ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​ស្រុក​ម៉ា​ឡៃ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ពី​បទ​ចែកចាយ​គ្រឿងញៀ.ន​

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ ជនសង្ស័យ​០២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​ឃាត់ខ្លួន​កាលពី​វេលា​ង​ម៉ោង​៤​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​១៩ សីហា ២០១៤ ស្ថិត​នៅ​ក្នុងភូមិ​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ចោទប្រកាន់​ពី​បទ​ចែកចាយ​គ្រឿងញៀ.ន​ដោយ​ខុសច្បាប់ ។

ខេត្តបន្ទាយមានជ័យ​ ៖ ជនសង្ស័យ​០២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​ឃាត់ខ្លួន​កាលពី​វេលា​ង​ម៉ោង​៤​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​១៩ សីហា ២០១៤ ស្ថិត​នៅ​ក្នុងភូមិ​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ចោទប្រកាន់​ពី​បទ​ចែកចាយ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ។

តាម​ការ​បំភ្លឺ​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ម៉ា​ឡៃ បានឱ្យ​ដឹង​ថា យោង​តាម​បទបញ្ជា​យ៉ាង​ម៉ឺ​​ង​ម៉ាត់​របស់​លោក​ឧត្តម​សេនី​យ៍​មេបញ្ជាការ​ខេត្ត ទើ​ប​កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​រក​មុខ​សញ្ញា និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​រួម​ទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​10​គ្រាប់ និង​ទូរ​សព្ទ័​ដៃ​ម៉ាក​សាំ​ស៊ុ​ង ចំនួន​​២​គ្រឿង​ផង​ដែរ ខ​ណៈពេល​ដែល​ជនសង្ស័យ​ទាំង​២នាក់​កំពុង​ធ្វើសកម្មភាព​ចែកចាយ​នៅ​តាម​ដងផ្លូវ​សា​ធារ​ណៈ​ក្នុងភូមិ​កើ​ត​ហេតុ​ខាង​លើ​។

សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ​ឡាយ ហុង ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិកណ្តាល ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ និង​ទី​២-​ឈ្មោះ​សូត្រ​ ខៀវ ភេទ​ប្រុស ​រស់នៅ​ក្នុងភូមិ​កើ​ត​ហេតុ​ខាង​លើ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា យោង​តាម​ចម្លើយ​សារភាព ជនសង្ស័យ​ទាំង​២​នាក់ ​រួម​ទាំង​វត្ថុតាង​ត្រូវ​បាន​​សមត្ថកិច្ច​ ប៉េ​អឹ​ម ក​សាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​នៅ​ព្រឹក​ថ្ងៃ​២០ សីហា​ ។