ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌដូនពេញបើក​​​យុទ្ធនាការ​ប្រមូល​ស្ត្រី​រក​ស៊ី​​ផ្លូវភេទ​និង​ជនអនាថា​បាន​៦៩​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សុខ ពេញ​វុ​ធ អភិបាលរង​ខណ្ឌដូនពេញ ​និង​លោក​គឹ​ម វត្ថា ប្រធាន​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ ​សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់​​​ បាន​​បើក​យុ​ទ្ធា​ការចុះ​ប្រមូល​ជនអនាថា និង​ស្ដ្រី​រកស៊ី​ផ្លូវភេទ នៅ​ជុំ​វិ​ញ​បរិវេណ​រ​មណីយដ្ឋាន​វត្ដ​ភ្នំ សង្កាត់​វត្ត​ភ្នំពេញ និង​ក្នុង​វត្ត​កោះសង្កាត់​បឹង​រាំង កាលពី​វេលា​ម៉ោ៩​យប់​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០១៤ ។

រាជធានី​ភ្នំពេញ ៖ លោក សុខ ពេញ​វុ​ធ អភិបាលរង​ខណ្ឌដូនពេញ ​និង​លោក​គឹ​ម វត្ថា ប្រធាន​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ ​សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់​​​ បាន​​បើក​យុ​ទ្ធា​ការចុះ​ប្រមូល​ជនអនាថា និង​ស្ដ្រី​រកស៊ី​ផ្លូវភេទ នៅ​ជុំ​វិ​ញ​បរិវេណ​រ​មណីយដ្ឋាន​វត្ដ​ភ្នំ សង្កាត់​វត្ត​ភ្នំពេញ និង​ក្នុង​វត្ត​កោះសង្កាត់​បឹង​រាំង កាលពី​វេលា​ម៉ោ៩​យប់​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០១៤ ។

លោក​សុខ ពេញ​វុ​ធ​ បាន​ឲ្យ​ដឹង​ថា យោង​តាម​បទបញ្ជា​​អភិបាល​រាជធានី​ភ្នំពេញ ​និង​តាម​ការ​ចង្អុល​បង្ហាញ​​ពី​លោក​អ​ភិបាល​ខណ្ឌដូនពេញ​ បាន​បើក​យុទ្ធនាការ​របស់​គណៈ​បញ្ជាការ​ឯកភាពខណ្ឌដូនពេញ ចុះ​ប្រមូល​ជនអនាថា​និងស្ដ្រី​រកស៊ី​ផ្លូវភេទ​ក្នុង​សង្កាត់​​វត្ត​ភ្នំ ​និង​សង្កាត់​បឹង​រាំង​ ហើយ​កន្លង​មក​សាលា​ខណ្ឌ​ចុះ​អនុវត្ត​ដូច​ភ្លៀងរលឹម ជា​លទ្ធផល​កម្លាំង​គណៈ​បញ្ជាការ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​សរុប ៣៣​​នាក់​​ ក្នុង​នោះ​ស្ត្រី​២០​នាក់​ (​ស្ត្រី​រក​ស៊ីផ្លូវភេទ​៩​នាក់​) ប្រុស​៩​នាក់​ និង​ក្មេង​៤​នាក់​។

