ថែ​រក្សា​ទាំង​អស់​គ្នា​មិន​ត្រូវ​កាប់​បំផ្លាញ​ឬទន្រ្ទាន​ព្រៃ​​ធ្វើកម្ម​សិទ្ធិខ្លួន​ឯង​ឡើយ​​ ហើយ​ចូលរួម​​ទាំង​គ្នា​ការពារ​ព្រៃ​ឈើដើម្បី​កូន​ចៅ​ជំនាន់​ក្រោយ​ ៕