ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អម្រឹត​សម្ពោធ​អគារ​ស្តង់ដាថ្មី​សាខា​ខេត្ត​កំពង់ចាម​

9 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​នៅ​រលៀ​ល​ថ្ងៃ​ទី០​១ សីហា​ ២០១៤ ​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ស្តង់ដា​ថ្មី​​សាខា​ខេត្តកំពង់ចាម ស្រប​ពេល​ដែល​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បាន និង​កំពុង​រីក​ដុះដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

ខេត្ត​កំពង់ចាម ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​នៅ​រលៀ​ល​ថ្ងៃ​ទី០​១ សីហា​ ២០១៤ ​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ស្តង់ដា​ថ្មី​​សាខា​ខេត្តកំពង់ចាម ស្រប​ពេល​ដែល​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បាន និង​កំពុង​រីក​ដុះដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

ពិធី​បើក​សម្ពោធ​អគារ​ស្តង់ដា​សាខា​ថ្មី​នេះ​ មានការ​អ​ញ្ចើ​ញ​ចូលរួម​ជា​កិត្តិយស​​ពី​លោក ជា ផល្លា​រិ​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​​អម្រឹត, លោកគិ​ម វ៉ា​ដា អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​កម្ពុជា, លោក អ៊ុំ​ភឿន គុណ​វ​ឌ្ឍ អភិបាលរង​ខេត្តកំពង់ចាម​ រួម​ទាំង​បុគ្គលិក​ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ផ្សេង​ទៀត​។

ដោយសារ​មានការ​គាំទ្រ​ពី​អតិថិជន​ និង​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធិជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ទាំងអស់ ធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​រីក​លូតលាស់ និង​ពង្រីក បន្ថែម​តំបន់​គ្របដណ្តប់​កាន់តែ​ច្រើន​ឡើង​ៗ ក្នុង​ការ​ផ្តល់​សេវា​​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​កាន់តែ​ប្រសើរឡើង​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​ចំនួន 22  និង​មាន​សាខា​ចំនួន 120 កន្លែង​។

​លោកជា ផល្លា​រិ​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹតបាន​មាន​ប្រសាសន៍​ថា  អម្រឹត​បាន​ចូល​មក​ធ្វើ​ប្រតិបត្តិការ​ផ្តល់​ឥណ​ទាន​ដល់​អតិថិជន​នៅ​ក្នុង​ខេត្ត កំពង់ចាម​នេះ ចាប់តាំងពី​ខែកក្កដា ឆ្នាំ​1999 មក​ម្លេះ មក​ដល់​ពេល​នេះ អម្រឹត​បាន​នឹង​កំពុង​ប្រតិ​បត្តិការនៅ​ក្នុងស្រុក និង​ក្រុង​ទាំងអស់​នៃ​ខេត្តកំពង់ចាម ដល់​ទៅ 501 ភូមិ និង​ឃុំ​ចំនួន 87 ឃុំ ។

លោក​អគ្គនាយក បន្ត​ទៀត​ថា សមិទ្ធិ​ផល​ដែល​អម្រឹត​ទទួល​បាន​មក​ទល់​សព្វ​ថ្ងៃនេះ និង​ការ​បោះ​ជំហាន​ទៅ​មុខ​ឥត​ឈប់​ឈរ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន គឺ​អាស្រ័យ​ដោយ អម្រឹត​បាន អនុវត្ត​តាម​ចក្ខុវិស័យ​ដ៏​រឹង​ម៉ាំ​ដែល​បាន​កំណត់​ទុក​ថា អម្រឹត​គឺជា​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ឈានមុខ ក្នុង​ការ​រួម ចំណែក​កែ​លម្អ លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​ល្អ​ប្រសើរ និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គម​កម្ពុជា​យើង​។

លោក អ៊ុំ​ភឿន គុណ​វ​ឌ្ឍ អភិបាលរង​ខេត្តកំពង់ចាម បាន​មាន​ប្រសាសន៍​ថា ពិត​ណាស់ វិស័យ​ធនាគារ និង​មីក្រូ​ហិញ្ញ​វត្ថុ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក អភិវឌ្ឍ​សេដ្ឋកិច្ច ព្រោះ​វិស័យ​នេះ​អាច​គៀងគរ​ធនធាន​ហិរញ្ញវត្ថុ​ដែល​ទំនេរ​សម្រាប់​បម្រើ​ឲ្យ​តម្រូវការ​ក្នុង ផលិតកម្ម​និង​អាជីវកម្ម ដែល​ស្រប​ទៅ​នឹង​ខេត្តកំពង់ចាម​ជា​ខេត្ត​មួយ​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​រីក ចម្រើន​ជា​ច្រើន ជា​ពិសេស​គឺ​វិស័យ​កសិកម្ម ដែល​វិស័យ​នេះ​ត្រូវការ​ចាំបាច់​នូវ សេវាកម្ម​ហិញ្ញ​វត្ថុ​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ក្នុង​ការ​ដាក់​ប្រាក់​បញ្ញើ សន្សំ និង​កម្ចី សម្រាប់​ពង្រឹង និង​ពង្រីក​មុខរបរ អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។

លោក អ៊ុំ​ភឿន គុណ​វ​ឌ្ឍ បាន​សម្តែង​នូវ​សេចក្តី​សប្បាយ​រីករាយ និង​អបអរ​ចំពោះ​អម្រឹត​ដែល​បាន ដាក់​ឲ្យ​ដំណើរការ​អគារ​ស្តង់ដា​ថ្មី​នេះ ដែល​នេះ​ជា​សក្ខីភាព​បញ្ជាក់​ពី​ភាព​រីក​ចម្រើន​ប្រកបដោយ​ភាព រឹង​មាំ និង​ថែម​ទាំង​បង្ហាញ​ពី​ការ​រួមចំណែក​ការ​អភិវឌ្ឍន៍​សេដ្ឋ​ក​ច្ចិ​ជាតិ​ប្រទេស ជា​ពិសេស​នៅ​ក្នុង​ខេត្ត កំពង់ចាម​ទាំងមូល​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព