ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីប្រកាស​​ប្រធាន​ក្រុម​ការ​ងារចុះជួយ​សង្កាត់​​បាក់ខែង និង​សង្កាត់​​កោះដាច់​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នាវេលាព្រឹកថ្ងៃទី​០២ សីហា ២០១៤ នេះ នៅភោជនីយដ្ឋាន​​បឹងមាស ​មាន​រៀបចំ​ពិធី​​​ប្រកាសប្រធាន​​ក្រុម​ការ​ងារចុះ​ជួយ​​សង្កាត់​បាក់ខែង និង​សង្កាត់​កោះ​ដាច់ ក្រោម​អធិបតីភាព​លោក​​ប្រាក់ ចាន់ណា អនុ​ប្រធាន​ប្រចាំ​ការ​គណៈកម្មការ​បក្ស​ខណ្ឌ​ជ្រោយ​ចង្វា និង​ជា​តំណាងឱ្យ​​លោក​​ឃ្លាំង ហួត ប្រធាន​គណៈកម្មការ​បក្ស​ ព្រមទាំង​មាន​ការអញ្ជើញ​ចូល​រួម​ពី​ក្រុម​ការងារព្រឹទ្ធ​

រាជធានីភ្នំពេញ ៖ នាវេលាព្រឹកថ្ងៃទី​០២ សីហា ២០១៤ នេះ នៅភោជនីយដ្ឋាន​​បឹងមាស ​មាន​រៀបចំ​ពិធី​​​ប្រកាសប្រធាន​​ក្រុម​ការ​ងារចុះ​ជួយ​​សង្កាត់​បាក់ខែង និង​សង្កាត់​កោះ​ដាច់ ក្រោម​អធិបតីភាព​លោក​​ប្រាក់ ចាន់ណា អនុ​ប្រធាន​ប្រចាំ​ការ​គណៈកម្មការ​បក្ស​ខណ្ឌ​ជ្រោយ​ចង្វា និង​ជា​តំណាងឱ្យ​​លោក​​ឃ្លាំង ហួត ប្រធាន​គណៈកម្មការ​បក្ស​ ព្រមទាំង​មាន​ការអញ្ជើញ​ចូល​រួម​ពី​ក្រុម​ការងារព្រឹទ្ធ​សភា និង​តាម​បណ្តា​មន្ទីរនានា និងសមាជិក​ សមាជិកាគណបក្ស​ប្រជាជន​ជាច្រើននាក់ទៀតផងដែរ ។​​

ក្នុងសេចក្តីប្រកាសនោះ លោក​ឃ្លាំង ហួត ដែល​ជាប្រធាន ត្រូវ​បានប្រកាស​តែង​តាំង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​សង្កាត់​កោះ
ដាច់ ។ ដោយឡែក​លោក​ប្រាក់ ចាន់ណា ត្រូវបានតែង​តាំង​ជា​ប្រធាន​ក្រុម​ការងារ​ចុះជួយ​សង្កាត់​បាក់ខែង​ ។

គួរ​បញ្ជាក់ថា នេះ​ជា​លើកទី១ហើយ ដែល​ខណ្ឌ​ជ្រោយ​ចង្វា​​​រៀបចំ​ពិធីនេះឡើង ដើម្បីពង្រឹង​​មូលដ្ឋានបក្ស ​។ បន្ទាប់ពីពិធីនោះចប់ ក៏មាន​បាយ​សាមគ្គី​ផង​ដែរ ។​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព