ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ម៉ាកគៀ​ដឹក​ឥវ៉ាន់សំពីង​សំពោង​លើស​ចំណុះ​បែក​កង់ក្រឡាប់លើ​ផ្លូវ​ជាតិលេខ​៤​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​ម៉ាក​គៀ​ដឹក​ឥវ៉ាន់​សំពីង​សំពោង​លើស​ចំណុុះ​មួយ​គ្រឿង​បាន​បែក​កង់​ក្រឡាប់​បះ​ជើង​ទៅ​ចំហៀង បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខូច​ខាត​សំណាង​ល្អ​អ្នក​បើក​បរ​របួស​តិច​តួច​ ។ ហេតុ​ការណ៍នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៥ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី ២០ សីហា ២០១៤ នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​ម៉ាក​គៀ​ដឹក​ឥវ៉ាន់​សំពីង​សំពោង​លើស​ចំណុុះ​មួយ​គ្រឿង​បាន​បែក​កង់​ក្រឡាប់​បះ​ជើង​ទៅ​ចំហៀង បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខូច​ខាត​សំណាង​ល្អ​អ្នក​បើក​បរ​របួស​តិច​តួច​ ។ ហេតុ​ការណ៍នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៥ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី ២០ សីហា ២០១៤ នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​អូរ​ឌឹម តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុង​ភូមិ​កន្ទោក​ខាង​ជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែន​ជ័យ​។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ គេឃើញ​រថយន្ត​ម៉ាក​គៀ ពណ៌ស មួយ​គ្រឿង​ពាក់ស្លាក​លេខ​ភ្នំ​ពេញ 2Y-5984  បើក​បរ​ដោយ​បុរស​ម្នាក់​​តាម​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ចំណុច​កើតហេតុ​​ដោយ​សារ​​តែ​រថយន្ត​ដឹក​សំពីង​សំពោង​លើស​ចំណុះ​ផង​នោះ​ ​រថយន្ត​បាន​បែក​កង់​ក្រឡាប់​ប៉ះ​ជើង​ទៅ​ចំហៀង​ បណ្តាល​ឱ្យរថយន្ត​​ខូច​ខាត​យ៉ាង​ដំណំ សំណាង​ល្អ​អ្នក​បើក​បរ​គ្រាន់តែ​របួស​តិច​តួច​។