ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ខ្សែប្រយុទ្ធ​ក្លិប Barcelona ស៊ូ អា​រ៉េ​ស សន្យា​ឈប់​ខាំ​គូប្រកួត

9 ឆ្នាំ មុន

បន្ទាប់​ពី​កើតរោគ​ញៀន​ខាំ​គូប្រកួត​ជា​ច្រើន​លើក​ច្រើន​សា នៅ​ថ្ងៃនេះ​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច ស៊ូ អា​រ៉េ​ស បាន​ធ្វើការ​សន្យា​ថា ខ្លួន​នឹង​លែង​ខាំ​គូប្រកួត​តទៅ​ទៀត​ហើយ​ចាប់ពី​ពេល​នេះ​តទៅ ។ការ​លើក​ឡើង​របស់​កីឡាករ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​រូប​នេះ បាន​កើតឡើង​ក្រោយ​ពី​មាន​ជំនួប​ជាមួយ​អ្នក​ចិត្ត​វិទ្យា​ដែល​ជា​អ្នក​មើលថែ​ទាំ​ព្យាបាល​ផ្លូវចិត្ត​របស់​គេ​មួយ​រយៈ​កន្លង​មក ។

កីឡាករ ស៊ូ អា​រ៉េ​ស បាន​និយាយ​ទៅ​កាន់​អ្នកគាំទ្រ​ថា ៖ ចាប់ពី​ពេល​នេះ​តទៅ ខ្ញុំ​សន្យា​ថា ឈប់​ខាំ​គូប្រកួត​ទៀត​ហើយ ខ្ញុំ​នឹង​ផ្តោតអារម្មណ៍​ជា​សំខាន់​ទៅ​លើ​ក្លិប Barcelona ដើម្បី​ជួយ​ឱ្យ​ក្លិប​នេះ​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​រដូវ​កាល​២០១៤-២០១៥ ។ គិត​រហូត​មក​ដល់​ពេល​នេះ កីឡាករ​វ័យ​២៧​ឆ្នាំ ធ្លាប់​ខាំ​គូប្រកួត​ចំនួន​៤​លើក​រួច​មក​ហើយ​គឺ​កាលពី​ឆ្នាំ​២០១០ កីឡាករ ស៊ូ អា​រ៉េ​ស ខាំ​កីឡាករ Otman របស់​ក្លិប PSV ជាប់​ពិន័យ​៧​ប្រកួត ឆ្នាំ​២០១១ ខាំ​កីឡាករ Patrice Evra របស់​ក្លិប Man Utd ជាប់​ពិន័យ​៨​ប្រកួត និង​បង់ប្រាក់​ជាង​៨​ម៉ឺន​ដុល្លារ ឆ្នាំ​២០១៣ ខាំ​កីឡាករ Ivanovic ក្លិប Chelsea ហើយ​ត្រូវ​ជាប់​ពិន័យ​១០​ប្រកួត និង​ចុង​ក្រោយ​នេះ​ខាំ​កីឡាករ​ខ្សែការពារ​អី​ុ​តា​លី Chiellini ត្រូវ​ពិន័យ​៨​ប្រកួត និង​បង់ប្រាក់​ជាង​១១​ម៉ឺន​ដុល្លារ ៕