ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោសម្នាក់បានស្លា.ប់​នៅមន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖​ ​កាល​ពី​​វេលា​ម៉ោង៧​និង៣០​នាទីយប់​ថ្ងៃទី២០ ​ខែសីហា​ ឆ្នាំ២០១៤​នេះ​​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ មាន​អ្នកទោស​ម្នាក់បាន​ស្លា.ប់​ ត្រូវ​​​គេដឹង​ថា​មានឈ្មោះ​ គីម ស៊ុន ​ហៅគីម​ ប៉ៃ ភេទ​​​ប្រុស ជនជា​តិខ្មែរ មុខ​របរក​សិករ ​មាន​ស្រុក​កំណើត​នៅភូមិ​​សំបុក ឃុំថ្មគ្រែ​ ស្រុក​សំបូរ ​ខេត្ត​ក្រចេះ បច្ចុប្បន្ន​រស់​នៅ​ភូមិ​ទុយ​ ឃុំ​

ខេត្តរតនគិរី ៖​  ​កាល​ពី​​វេលា​ម៉ោង៧​និង៣០​នាទីយប់​ថ្ងៃទី២០ ​ខែសីហា​ ឆ្នាំ២០១៤​នេះ​​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ មាន​អ្នកទោស​ម្នាក់បាន​ស្លាប់​ ត្រូវ​​​គេដឹង​ថា​មានឈ្មោះ​ គីម ស៊ុន ​ហៅគីម​ ប៉ៃ ភេទ​​​ប្រុស ជនជា​តិខ្មែរ មុខ​របរក​សិករ ​មាន​ស្រុក​កំណើត​នៅភូមិ​​សំបុក ឃុំថ្មគ្រែ​ ស្រុក​សំបូរ ​ខេត្ត​ក្រចេះ បច្ចុប្បន្ន​រស់​នៅ​ភូមិ​ទុយ​ ឃុំ​ទីង​ចាក់ ​ស្រុកបរ​កែវ ​ខេត្តរតន​គិរី ​។

តាម​កា​រ​បំភ្លឺឱ្យ​​ដឹងពីស្រ្តីជា​​ប្រពន្ធមាន​ឈ្មោះ ​ខ្លោង ភឿង ​អាយុ៣​៧ឆ្នាំ ជន​ជាតិ​ទំពូន បានឲ្យ​ដឹង​ថា​គាត់​បាន​រៀប​ការ​ជា​មួយប្តី​ និង​មានកូន​ចំនួន៥​នាក់ ហើយ​មន្ត្រី​ប៉ូលិស​ចាប់​ប្តី​គាត់​នេះ​គឺជាប់​ចោទ​ពីបទ​គំរាម​គំហែង​សម្លាប់​​បងថ្លៃ​ ឈ្មោះ រស់ខ្លោ​ង ផាន់ ​​អាយុ៤០ ភេទប្រុស ​ជនជាតិ​ទំពួន ​ហើយ​​​ស្ត្រី​ជាប្រពន្ធ​បានប​ន្តថា ប្តី​របស់​គាត់​មាន​ជម្ងឺ​ប្រកាច់​ជាញឹក​ញាប់​។ ​ក្

នុងករណី​ខាង​​លើនេះ​ត្រូវបា​ន​មន្ត្រីយាម​ពន្ធនា​គារបា​នឱ្យ​ដឹងថា ជន​ជាប់​ខាង​លើ​បាន​បញ្ជូន​ចូល​គុក​នៅ​ថ្ងៃ​ទី​១៥ ​ខែមិថុនា​ ឆ្នាំ២០១៤ ​​ដោយជាប់ចោទ​ពីបទ​គំរាម​គំហែង​ធ្វើឃាត់​មនុស្ស​។ តាំង​​ពីចូល​ពន្ធនា​គារ​រយៈ​ពេល​៣ខែ​ កន្លង​មិន​ដែល​មាន​ជម្ងឺអ្វីទេ ​ទើប​តែ​ថ្ងៃសុក្រ​ សប្តាហ៍​មុន​មាន​ជម្ងឺ​ប្រកាច់​នៅក្នុង​គុក ហើយ​ត្រូវ​បាន​ប៉ូ​លិ​ស​យាម​គុក​បាន​បញ្ជូន​អ្នកទោស​ដែល​មាន​ជម្ងឺមក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ នៅថ្ងៃ​ទី១៥ ​ខែសីហា ឆ្នាំ២០១៤ ​ហើយ​បានស្លាប់​នៅថ្ងៃ​ទី២០ ​ខែសីហា ​ឆ្នាំ២០១៤ វេលា​ម៉ោង៧​និង៣០​នាទីយប់​នៅមន្ទីរ​ពេទ្យ​បង្អែ​ក​​ខេត្តហើយ​ជនជាប់​ខាង​លើមិនទា​ន់បាន​កាត់ទោស​​នៅឡើយទេ​។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​