លោក​គឹ​ម វុ​ត្ថា ប្រធាន​សណ្តា​ប់​ធ្នាប់​ខណ្ឌដូនពេញ​ ​បញ្ជាក់​ថា ការ​​ប្រមូល​​ជនអនា​​ថា និង​ស្ដ្រី​រកស៊ី​ផ្លូវភេទ​នៅចំណុច​បណ្ដោយ​ផ្លូវ​លេខ​១០៦-១០៨ ជុំវិញបរិវេណ​វត្ដ​ភ្នំ ផ្លូវ​លេខ​៩២-៩៦ ស្ថិត​ក្នុងភូមិទី​៤ និង​ភូមិ​ទី​១០ ដោយ​​ប្រមូល​​បាន​​មនុស្ស២៥​នាក់ ក្នុង​នោះ​ប្រុស៥​នាក់ និង​មាន​ក្មេង៤​នាក់​ផង​ដែរ ។ ដោយឡែក​ប្រតិបត្ដិការ​ចុះទៅ​ប្រមូល​នៅ​ជុំវិញ​បរិវេណ​វត្ដ​កោះ តាម ផ្លូវ​លេខ​៦៣ ភូមិ​៩ សង្កាត់​បឹង​រាំង ខណ្ឌ​ដូនពេញ ប្រមូល​បាន​មនុស្ស​៨​នាក់ ក្នុង​នោះ​ប្រុស៦​នាក់ ។​ នៅ​ក្នុង​ខែសីហា​ ឆ្នាំ​២០១៤​ ​គ​ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​ចុះ​យុទ្ធនាការ​ប្រមូល​ស្ត្រី​រក​ស៊ី​ផ្លូវភេទ ជនអនាថា ​និង​អ្នក​សុំទាន​ចំនួន​៣​លើក​ សរុប​៦៩​នាក់ ​ស្ត្រី​រក​ស៊ី​ផ្លូវភេទ​៣១​នាក់​។ ​ចំពោះ​ស្ដ្រី​រកស៊ី​ផ្លូវភេទ និង​ជនអនាថា​ទាំងនេះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដូនពេញ​យក​ទៅបន្ដ​ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដើម្បីធ្វើការ​អប់រំ ក៏​ដូច​ជា​ជួយ​ស្វែងរក​មុខរ​បរ​ថ្មីជូន​ពួក​គេ ។

លោក​សុខ​ ពេញ​វុ​ធ​ ក៏​បាន​លើក​ឡើង​ថា ដើម្បី​បង្កើន​សោ​ភ័​ណភាព​ទីក្រុង រក្សា​សុវត្ថិភាព សណ្ដាប់ធ្នាប់​នៅ​ក្នុង​រាជធានីភ្នំពេញ​ជា​ពិសេស​ខណ្ឌដូនពេញ ដែល​មាន​អភិបាល​ខណ្ឌ​លោក គួ​ច ចំរើន ក្នុង​នាម​ជា​ប្រធាន​គណៈ​បញ្ជាការឯកភាព​នោះ បាន​បញ្ជា​ឱ្យ​កម្លាំង​សណ្ដាប់ធ្នាប់ អាជ្ញាធរ​​មូលដ្ឋាន​និង​មន្ដ្រី​ពាក់ព័ន្ធ​ចុះ​យុទ្ធនា​ការ​ប្រមូល​ជនអនាថា និង​ស្ដ្រី​រកស៊ីផ្លូវភេទ ដែល​តែងតែ​កើត​មាន​ឡើង ជា​ពិសេសនៅជុំវិញ​បរិវេណ​រមណី​យដ្ឋាន​​វត្ដ​ភ្នំ​តែ​ម្ដង ។

លោក​ឡុ​ង​ ឌី​ម៉​ង់​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា ​សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​ក្នុង​ពេល​ឆាប់​ៗ​នេះ នូវ​យុទ្ធ​នាការ​ ដើម្បី​ប្រមូល​ជន​អនា​ថា ក្មេង​អនា​ថា ក្មេង​អ្នក​សុំទាន អ្នកលក់​ផ្កា នៅ​តាម​ស្តុ​ប ព្រោះ​វា​ជា​សកម្មភាព​អនា​ធិ​ប​តេ​យ្យ​មួយ ហើយ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់ដល់​ពួក​គាត់​ទៀត​ផង បង្ក​ទាំង​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​ស្តី​ពី​ការ​រំលោភ​បំពាន ឬ​ការ​កេង​ប្រ​វ័​ញ​កម្លាំង​កុមារ ៕