ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តី​រដ្ឋបាល​ព្រៃឈើ​បានលុង​បើក​ភ្លើង​ខៀវ​ឱ្យ​ឈ្មួញ​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់​គគ្រឹកគគ្រេង​​យក​ទៅ​លក់នៅ​វៀតណាម​

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ រដ្ឋបាល​ព្រៃឈើ​​បាន​បើក​ភ្លើង​ខៀវ​ឱ្យ​ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ប្រណីត​ខុស​ច្បាប់​ដឹក​តាម​ម៉ូតូ​ដូច​កណ្តៀ​យក​មក​លក់​ឱ្យ​មេធំៗនៅ​ក្នុង​ក្រុង​បាន​លុង លើក​ដាក់​រថយន្ត​សាំយ៉ុង​ទម្លាក់​បាត​ដឹក​ចេញ​ទៅ​លក់​ឱ្យ​ប្រទេស​វៀត​ណាម​តាម​ច្រក​អន្តរជាតិ​អូរយ៉ាដាវ សព្វ​ថ្ងៃនេះ​យ៉ាង​ហោច​ណាស់ក៏មាន​ម៉ូតូ​ពី១០​ទៅ​២០​គ្រឿង​

ខេត្តរតនគិរី ៖ រដ្ឋបាល​ព្រៃឈើ​​បាន​បើក​ភ្លើង​ខៀវ​ឱ្យ​ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ប្រណីត​ខុស​ច្បាប់​ដឹក​តាម​ម៉ូតូ​ដូច​កណ្តៀ​យក​មក​លក់​ឱ្យ​មេធំៗនៅ​ក្នុង​ក្រុង​បាន​លុង លើក​ដាក់​រថយន្ត​សាំយ៉ុង​ទម្លាក់​បាត​ដឹក​ចេញ​ទៅ​លក់​ឱ្យ​ប្រទេស​វៀត​ណាម​តាម​ច្រក​អន្តរជាតិ​អូរយ៉ាដាវ សព្វ​ថ្ងៃនេះ​យ៉ាង​ហោច​ណាស់ក៏មាន​ម៉ូតូ​ពី១០​ទៅ​២០​គ្រឿង​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់ យក​មក​លក់​ឱ្យ​ឈ្មួញ​ធំៗ​ ៤ទៅ​៥​នាក់ នៅ​ខាង​ក្រោយ​បន្ទាយ​ទាហ៊ា​ន​សឹក​រង​ខេត្ត  ស្ថិត​នៅ​ក្នុង​ភូមិអូរកន្តិល សង្កាត់បឹង​កន្សែង ក្រុង​បាន​លុង ។

ឈើប្រណីត​ទាំង​អស់​ខាង​លើ​នេះ​ក្រុម​ឈ្មួញ​បាន​ទិញ​​ពី​ម៉ូតូ​មួយ​ដុំ​តម្លៃ​១០០​ដុល្លារ ដែលមាន​ទំហំ១០ គុណ​និង​៤០ ប្រវែង​១.២ម៉ែត្រ យក​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម​មួយ​ដុំ​បាន​តម្លៃ ២៥០ ដុល្លារ​។ បច្ចុប្បន្ន​នេះ​ក្រុម​ឈ្មួញ​ឆ្លាត​ខ្លាំង​ណាស់​បា​ន​ទម្លាក់បាត​រថយន្ត​សាំយ៉ុង​ដាក់​ឈើ​ប្រណីត​បាន​២៧​ដុំ ក្នុង​មួយ​រថយន្តសាំយ៉ុង​ហើយ​ក្រុម​ឈ្មួញ​ចំនួន​៤ ទៅ​៥នាក់ខាង​លើ​ពេល​អ្នក​សារព័ត៌មាន​ថត​យក​រូប​ភាព​បាន​និយាយ​ថា​ <<ថតអីថត​ ទៅ​ ពួកគេ​បាន​បង់លុយ​ជូន​មេព្រៃ​រួច​រាល់ហើយ ​>> ក្នុង​នោះ​ផង​ដែរ​ក្រុម​ឈ្មួញ​ទាំង​នេះ​បាន​ទូរស័ព្ទ​ប្រាប់កង​កម្លាំង​ប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់​ឱ្យ​បាន​ដឹង​ផង​ដែរ។

ប្រជាពលរដ្ឋ​ពលរដ្ឋ​ដែលរក​ស្រប​ច្បាប់ បាន​ធ្វើការរិះគន់​មន្រ្តីជំនាញ​រដ្ឋ​បាល​ព្រៃឈើក្រុង​បាន​លុង យ៉ាង​ខ្លាំង​ដោយ​ប្រជា​ពលរដ្ឋ​បាន​លើក​ឡើង​ថា​មិន​គួរ​ណា​រដ្ឋបាល​ព្រៃឈើ​បើកដៃ​ឱ្យ​ម៉ូតូ​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់ទាំង​ថ្ងៃ​បែប​នេះ​សោះ ។ ដោយ​ប្រជាពលរដ្ឋ​ឃើញ​ក្រុមឈ្មួញ​ទាំង​នោះ​ដឹក​ឈើប្រណីត​យក​ទៅ​ផ្ទុក​នៅ​ខាង​ក្រោយ​បន្ទាយ​ទាហ៊ា​ន​​សឹក​រង​ខេត្ត ដោយ​ឈ្មួញ​បាន​បង់លុយ​ប្រចាំខែជូន​សមត្ថ​កិច្ច​និង​មន្រ្តីជំនាញ​​រដ្ឋ​បាល​ព្រៃឈើ​គ្រប់ជាន់ថ្នាក់អស់ហើយ​។