ក្រុមហ៊ុនម៉ូធ័រអ៊ីម៉េជ ខេមបូឌា សម្ពោធការលក់ផ្ដាច់មុខរថយន្ដស៊ូបារូ
ដោយ ៖ អប្សរា
ថ្ងៃអង្គារ ទី២៣ ខែមិនា ឆ្នាំ២០១០ ម៉ោង ២០:២៧
កោះសន្តិភាព
រថយន្ដ Forester Sport Utility Vehicles
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនម៉ូធ័រអ៊ី ម៉េជ ខេមបូឌា បានបើកសម្ពោធទីស្នាក់ការ តាំងបង្ហាញរថយន្ដស៊ូបារូ ហ្វរ៉េសស្ទ័រ អេស យូវី ស៊េរីថ្មី (S U V) របស់ខ្លួននៅអគារ លេខ៤៨ មហាវិថីម៉ៅសេទុង សង្កាត់បឹង ត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ មីនា ក្រោមការចូលរួមពី សំណាក់ភ្ញៀវកិត្ដិយសជាច្រើនកុះករ ។ បច្ចុប្បន្ន ក្រុមហ៊ុនម៉ូធ័រអ៊ីម៉េជ បានចែក ចាយផ្ដាច់មុខរថយន្ដស៊ូបារូ ទៅកាន់ប្រទេស ចំនួន១០នៅក្នុងទ្វីបអាស៊ី ។ ដើម្បីអបអរ សាទរ ក្រុមហ៊ុនម៉ូធ័រអ៊ីម៉េជ មានមោទនភាព បង្ហាញជូន រថយន្ដ Forester Sport Utility Vehicles (S U V) models ប្រភេទ Subaru Forester 2.OX ហើយនឹង Subaru Forester 2.5XTលោកគ្លែន តាន់ អគ្គនាយកប្រតិបត្ដិនៃ ក្រុមហ៊ុនតាន់ ជុង អ៊ីនធ័រណេសសិនណល លី មីធីត មានប្រសាសន៍ថា “ក្រុមហ៊ុនម៉ូធ័រអ៊ី ម៉េជ មានសេចក្ដីសោមនស្សរីករាយដោយ បញ្ចូលរាជធានីភ្នំពេញក្នុងបណ្ដាញចែកចាយ រថយន្ដរបស់ខ្លួននៅជុំវិញអាស៊ី” ។