ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាមរីបាឡែន​បើក​បុក​​ពី​ក្រោយ​​រថយន្ត​កូរ៉ូឡា​រង​ការខូច​ខាត​ទាំង​សង​ខាង​បញ្ចប់រឿង​ត្រឹម​សំណង​១១០ដុល្លារ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ គ្រោះ​ថ្នាក់​ចរាចរ​មួយដែល​បង្ក​​ឡើង​ដោយ​រថយន្ត​​កាមរីបាឡែន​បើក​បរ​ដោយ​បុរស​ជន​ជាតិ​ចិន​បាន​បុក​ពី​ក្រោយ​រថយន្ត​កូរ៉ូឡាមួួ​យ​គ្រឿង​ទៀត​បើក​ដោយ​នារី​ម្នាក់​បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខូច​ខាត​ទាំង​សង​ខាង​ ចំណែក​អ្នក​បើក​បរ​មិន​រង​គ្រោះ​ថ្នាក់នោះ​ទេ​។ ហេតុការណ៍នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​

រាជ​ធានី​ភ្នំ​ពេញ ៖​ គ្រោះ​ថ្នាក់​ចរាចរ​មួយដែល​បង្ក​​ឡើង​ដោយ​រថយន្ត​​កាមរីបាឡែន​បើក​បរ​ដោយ​បុរស​ជន​ជាតិ​ចិន​បាន​បុក​ពី​ក្រោយ​រថយន្ត​កូរ៉ូឡាមួួ​យ​គ្រឿង​ទៀត​បើក​ដោយ​នារី​ម្នាក់​បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខូច​ខាត​ទាំង​សង​ខាង​ ចំណែក​អ្នក​បើក​បរ​មិន​រង​គ្រោះ​ថ្នាក់នោះ​ទេ​។ ហេតុការណ៍នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់​ ថ្ងៃ​ទី ២០ សីហា ២០១៤ តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ នៅ​ចំណុច​ទល់មុខ​​ឃ្លាំង​លក់​រថយន្ត​៦៨ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុបាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្ត​កាមរីបាឡែន​​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​ពាក់ស្លាក​លេខ​ភ្នំ​ពេញ 2Q-6663 បើក​បរដោយ​បុរស​ជន​ជាតិ​ចិន​ម្នាក់​និង​រួម​ដំណើរ​ដោយ​នារី​ម្នាក់ បាន​ធ្វើ​ដំណើរយ៉ាង​លឿន​តាម​ផ្លូវ​លេខ​២០០៤ ក្នុង​ទិសដៅ​ពីលិច​ទៅ​កើត មក​ដល់​ចំណុច​កើត​ហេតុ​​ ​ជាចំណុ​ច​ផ្លូវ​កំពុង​ជួស​ជុល​ផង ​ហើយ​មិន​ដឹង​ថា​​តៃកុង​ជន​ជាតិចិន​នោះ​​បើក​យ៉ាង​ម៉េច​ ក៏បាន​ទៅ​បុក​ចំពី​ក្រោយ​គូថ​រថយន្ត​កូរ៉ូឡា ពណ៌ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​2H-4798 បើក​ដោយ​នារី​ម្នាក់​ស្របទិសគ្នា​បណ្តាលឱ្យ​​រថយន្ត​ទាំងពីរ​គ្រឿង​រង​ការ​ខូច​ខាត​ដូច​គ្នា ចំណែក​អ្នក​បើក​បរ​មិន​មាន​រង​របួស​នោះ​ទេ។

ក្រោយ​ពេល​កើត​ហេតុ​ភាគី​ទាំង​ពីរ​មិន​បាន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ទេ​ គឺបាន​ធ្វើ​ការ​សម្រួល​គ្នា​នៅ​និង​កន្លែង​ដោយ​បុរស​ជន​ជាតិ​ចិន​បើក​រថយន្ត​បង្ក​សង​ការ​ខូច​​ខាត​ទៅ​ភាគី​រថយន្ត​កូរ៉ូឡា​ចំនួន​១១០​ដុល្លារ​ដើម្បី​បញ្ចប់​រឿង​​។