ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាម​បន្លំ​ធ្វើ​​​ប្តី​សម្រេ​ច​ម្តង បន្លំ​ម្តង​ទៀត​​ក្លាយ​ជា​អ្នក​ទោស ជាប់​ចោទ​​រំលោ.ភ​​ប្រពន្ធ​មិត្ត​ភក្តិ​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្ត បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ម្នាក់​ដាក់​ពន្ធនាគារ​ខេត្ត កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ កក្កដា ក្នុង​បទចោទប្រកាន់​រំលោ.ភ​ប្រពន្ធ​មិត្តភក្តិ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ កក្កដា នៅ​ឃុំ​កំពង់​ត្រ​ទ្បា​ច ស្រុក​កំពង់ត្រ​ទ្បា​ច ។

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្ត បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ម្នាក់​ដាក់​ពន្ធនាគារ​ខេត្ត កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ កក្កដា ក្នុង​បទចោទប្រកាន់​រំលោភ​ប្រពន្ធ​មិត្តភក្តិ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ កក្កដា នៅ​ឃុំ​កំពង់​ត្រ​ទ្បា​ច ស្រុក​កំពង់ត្រ​ទ្បា​ច ។

លោក​វរសេនីយ៍ត្រី ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា ជន​ដែល​តុលាការ​សម្រេច​ឃុំខ្លួន​នេះ ឈ្មោះ ជឹ​ម បឿន អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្តកណ្តាល តែ​មាន​ប្រពន្ធ​នៅ​ភូមិ​ឃុំ​កន្លែង​កើតហេតុ​ខាងលើ ខណៈ​មក​ធ្វើ​ជា​កម្មករ​ទ្ប​ឥដ្ឋ​នៅ​ទីនោះ ។ ចំណែក​ស្ត្រី​រង​គ្រោះ​អាយុ​២៤​ឆ្នាំ មាន​ប្តី​និង​កូន​២​នាក់ ដែល​កូន​ប្អូន​ទើប​មាន​អាយុ​៤​ខែ​ប៉ុណ្ណោះ​។

លោក​វរសេនីយ៍ត្រី​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​ឈ្មោះ ជឹ​ម បឿន បាន​ផឹកស៊ី​ជាមួយ​មនុស្ស​៤-៥​នាក់ អស់​ស្រា​ចំនួន​៤​លី​ត្រ ។ ក្រោយ​ពេល​ស្រវឹង ជន​នេះ​បាន​ត្រ​ទ្ប​ប់​ទៅ​ផ្ទះ​វិញ ពេល​ទៅ​ដល់​ផ្ទះ​បាន​ប្រើ​ប្រពន្ធ​កោសខ្យល់​ឱ្យ តែ​ប្រពន្ធ​មិន​កោសខ្យល់​ឱ្យ​ទេ ព្រោះ​ទើប​ឈ្លោះ​គ្នា​កាលពី​ថ្ងៃ ។ បន្ទាប់​មក បុរស​រូប​នេះ​បាន​ដើរទៅ​ផ្ទះ​ស្ត្រី​រង​គ្រោះ ខណៈ​ដែល​ប្តី​នាង​មិន​នៅ គឺ​ទៅ​ដេក​យាម​នៅ​ទ្ប​ឥដ្ឋ ហើយ​លប​ទ្បើ​ង​ចូល​មុង​រំលោភ​រហូត​បាន​សម្រេច ព្រោះ​ស្ត្រី​រង​គ្រោះ​ច្រ​ទ្បំ​ស្មានថា ជា​ប្តី​របស់​ខ្លួន ។ ប៉ុន្តែ​មុន​ពេល​ចេញ​ទៅ​វិញ ស្ត្រី​រង​គ្រោះ​មានការ​សង្ស័យ​បើកភ្លើង​អា​គុយ​មើល ទើប​ដឹង​ថា មិនមែន​ជា​ប្តី​របស់​ខ្លួន តែ​ក៏​មិន​ហា​៊​ន​មាត់ក​អ្វី​ដែរ ព្រោះ​យល់​ថា ចាំ​ស្អែក​នឹង​ប្តឹង​សមត្ថកិច្ច ។ លុះ​ប្រហែល​ជាង​១​ម៉ោង​ក្រោយមក ស្រាប់តែ​ឃើញ​ជន​នេះ​មក​លប​បើក​មុង​ចូល​បម្រុង​រំលោភ​ម្តងទៀត ទើប​ស្ត្រី​រង​គ្រោះ​ស្រែក​ផ្អើល​ដល់​អ្នក​ជិតខាង ហើយ​មាន​មនុស្ស​ជា​ច្រើន​នាក់ ស្ទុះ​ចូល​មក​ឃើញ​ជនសង្ស័យ​ចេញពី​ក្នុង​មុង​ស្ត្រី​រង​គ្រោះ​រត់​ត្រ​ទ្ប​ប់​ទៅ​ផ្ទះ​វិញ ។

ស្អែក​ទ្បើ​ង​ថ្ងៃ​ទី​៣០ កក្កដា ជន​ឈ្មោះ ជឹ​ម បឿន ត្រូវ​បាន​ចាប់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រង​គ្រោះ រួច​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត និង​បាន​សម្រេច​ឃុំខ្លួន​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣១ កក្កដា។ លោកនាយ​ការិយាល័យ​បន្ត​ថា តាម​ចម្លើយ​សារភាព​របស់​ជន​នេះ ក្រៅពី​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ជាមួយ​ប្រពន្ធ​មិត្តភក្តិ​ជា​កម្មករ​ជាមួយ​គ្នា ហើយ​នោះ កាលពី​នៅ​ខេត្តកណ្តាល​ធ្លាប់​មានទោស​ពី​បទ​រំលោភ​ដូច​គ្នា​នេះ​ដែរ ហើយ​បាន​គេច​មក​ធ្វើ​ជា​កម្មករ​ទ្ប​ឥដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង និង​នៅ​មិន​ចោល​មារយាទ​ចាស់​ត្រូវ​ចាប់​ចូល​គុក​ម្តងទៀត ៕