ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ទ័ពអាកាស​អី​ុ​តា​លី​2​គ្រឿង​បុក​គ្នា​បាត់​ខ្លួន​មនុស្ស​4​នាក់

9 ឆ្នាំ មុន

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ សីហា ថា យន្តហោះ​ប្រដេញ​២​គ្រឿង​ធុន TORNADO របស់​ទ័ពអាកាស​អី​ុ​តា​លី បាន​ហោះ​បុក​គ្នា​ពេល​កំពុង​ហោះហើរ ហើយ​ផ្ទុះ​ធ្លាក់​នៅ​តំបន់​កូនភ្នំ ក្នុង​ពេល​ហោះ​ហ្វឹកហ្វឺន​នៅ​ភាគ​កណ្តាល​ប្រទេស ។ គ្រោះថ្នាក់​នេះ កើត​មាននៅ​ក្បែរ​ទីក្រុង ASCOLT PICENO តំបន់ MARCHES បណ្តាល​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​ក្នុង​តំបន់​ព្រៃ ។

ពុំ​មាន​អ្នក​រង​គ្រោះ​នៅ​លើ​ដី​ត្រូវ​បាន​រាយការណ៍​ទ្បើ​យ ។ អ្នក​បើក​២​នាក់ និង​សហ​អ្នក​បើក​២​នាក់ របស់​យន្តហោះ​ទាំង​២​គ្រឿង ដែល​បុក​គ្នា បាន​បាត់​ខ្លួន​ក្រោយ​ពេល​ពួក​គេ​លោត​ចេញ​មុន​មាន​គ្រោះថ្នាក់ ។ កងទ័ពអាកាស​អី​ុ​តា​លី​កំពុង​តាម​រុករក​ពួក​គេ ៕