ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តី​អាជ្ញាធរ​អប្ស​រាប​ដិសេធ​ដំណឹង​​ទ្រេត​កំពូល​ប្រាសាទ​​នាគ​ពន្ធ័

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ មន្រ្តី​អាជ្ញា​ធរ​អប្សរា​ដែល​គ្រប់​គ្រង​រមណីយ​ដ្ឋាន​វប្បធម៌​អង្គរ​បាន បដិសេធ​ដំណឹង​ដែល​បាន​បង្ហោះ​នៅ​លើប្រព​ន្ធ័បណ្តាញ​ផ្សព្វផ្សាយ​​សង្គម ដែល​អះ​អាង​ថាកំពូល​ប្រាសា​ទនាគ​ពន្ធ័​បា​នទ្រេត ឬអាច​រលំ​នៅ​ពេល​ខាងមុខ​បើសិន​ជាមិ​នមាន​វិធាន​ការ​សង្គ្រោះ​ឲ្យបាន​ទាន់​ពេល ។

ខេត្ត​សៀម​រាប ៖ មន្រ្តី​អាជ្ញា​ធរ​អប្សរា​ដែល​គ្រប់​គ្រង​រមណីយ​ដ្ឋាន​វប្បធម៌​អង្គរ​បាន បដិសេធ​ដំណឹង​ដែល​បាន​បង្ហោះ​នៅ​លើប្រព​ន្ធ័បណ្តាញ​ផ្សព្វផ្សាយ​​សង្គម ដែល​អះ​អាង​ថាកំពូល​ប្រាសា​ទនាគ​ពន្ធ័​បា​នទ្រេត ឬអាច​រលំ​នៅ​ពេល​ខាងមុខ​បើសិន​ជាមិ​នមាន​វិធាន​ការ​សង្គ្រោះ​ឲ្យបាន​ទាន់​ពេល ។

ការ​បដិសេធ​របស់​មន្រ្តី​អាជ្ញាធ​រអប្សរា​នេះ​ធ្វើ​ឡើងកាល​ពីរ​សៀល​ថ្ងៃទី ​​២០ សីហា ​ឆ្នាំ ២០១៤ ​បន្ទាប់​ពីក្រុ​ម​អ្នក​ពេញ​និយ​មខាង​បញ្ចេញ​មតិ​តាម​បណ្តាញ​ស​ង្គម​ឬហ្វេ​សប៊ុ​ក បាន​បង្ហោះ​និងចែក​រំលែ​កតៗ​គ្នា អំពី​រូបភាព​ប្រាសាទ​បុរាណ​មួយ​នោះ ជា​មួយនិង​​ការបរិយាយ​ថាកំពូល​របស់​វាកំពុង​តែ​ទ្រេត និង​អាច​ដួល​រលំ​នៅ​ថ្ងៃ​ណា​មួយ ​។

កាល​ពីពេល​ថ្មីនេះ​ហ្វេសប៊ុ​កមួយមា​នឈ្មោះ​khieu ​Thy  ​បានសរ​សេរ​ថា«តំណឹង​ដែល​គួរយក​ចិត្ត​ទុក​ដាក់​!​កំពូល​ ប្រាសា​ទនាគ​ព័ន្ធ នៃ​ក្រុម​វង់ធំ​ ក្នុង​តំបន់​អង្គរ​ បា​នទ្រេត​មក​ទិស​ខាង​ជើង ​ឆៀង​ខាង​កើត បើ​អាជ្ញាធរ​អប្សា​រា មិន​មាន​វិធាន​ការ ​ជុស​ជុល​អោទាន់​ពេល​វេ​​លា​ទេ អាច​បាក់​​រលំជាមិន​​ខាន នេះក៏ដោយ​សារ​មាន​ទឹក ដក់​កគ្រាំ​គ្រាំ​ ក្នុង​កំរិត​ខ្ពស់​ខុស​ពីប្រ​ក្រតី» ។

ថ្វី​បើយ៉ាង​នេះ​ក្តីប្រធា​ននាយ​កដ្ឋាន​ផ្សព្វ​ផ្សាយ​នៃ​អាជ្ញាធរ​អប្ស​រា​លោក​អ៊ឹម ​សុខ​រិទ្ធី បាន​មាន​ប្រសា​សន៍​ឲ្យដឹង​កាល​ពីរ​សៀល​​ថ្ងៃទី២០ សីហា ​នេះថា​ដំ​ណឹង​ដែល​បាន​បង្ហោះ​នៅ​លើ​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​សង្គម​នោះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពីការ​ពិត​ទេ តែ​វា​បង្ហាញ​ពីការ​ស្រ​ឡាញ់ លាយ​ឡំ​ជាមួយ​ការ​ព្រួយ​បារម្ភ​ពីភាព​គង់​វង់​នៃ​ប្រាសាទ​បុរា​ណ​របស់​ប្រជាពល​រដ្ឋខ្មែរ​យើង ។

