ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញារធរខណ្ឌជ្រោយ​ចង្វា​ចុះពិ​និត្យ​ទឹក​ជំនន់​តាម​ដង​ទន្លេ​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ លោក ឃ្លាំង​ ហួត អភិបាល​ខណ្ឌ​ជ្រោយ​ចង្វា និង​អភិបាលរង​ខណ្ឌ​ កាល​ពី​វេលា​ល្ងាច​ថ្ងៃ​ទី ៩ សីហា ២០១៤នេះ​បាន​ចុះ​ពិនិត្យ​​តាម​ដង​ទន្លេមេគង្គ និង​ទន្លេ​សាប​ដើម្បី​ដឹង​ពី​ស្ថាន​ភាព​ទឹក​ជំនន់ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដែល​កំពុង​រង​នូវ​ការ​គំរាម​កំហែង ។

លោក​ ឃ្លាំង ហួត​ បាន​ធ្វើ​ដំណើរតាម​អូរប័រ​ចេញ​ទៅ​សង្កាត់ព្រែកលាប សង្កាត់ព្រែកតាសេក សង្កាត់ជ្រោយ​ចង្វា​ដែល​ជាប់ព្រំប្រទល់គ្នា ។ ក្នុង​នោះ​សង្កាត់កោះ​ដាច់​ និង​សង្កាត់នានា ស្ថាន​ភាព​ទឹកជំនន់​ពុំ​ទាន់ប៉ះ​ពាល់​ដល់​លំនៅ​ឋាន​របស់​ប្រជា​ពលរដ្ឋ​នៅ​លើយទេ ចំណែក​ឯសង្កាត់បាក់ខែង​វិញ ដោយសារ​តែ​ខ្សែ​ទឹក​ហូ បាន​ធ្វើ​ឱ្យ​ច្រាំង​ទ​ន្លេ​និង​ដី​បង​ប្អូននៅ​ជាប់មាត់ទន្លេ​ បាក់​ ជិត​ដល់ធ្វើដំណើរ​ផងដែរ​ប៉ុន្តែទោះជា​យ៉ាង​ណាក៏ដោយ​ក៏មិន​ទាន់បណ្តាល​ឱ្យ​មានផលប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ឡើយទេ ខុសគ្នាពី​ខេត្ត​ក្រចេះ ស្ទឹង​ត្រែង​និង​កំពង់ចាម ។

នៅ​ក្នុង​ឱកាសនោះ​ផងដែរ លោក​ឃ្លាំង ហួត បាន​ធ្វើ​ការ​ណែនាំនិង​ផ្តាំផ្ញើ​ដល់​អាជ្ញា​ធរឱ្យ​​ជួយ​ដល់​ប្រជា​ពល​និង​សំណូមពរ​ឱ្យ​ប្រជា​ពល​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​មើល​ថែកូនចៅ​ឱ្យ​បាន​ល្អ​ខ្លាច​ក្រែង​មាន​ការ​ធ្លាក់​ទឹក​​​។​