ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​រថយន្ត​របស់​សិង្ហ​បុរី​ប្រភេទ Mazda, Honda និង Nissan រីក​ដូច​ផ្សិត

9 ឆ្នាំ មុន

ការ​លក់​រថយន្ត​ថ្មី​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ដែល​ជា​កូន​នាគ​ក្នុង​តំបន់​អាស៊ី​បាន​ហក់​ឡើង​គួរ​ឱ្យ​រីករាយ​៣៤% ឬ​២.២៧៨​គ្រឿង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៤ ដែល​នាំ​ឱ្យ​ការ​ចុះបញ្ជី​សរុប​ចាប់តាំងពី​ដើមឆ្នាំ​រហូត​មក​ដល់​បច្ចុប្បន្ន​មាន​ចំនួន​១៤.៥៨៩​គ្រឿង​កើន​៩%​ធៀប​នឹង​ឆ្នាំ​២០១៣ ។

នៅ​លើ​ទីផ្សារ​សិង្ហ​បុរី​យីហោ​រថយន្ត​ដែល​ត្រូវប៉ាន់​និង​លក់ដាច់​ជាងគេ គឺ Toyota/Lexus លក់​បាន​៣៩០​គ្រឿង ភាគហ៊ុន​១៧,១% ឯ​អ្នក​បន្ទាប់​បាន​ទៅ​លើ Mercedes លក់​បាន​៣៧៨​គ្រឿង ភាគហ៊ុន​១៦,៦% ។ ចំណែក​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ Mazda មាន​សន្ទុះ​ទីផ្សារ​លក់​កើនឡើង​មួយ​ទ្វេ​ជា​បី ឬ​ស្មើនឹង​៨,៨%, Honda វិញ​កើន​៣៣០% រីឯ Nissan កើន​១៤០% ។
ខាងក្រោម​នេះ គឺជា​តារាង​ចំណាត់ថ្នាក់​យីហោ​រថយន្ត​ដែល​លក់ដាច់​ជាងគេ​ចំនួន​៣០​គ្រឿង​ប្រចាំខែ​កក្កដា ឆ្នាំ​២០១៤ នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​៖

១-Toyota/Lexus លក់​បាន​(៣៩០​គ្រឿង​)២-Mercedes (៣៧៨​គ្រឿង​) ៣-Volkswagen (២៥១​គ្រឿង​) ៤-Mazda (២០០​គ្រឿង​) ៥-BMW (១៦០​គ្រឿង​) ៦-Honda  (១២៩​គ្រឿង​) ៧-Nissan (១២៧​គ្រឿង​) ៨-Audi(១២៤​គ្រឿង​) ៩-Hyundai (៨៨​គ្រឿង​) ១០-Volvo (៦៦​គ្រឿង​) ១១-Citroen (៦៣​គ្រឿង​) ១២-Porsches (៦២​គ្រឿង​) ១៣-Kia (៥៤​គ្រឿង​) ១៤-Subaru (៣៧​គ្រឿង​) ១៥-Jaguar (២៣​គ្រឿង​) ១៦-Chevrolet (២២​គ្រឿង​) ១៧-Mini (២១​គ្រឿង​) ១៨-Land Rover (១៦​គ្រឿង​) ១៩-Peugeot (១៥​គ្រឿង​) ២០-Zo Opel (១១​គ្រឿង​) ២១-Renault (១១​គ្រឿង​) ២២-Ford (៨​គ្រឿង​) ២៣-Maserati (៥​គ្រឿង​) ២៤-Ferrari (៤​គ្រឿង​) ២៥-Bentley (៣​គ្រឿង​) ២៦-Infiniti (៣​គ្រឿង​) ២៧-Chrysler (២​គ្រឿង​) ២៨-Mclaren (២​គ្រឿង​) ២៩-Suzuki (១​គ្រឿង​) ៣០-Aston Martin (១​គ្រឿង​) និង ៣១-Lamborghini (១​គ្រឿង​) ៕