ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សុំ​លុយ​ម្តាយ​មិន​បាន​ដុត​ផ្ទះ​ចោល និង​វាយ​ម្តាយ​នឹង​ខ្នង​ពូថៅ​របួស​ធ្ងន់​ ត្រូវ​ម្តាយ​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន

9 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​ម្តាយ​ប្តឹង​សមត្ថ​កិច្ច​អធិការ​ដ្ឋាន​ស្រុក​ឱ្យ​ចាប់ខ្លួន បន្ទាប់​ពី​ជន​នេះប៉ុន​ប៉ង​​ដុត​ផ្ទះចោល​​ និង​​​​ប្រើ​ហិ.ង្សា​វាយ​ម្តាយ​នឹង​ខ្នង​ពូថៅ​បណ្តាល​ឱ្យ​របួស​ធ្ងន់​ ​​ កាល​ពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៩ សីហា ២០១៤ នៅ​ភូមិ​កំពង់​ត្រាច​ទី​២ ឃុំ​កំពង់​ត្រាច​ខាង​លិច​ ស្រុក​កំពង់​ត្រាច​។

ខេត្ត​កំពត​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​ម្តាយ​ប្តឹង​សមត្ថ​កិច្ច​អធិការ​ដ្ឋាន​ស្រុក​ឱ្យ​ចាប់ខ្លួន បន្ទាប់​ពី​ជន​នេះប៉ុន​ប៉ង​​ដុត​ផ្ទះចោល​​ និង​​​​ប្រើ​ហិង្សា​វាយ​ម្តាយ​នឹង​ខ្នង​ពូថៅ​បណ្តាល​ឱ្យ​របួស​ធ្ងន់​ ​​ កាល​ពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៩ សីហា ២០១៤ នៅ​ភូមិ​កំពង់​ត្រាច​ទី​២ ឃុំ​កំពង់​ត្រាច​ខាង​លិច​ ស្រុក​កំពង់​ត្រាច​។

ជន​សង្ស័យ​ឈ្មោះ​មុំ ឃឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ចំណែក​ស្ត្រី​រង​គ្រោះ​ជា​ម្តាយ​ឈ្មោះ​ប្រុក គង់ អាយុ៦៦​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​សង្ស័យ​មក​ពី​ដើរ​លេង​វិញ​បាន​ចូល​ហូប​បាយ​ បន្ទាប់​ពី​ហូប​បាយ​រួច​ជន​នេះ​បាន​សុំ​លុយ​ម្តាយ​ចំនួន​២២.០០០​រៀល​ តែ​ម្តាយ​អត់​មាន​លុយ​ឱ្យ​ ពេល​នោះ​ជន​សង្ស័យ​ខឹង​ក៏​យក​ភ្លើង​ដុត​ផ្ទះ​​ចោល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ស្រុក​រស់​នៅ​ជិត​ខាង​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ពេល មិន​បណ្តាល​ឱ្យ​ឆេះ​រាល​ដាល​ធ្ងន់​ធ្ងរ​ទេ​ ។ លុះមួយ​សន្ទុះ​ក្រោយ​មក​ជន​សង្ស័យ​មិន​អស់​ចិត្ត​បាន​ទាញ​ពូថៅ​ទៅ​វាយ​ចំ​កញ្ចឹង​.ក​ម្តាយ និង​ចំ​ឆ្អឹង​ជំនី​រខាង​ក្រោយ​បណ្តាល​ឱ្យ​របួស​ធ្ងន់​ត្រូវ​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។

​បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព