ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បាតុកម្ម​​ប្រឆំាង​វៀត​ណាម​​ឱ្យ​​ទទួល​ស្គាល់​​ទឹកដី​កម្ពុជា​​ក្រោម​ ​រដ្ឋាភិបាល​កម្ពុជា​​គ្មាន​វិធាន​​ការលើ​​​បាតុ​ករ​ខ្មែរ​កម្ពុជា​ក្រោ​ម​ទេ

9 ឆ្នាំ មុន

រាជធា​នីភ្នំពេញ ៖ ​ បញ្ហាទឹក​ដីកម្ពុជាក្រោម​​ដែល​ក្រុម​​បាតុករ​ធ្វើបាតុ​កម្ម​កន្លងមក​ដើម្បី​ចង់រដ្ឋាភិ​បា​លវៀត​ណា​ម​ទទួល​ស្គាល់​និងអ្នកនំា​ពាក្យ​ស្ថា​នទូតវៀត​សុំទោស​ជាសា​ធារណៈ​ត្រូវបាន​រដ្ឋា ភិបាល​ថា​គ្មាន​វិធាន​ការ​លើ​ក្រុម​បាតុករ​ទេ ទុកដោះ​ស្រាយ​តាមកា​រទូត ។

រាជធា​នីភ្នំពេញ ៖ ​ បញ្ហា​ទឹក​ដី​កម្ពុជា​ក្រោម​​​ដែល​​ក្រុម​​​បាតុករ​​ធ្វើ​បាតុ​កម្ម​​កន្លង​មក​​ដើម្បី​​ចង់​រដ្ឋាភិ​បា​ល​វៀត​ណា​ម​​ទទួល​ស្គាល់​​ និង​អ្នកនំា​​ពាក្យ​​ស្ថា​ន​ទូតវៀត​​ សុំទោស​​​ជាសា​ធារណៈ​ ត្រូវ​បាន​​រដ្ឋា ភិបាល​​ថា ​គ្មាន​​វិធាន​​ការ​​លើ​​ក្រុម​​បាតុករ​​ទេ ទុក​ដោះ​​ស្រាយ​​តាម​កា​រ​ទូត ។

តាម​កា​រ​ស្រង់​​ប្រសាសន៍​​​សម្តេច​ ​​ហេង ​សំរិន ​ប្រធាន​​រដ្ឋសភា​ ដោយ​ លោក ​ឈាងវុន ​សមាជិក​​សភា ​​មក​​ពី​​គណ​បក្ស​​ប្រជាជន​​កម្ពុជា ​បាន​​ថ្លែង​​ក្នុង​សន្និសិត​កាសែត​នៅ ​ព្រលាន​​យន្ត​ហោះ​​អន្តរ​ជាតិ​​ភ្នំពេញ កា​ល​ពីរសៀល​​ ថ្ងៃទី​២០ សីហា​ ក្នុង​​ដំណើរ​​​មក​​​ទស្សន​​កិច្ច​​​ប្រ​ទេស​​វៀត​ណា​​ម​ រយៈ​ពេល​​៣ថ្ងៃ ​ថា​ ក្នុង​ជំនួប​​ជាមួយ​​នាយក​​រដ្ឋមន្ត្រី​​សាធារ​ណ​​រដ្ឋសង្គម​​និយម​​វៀត​ណាម​​ និង​ម​ន្ត្រី​ជាន់​ខ្ពស់​​វៀត​ណាម​​ជា​​ច្រើន​រូប​ទៀត​​។ និង​បាន​​លើក​ឡើង​​ពី ​បញ្ហា​​កិច្ច​សហ​ប្រតិ​បត្តិការ​រវា​ប្រទេស​ទាំង​ពីរ ​(កម្ពុជា-​វៀតណាម)​ ។

តាម​រ​យៈលោក​ ឈាង វុន​ បញ្ជាក់​ថា​សម្តេច​បាន​ស្នើឲ្យវៀត​ណាម​ដោះ​ស្រាយ​បោះ​បង្គោល​ព្រំ​ដែន​វៀត​ណា​ម​កម្ពុជា​ ឲ្យបា​នចប់​ជាស្ថាព​រឆាប់ៗ។​ ក្នុងជំនួ​បនោះ​នាយករដ្ឋ​មន្ត្រីវៀត​ ណាម​បាន​ហៅ​ការ​ធ្វើបាតុ​កម្ម​នៅ​មុខ​ស្ថាន​ទូតវៀតណាម​ដែល​បាន​ដុតទង់​ជាតិវៀត​ណា​មថាជា​ពួកជ្រុល​និយម និងស្នើ​ឲ្យចាត់​វិធាន​ការ​ចំពោះ​បាតុ​ករកុំឲ្យ​មាន​ការ​កើត​ឡើង​ជាថ្មីម្តង​ទៀត ។

ជាឆ្លើយ​តបតាម​ស្រង់​សម្តី​ពីលោក​ ឈាង វុន ថា ​សម្តេច​ហេង ​សំរិន បញ្ជាក់​ថាក្នុងរ​បប​លិទ្ធិ​ប្រជា​ធិប​តេយ្យ សេ​រីពហុបក្ស​ កម្ពុជា​មិនអាច​ឃាត់​ឃាំងឬ​ហាមមិន​ឲ្យធ្វើ​បាតុក​ម្មណាមួ​យដើម្បី​បញ្ចេញ​មតិនោះ​ទេ កា​រ​ធ្វើ​បាតុ​កម្មជា​រឿងធ​ម្មតា​។ កម្ពុជា​អនុវត្ត​នីតិរដ្ឋ​ដូច្នេះ​កម្ពុជា ​ មិនទទួល​យកអំ​ពើហិង្សា​នោះទេ ​។សម្តេច​បញ្ជា​ក់​ថា «រាជ​រដ្ឋាភិបាល​កម្ពុជា​មិនមាន​វិធានកា​រណា​មួយ​ចំពោះ​ការ​បាតុកម្ម​ទាម​ទារ​របស់ខ្មែរ​កម្ពុជា​ក្រោម ឲ្យអ្នក​នំា​​ពាក្យសារភាព​ជាសា​ធារណៈ​​ចំពោះសម្តី​ថាទឹក​ដីកម្ពុ​ជាក្រោម​ជារបស់​វៀតណាម​នោះ​ទេ។បង​ប្អូន​ធ្វើ​បាតុ​កម្ម​មិន​​មែនគ្មានហេតុ​ផលនោះ​ទេ គឺ​មកពី​អ្នកប​កស្រាយ​ប្រវត្តិសា​ស្ត្រមាន​ការភ័ន​ច្រឡំ» ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព​