ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​លួច​និង​ប្លន់​ម៉ូតូ​ប្រជាពលរដ្ឋ​ម្នាក់​អស់​លក្ខណ៍ជាប់អន្ទាក់​សមត្ថកិច្ច​នគរ​បា​ល​ក្រុង​ស្ទឹង​​សែន​

9 ឆ្នាំ មុន

ខេត្តកំពង់​ធំ ៖ លោក​វរ​សេនី​យ៏​ត្រី ញ៉ែ​ម ឈុ​ន​លី អធិការនគរបាល​ក្រុង​ស្ទឹង​សែន​បាន​ឲ្យ​ដឹង​ថា​ ដោយ​ទទួល​​ប​ទ​បញ្ជា​ពី​លោក​ឧត្តម​សេនី​យ៏​ត្រី ជូ សំ​អាន ស្នងការ​នគរបាល​ខេត្ត និង​លោក​វរសេនី​យ៏​ឯក កែ ខាន់​ណា​រ៉ា ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្ម​ទណ្ឌ កម្លាំង​​​នៃ​​អធិ​​ការដ្ឋាន​​គ​របាល​ក្រុង​​ស្ទឹង​សែន​ បាន​​​​ឃាត់​​ខ្លួន​​ជ​ន​​សង្ស័យ​​ដែល​​ជា​​មុខ​សញ្ញា​​ចោ​រ​លួច​ និ​ង​ប្លន់​​​ម៉ូតូ​​ប្រ​ជាពល​​រដ្ឋ​​ម្នាក់​ កាល​ពី​រ​សៀលថ្ងៃ​ទី​០១ សីហា

ខេត្តកំពង់​ធំ ៖ លោក​វរ​សេនី​យ៏​ត្រី ញ៉ែ​ម ឈុ​ន​លី អធិការនគរបាល​ក្រុង​ស្ទឹង​សែន​បាន​ឲ្យ​ដឹង​ថា​ ដោយ​ទទួល​​ប​ទ​បញ្ជា​ពី​លោក​ឧត្តម​សេនី​យ៏​ត្រី ជូ សំ​អាន ស្នងការ​នគរបាល​ខេត្ត និង​លោក​វរសេនី​យ៏​ឯក កែ ខាន់​ណា​រ៉ា ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្ម​ទណ្ឌ កម្លាំង​​​នៃ​​អធិ​​ការដ្ឋាន​​គ​របាល​ក្រុង​​ស្ទឹង​សែន​ បាន​​​​ឃាត់​​ខ្លួន​​ជ​ន​​សង្ស័យ​​ដែល​​ជា​​មុខ​សញ្ញា​​ចោ​រ​លួច​ និ​ង​ប្លន់​​​ម៉ូតូ​​ប្រ​ជាពល​​រដ្ឋ​​ម្នាក់​ កាល​ពី​រ​សៀលថ្ងៃ​ទី​០១ សីហា នៅ​ចំណុច​មុខ​​សណ្ឋា​គារ​សំ​បូរ​ព្រៃ​​គុប​ជិ​ត​គល់​​ស្ពាន​​កំ​ពង់ធំ និង​​​ដកហូ​ត​​បា​នកាំ​ភ្លើង​​ខ្លី​១​ដើ​ម ម៉ា​កK​54​ ដែល​មាន​គ្រាប់​ចំនួន​​៨​គ្រាប់ និង​ប​ង់​​កាំភ្លើង​​១ ។

នៅ​​ចំ​ពោះ​​មុខសមត្ថ​កិច្ច​ជន​សង្ស័យ​ឱ្យដឹង​​ថា ខ្លួន​​ឈ្មោះ ព្រំ សំ​​អុល ​ភេទ​​ប្រុស អាយុ​៣​​៩​ឆ្នាំ ​រស់​នៅ​ភូមិ​ទឹ​ក​ម្លា​ង​ ឃុំ​សណ្តាន់់ ស្រុក​សណ្តាន់ ធ្លាប់​ជាប់គុក​​១​ដង​ ពី​បទ​​លួច​​ម៉ូតូ​ប្រជា​ពលរដ្ឋ ។ លុះ​​ចេញ​ពី​គុក​​​មក​វិ​ញ នៅ​ចុងខែ​មិថុនា ឆ្នាំ​២០១៤ រូប​ខ្លួន​ក៏​បាន​លួច​យក​កាំភ្លើងខ្លី​ម៉ាក K54 ខាងលើ​នេះ ពី​ឈ្មោះ វុ​ធ ជា​អ្នក​រកស៊ីនៅ​ខេត្តកំពង់ចាម ក្រោយមក​រូបគេ​ក៏​បាន​យក​កាំភ្លើង​​ខ្លី​ដែល​លួច​បាន​នោះ ទៅ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​វ៉េវអាល់​ហ្វា ​ពណ៌​ខ្មៅ គ្មានស្លាក​លេខ​​ពី​បុរ​ស​មិន​ស្គាល់​ឈ្មោះ​​ម្នាក់​ នៅ​ចំណុច​ភូមិ​បឹ​ង តំបន់​ក្បាល​ជ្រូក ស្ថិត​ក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ​យក​មក​ជិះ​មិន​ទាន់​បាន់​ប៉ុន្មាន​ថ្ងៃ​ផង ម៉ូតូ​នោះ​ក៏​ត្រូវ​គេ​លួច​បន្តទៀត​បាត់​​ទៅ​ ។ មុន​ពេល​ឃាត់ខ្លួន​រូបគេ​បាន​មក​រង់​ចាំ​ជិះ​រថយន្ត​នៅ​ចំណុច​គល់​ស្ពាន​កំពង់ធំ ក្នុង​គោលបំណង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​៩៩ ក្នុងភូមិ​សាស្ត្រ​ស្រុក​​សណ្តា​ន់​វិញ​ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​ ។

លោក​វរ​សេនី​យ៏​ឯក កែ ខាន់​ណា​រ៉ា​ ស្នងការ​ង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងដែរ​ថា​​ បន្ទាប់ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ខាង​ជន​រង​គ្រោះ លោកឧត្តម​សេនី​យ៏​ត្រី ជូ សំ​អាន​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ ​បាន​ដាក់​បទបញ្ជា​ឲ្យ​​តាមដាន​ស្រាវជ្រាវ ​រកមុខ​សញ្ញា​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ឲ្យ​ខាង​តែ​បាន រហូត​មក​ដល់ ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ ២០១៤ ជនសង្ស័យ​ឈ្មោះ ព្រំ សំ​អុល ត្រូវ​សមត្ថកិច្ច​​ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាតំបូង​ខេត្តចាត់ការ​តាមនីតិវិធី​ ៕​