ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​បញ្ជូន​ពី​ថៃ​គិត​ពី​ថ្ងៃ​ទី​៣០ ​កក្កដា ដល់ថ្ងៃទី​១៩​ សីហា ​មាន​ចំនួន​៧៦៨០​នាក់

9 ឆ្នាំ មុន

ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖​ បើ​ទោះជា​ក្រោយ​ការ​បោសសំអាត​ពលករ​ខ្មែរ​ខុសច្បាប់​របស់​របប​យោធា​ថៃ​ ដោយ​ចាប់​បញ្ជូន​ត្រឡប់​យ៉ាង​ភ្លូកទឹកភ្លូកដី​តាម​ច្រក​ទ្វារ​​អន្តរជាតិ​ និង​តំបន់​នានា​តាម​ខេត្ត​ជាប់​ព្រំដែន​រហូត​ជាង​២៥​ម៉ឺន​នាក់ ​តែ​ពលករ​កម្ពុជា​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​យ៉ាងច្រើន​កុះករ​ដោយ​ស្រប​ច្បាប់​​ តាម​រយៈ​ការ​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​ និង​លិខិតឆ្លងដែន ​មាន​ចំនួន​ច្រើន​ជាង​កាលពីមុន​។​

ទោះជា​យ៉ាងណា​ក៏​ដោ​យ ​ពលករ​ខុសច្បាប់​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​តែ​បន្ត​មាន​ជា​រៀងរាល់ថ្ងៃ​។​

តាម​មន្ត្រី​គ​ណៈកម្ម​ការ​ទទួល​ពលករ​ដែល​ភាគី​ថៃ​បញ្ជូន​មក​ប្រគល់​ឲ្យ​នៅ​​ចំណុច​ផ្សារ​មង្គល​ភូមិ ​និង​សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត​ ​ប្រាប់​ថា​ ពលករ​ប្រុស​ស្រី​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​ត្រឡប់​គិត​ចាប់ពី​ថ្ងៃ​ទី​៣០ ​កក្កដា ​រហូត​ដល់​ថ្ងៃ​ទី​១៩​ សីហា ​ឆ្នាំ​២០១៤​ មិន​ទាន់​គិតដល់​ថ្ងៃ​ទី​២០​ទេ ​មាន​ចំនួន​៧៦៨០​នាក់ ​ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​២៥៧១​នាក់​ កុមារ​៦៥៥​នាក់​។ ​ក្រុម​មន្ត្រី​បន្ត​ថា​ក្នុង​ចំណោម​​ពលករ​ខុសច្បាប់​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​ទាំងអស់​៧០% ​ជា​ពលករ​ទើប​ចូល​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​ដោយ​ខុសច្បាប់​ និង​៣០%​ចាប់​បញ្ជូន​​ពី​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​ថៃ​។

​ប្រភព​​ប្រាប់​ថា​​ យោងតាម​​​ការ​សួរនាំ​ពី​ក្រុម​ពលករ​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​មក​នោះ​ប្រាប់​ថា ​ពួក​គេ​មួយ​ចំនួន​ចូល​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​ក្នុងស្រុក​ម៉ា​ឡៃ​ និង​មួយ​ចំ​នួ​ទៀត​ទៅ​តាម​ច្រករបៀង​ក្នុងស្រុក​អូរ​ជ្រៅ​និង​ច្រករបៀង​ផ្សេង​ៗ​តាម​បន្ទាត់​ព្រំដែន​៕