ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទី​០២ សីហា កម្ពស់​​​ទឹកទន្លេមេគង្គ​ខេត្តក្រចេះ មាន​កម្ពស់២១,៥៤ម៉ែត្រ

9 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖​ អា​ជ្ញា​ធរ​ខេត្ត​ក្រចេះ​​បា​ន​ឲ្យ​ដឹ​ង​នៅ​​ថ្ងៃ​​ទី​២ ​សីហា ​នេះថា កម្ពស់​ទឹកទន្លេមេគង្គ​ ខេត្តក្រចេះ គិត​ត្រឹម​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ​គឺ​មានកម្ពស់​២១​,៥៤​​ម៉ែ​ត្រ ដែ​ល​កម្ពស់​នេះ​គឺ​​នៅ​តែ​​ខ្ពស់​​ជា​ងថ្ងៃ​ម្សិលមិ​ញ និ​ង​ក៏​​ឈាន​ជិ​ត​ដល់​កម្ពស់​កំរិត​​ទឹ​ក​ប្រកាស​អាសន្ន​​ ជាទូ​ទៅ​សម្រាប់​ខេត្តក្រចេះកម្ពស់​​​ទឹក​​ប្រកាស​​អាសន្ន​​ជា​ង​២២​​ម៉ែ​​ត្រ​។

ទោះបី​ជា​យ៉ា​ងណា​អាជ្ញាធរ ​​បា​នបញ្ជាក់​ថា បើ​ទោះបីជា​ទឹកទន្លេ​នៅ​ខេត្តក្រចេះ​នៅ​តែ​បន្ត​ហក់​ឡើង​តែ​សន្ទុះ​នៃ​ការ​ហក់​ឡើង គឺ​មាន​ល្បឿន​យឺ​ត​​ជាង​​ថ្ងៃ​ម្សិលមិញ ខ​​ណៈដែល​ថ្ងៃនេះ​ស្ថានភាព​អាកាស​ធាតុ​មិន​មាន​ភ្លៀង ធ្លាក់​ដូច​រាល់​ថ្ងៃ​។

អាជ្ញា​ធរ​ខេត្ត​​ឲ្យ​ដឹង​ទៀត​ថា ទោះបីជា​យ៉ាងណា​ក៏​ស្ថានភាព​ទឹក​​នៅ​​មានកំរិត គឺ​នៅ​មិន​ទាន់​មានការ​យាយី​ណាមួយ​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​នៅឡើយ​នោះ​ទេ​។ ដោយ​គ្រាន់តែ​តំបន់​តាម​បណ្តា​ស្រុក ឃុំ មួយ​ចំនួន​គឺ​ត្រូវ​បាន​រង​នូវ​ការជន់​លិច​ដូ​ចតាម​ទម្លាប់​តែ​ប៉ុណ្ណោះ​៕