ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រ៉ែ​27​នាក់​ជាប់​ក្នុង​អណ្ដូងរ៉ែ​ចិន​មួយ​ក្រោយ​ការ​ផ្ទុះ

9 ឆ្នាំ មុន

យោង​តាម​មជ្ឈមណ្ឌល​ជួយ​សង្គ្រោះ​ថា កម្មករ​រ៉ែ​២៧​នាក់​នៅ​តែ​ជាប់​នៅ​ក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​មួយ​បន្ទាប់​ពី​ការ​ផ្ទុះ​ក្នុង​អណ្ដូងរ៉ែ ស្ថិត​ក្នុង​ខេត្ដ​អាន​ហ្វី ភាគ​ខាងកើត​ចិន​នោះ​កាលពី​ថ្ងៃ​ទី​១៩ សីហា មក ។ លោក វ៉ូ ហ្សុ​ី​យ៉ុ​ង នាយករង​នៃ​ការិយាល័យ​ត្រួតពិនិត្យ​សន្ដិសុខ​ការងារ​ស្រុក​ថ្លែង​ថា គ្រោះថ្នាក់​នេះ​កើត​មាន​នា​វេលា​ម៉ោង​៣​និង​៥៨​នាទី​រំលង​អធ្រាត្រ​ក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​ដុ​ង​ហ្វា​ង​ស្ថិត​

យោង​តាម​មជ្ឈមណ្ឌល​ជួយ​សង្គ្រោះ​ថា កម្មករ​រ៉ែ​២៧​នាក់​នៅ​តែ​ជាប់​នៅ​ក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​មួយ​បន្ទាប់​ពី​ការ​ផ្ទុះ​ក្នុង​អណ្ដូងរ៉ែ ស្ថិត​ក្នុង​ខេត្ដ​អាន​ហ្វី ភាគ​ខាងកើត​ចិន​នោះ​កាលពី​ថ្ងៃ​ទី​១៩ សីហា មក ។ លោក វ៉ូ ហ្សុ​ី​យ៉ុ​ង នាយករង​នៃ​ការិយាល័យ​ត្រួតពិនិត្យ​សន្ដិសុខ​ការងារ​ស្រុក​ថ្លែង​ថា គ្រោះថ្នាក់​នេះ​កើត​មាន​នា​វេលា​ម៉ោង​៣​និង​៥៨​នាទី​រំលង​អធ្រាត្រ​ក្នុង​អណ្ដូងរ៉ែ​ធ្យូងថ្ម​ដុ​ង​ហ្វា​ង​ស្ថិត​នៅ​ស្រុក XIEJIAJI ក្រុង HUAINAN ពេល​កម្មករ​៣៩​នាក់​កំពុងធ្វើការ​ក្នុង​អណ្ដូង ។

កម្មករ​រ៉ែ​១២​នាក់​អាច​ចេញពី​អណ្ដូង​បាន​ក្រោយ​ការ​ផ្ទុះ​ដោយ​ម្នាក់​ត្រូវ​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​កម្មករ​២៧​នាក់​ទៀត​នៅ​ជាប់​ក្នុង​អណ្ដូង ។ ប្រតិបត្ដិការ​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​ក៏​ប៉ុន្ដែ​ជួប​ការ​លំបាក​ព្រោះ​រូង​មួយ​ផ្នែក​ត្រូវ​បាក់​ក្រោយ​ការ​ផ្ទុះ ។ អណ្ដូងរ៉ែ​នោះ​ដែល​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​ជា​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ដោយ​អាច​យក​ធ្យូងថ្ម​បាន ៩០.០០០​តោន​ក្នុង​១​ឆ្នាំ ៕