លោក​បន្តថា​ប្រាសាទ​នាគ​ពន្ធ័ ស្ថិ​ត​ក្នុងចំណោម​ប្រាសា​ទបុរា​ណ​ជាច្រើន​​ទៀត​ក្នុង​ឧទ្យាន​អង្គរ​ដែល​ការ​មាន​សង្ស័យ​ពីការ​​ស្រុតរលំ ដែល​ត្រូវបាន​បំពាក់​ឧបករណ៍​ស្វ័យ​ប្រវត្ត​សំរាប់​តាម​ដាន​លំនឹង​របស់​វានៅ​ត្រង់​កំពូល ដូច​ជា​ប្រា​សាទ​បា​យ័ន​ ,ប្រាសា​ទអង្គរវត្ត ​,និង​ប្រាសាទ​ឯទៀត​​ៗ  ដូច្នេះ​បើសិន​​ជាមាន​ការ​ទេ្រត​អី​ចឹង​មាន នោះ​សញ្ញា​ពី​គ្រោះ​អាសន្ន​និង​បញ្ជូន​ឲ្យដឹង​ជាក់​ជាមិ​នខាន​។  ដោយ​ឡែក​​ឆ្លើយ​តប​ទៅនឹង​ករណី​ពី​ការ​បញ្ចូល​ទឹក​នៅ​ក្នុងបរិ​វេណ​ប្រាសា​ទ​នាគពន្ធ័​​យ៉ាង​ជោគជំា​លោក ​អ៊ឹម សុខរិទ្ធី បាន​បញ្ចាក់​ដោយ​ចាត់​ទុក​ថា​វា​ជា​យុទ្ធ​វិធី​ធ្វើ​ឲ្យស្ថាន​​ភាពប្រាសាទ​មួយនេះ​វិល​ទៅរក​ភាព​ដើម​ទាំង​ស្រុង កាល​ពីជាង​៥០០​ឆ្នាំមុន ទៅតាម​អ្វីដែល​ហៅ​ថា​គោលការ​គ្រប់គ្រង​បេតិកភណ្ឌ​ពិភ​ព​លោក ​។

លោកប​ន្ថែមថា​ ប្រាសាទ​នាគពន្ធ័​ពីដើម​ជាប្រាសាទ​មេបុណ្យ​នៃបារាយណ៍​ខាង​ជើង ដូចប្រាសាទ​មេ​បុណ្យ​ខាង​កើត និង​ខាងលិច​ដែរ ដែល​សុទ្ធ​សឹងតែ​ពទ្ធ័ជុំវិញ​ដោយផ្ទៃ​ទឹក ក៏ប៉ុន្តែ​បារាយណ៍​ហ្នឹង​វាបាន​បោះ​បង់​ចោល​អស់​រយៈ​កាល​ជាង ៥០០​ឆ្នាំ មក​ហើយ ទើប​តែ​​ពេលថ្មីៗ​នេះត្រូវ​បាន​អ្នក​ជំនាញ​ប្រឹង​ប្រែង​ស្រាវ​ជា្រវរក​ឃើញប្រពន្ធ័​គ្រប់​គ្រងទឹក​វិញ ហើយ​ធ្វើការ​បញ្ចូល​ទឹក​ទើប​បណ្តាល​ឲ្យ​​បរិវេណ​ប្រាសាទ​នោះ​ក្លាយ​ជា​ប្រាសាទ​ត្រំា​ទឹកយ៉ា​ងដូច្នេះ ។

ទោះ​បីជាយ៉ាង​​នេះក្តីលោកខៀវ​ ធី ដែល​ជាមគ្គុទ្ទេស​ក៏​ទេសចរណ៍​តំបន់​សៀមរាប​និង​ជាម្ចាស់​ហ្វេស​ប៊ូកខាង​លើបា​នបញ្ចាក់​​តាមសារឆ្លើយឆ្លង​អេឡិចត្រូ​និកនៅរ​សៀលថ្ងៃ​ទី២០ នេះថា​តាមការ​មើល​ជាក់​ស្តែង​កំពូល​ប្រា​សាទនាគ​ពន្ធ័ពិត​ជាទ្រេត​មែ​ន ហើយ​បើ​សិន​ជាអាជ្ញាធរ​អប្សរាអះ​អាង​​ថាមានប្រពន្ធ័តាម​ដាន​មាន វាគឺ​ជាការ​យក​ចិត្តទុក្ខ​ដាក់ខ្ពស់​​របស់អង្គភាព​មួយនេះ​

សូម​បញ្ចាក់ថា​ ​ប្រាសាទនាគព័ន្ធ ​ត្រូវបាន​ព្រះបាទ​ជ័យវរ្ម័នទី៧ ​ទ្រង់ក​​សាងនៅកណ្តាល​សតវត្ស​រ៏ទី១៨​នៃ ពុទ្ធ​ស​ករាជ​(ព.ស១៧២៤-១៧៤៤)​ ដើម្បីឧទ្ទិស​ថ្វាយដល់​ពោធិសត្វ​លោកេ​​ស្វរៈ ។