ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋជិត​ពីររយនាក់​លើកគ្នាបិទ​ផ្លូវប្រឆំាង​និងក្រុមហ៊ុន​ដឹកដីនិង​ខ្សាច់ចំនួន៣​ក្នុងភូមិ​តានី

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ ​ឆ្ពោះ​ទៅ​កា​ន់​តំបន់​អភិ​វឌ្ឍ​ន៏​«ភូមិ​ធម្មជា​តិរ៉ុន​តាឯក​»​ បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ជីក​កាយ​ដី ​និងបូម​ខ្សាច់ ​ចំនួន​៣ ​ក្នុង​ភូមិសា​ស្រ្តភូមិ​តានី ថា​បាន​ទទួល​ផល​កំរ៉ៃយ៉ា​ងច្រើន​ក្រាស​ក្រែល​ពី​អាជី​វកម្ម​ដឹក​ដីនិង​ខ្សាច់ ​តាម​រថយន្តធំ​ៗ ដោយ​មិន​ខ្វល់​

 ខេត្ត​សៀម​រាប ៖ ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ ​ឆ្ពោះ​ទៅ​កា​ន់​តំបន់​អភិ​វឌ្ឍ​ន៏​«ភូមិ​ធម្មជា​តិរ៉ុន​តាឯក​»​ បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ជីក​កាយ​ដី ​និងបូម​ខ្សាច់ ​ចំនួន​៣ ​ក្នុង​ភូមិសា​ស្រ្តភូមិ​តានី ថា​បាន​ទទួល​ផល​កំរ៉ៃយ៉ា​ងច្រើន​ក្រាស​ក្រែល​ពី​អាជី​វកម្ម​ដឹក​ដីនិង​ខ្សាច់ ​តាម​រថយន្តធំ​ៗ ដោយ​មិន​ខ្វល់​ពី​មហ​ន្តរា​យផ្លូវក្នុ​ងសហគម​ន៍​របស់​ពួកគេ ។

ដោយ​សាតែ​មិនអាច​ទ្រំទ្រ​ទៅ​នឹងសកម្មភា​ពអមនុស្សធ​ម៏បែបហ្នឹង​កាល​ពីព្រឹក​ថ្ងៃទី១​ សីហា​ ២០១៤​ នេះ ​ប្រ​ជាព​លរដ្ឋ​ប្រមាណ​ជិត​២០០នាក់​មកពី​៣ភូមិ ក្នុ​ង​ឃុំរ៉ុន​តាឯក​ ​នៃស្រុ​ក​បន្ទា​យ​ស្រី​​ រួមមាន​ភូមិត្រពាំង​ទឹក ,ភូមិ​តានី ​និងភូមិរ៉ុ​នតាឯ​ក បា​នប្រ​មូ​​លផ្តុំគ្នា​ធ្វើការ​បិទផ្លូវ​បញ្ឈប់​ចរាចរណ៏​រថយន្តធំៗ​ដឹកដី​និង​ខ្សាច់​ឆ្លងកាត់​ផ្លូវ​នោះ​​ទាំងស្រុង​ ដើម្បីប​ង្ខំឲ្យអា​ជ្ញាធរដា​ក់​គំនាប​ឲ្យក្រុម​ហ៊ុន​ទាំងនោះ​ធ្វើការ​ជួល​ជុល​ផ្លូវ​ដែល​អន្តរាយ​នោះ​សង​​ប្រ​ជាពល​រដ្ឋវិញ ។

មេប៉ុស្តិ៍​រដ្ឋបាល​ឃុំរ៉ុន​តាឯក​ លោក​អនុសេនីយ៍​ត្រី គ​ង់ កែន ដែល​បាន​ចុះ​ឃ្លាំ​មើល​សន្តិសុ​ខនៅ​កន្លែង​បិទ​ផ្លូវ​បាន​ថ្លែងថា សកម្មភាព​តវ៉ានោះ​បាន​ចាប់​ផ្តើមតាំ​ងពីវេ​លាម៉ោង​ប្រមាណ ​៧​ព្រឹក ត្រង់​ណុច​កែង​រវាង​ផ្លូវ​ជាតិ​​លេខ​ ៦៧​ (ហាយវ៉េ) ​ជាមួយ​ផ្លូវចូល​ទៅភូមិ​ធម្មជាតិ​រ៉ុនតាឯក​​ ក្នុង​ភូមិតានី ដែល​ជាក​ន្លែង​មាន​ការដ្ឋា​នជីក​កាយដី​ និង​បូមខ្សាច់​ រាប់សិប​កន្លែង ​។​លោកបន្តថា​នេះជាក​រណីបិទ​ផ្លូវជាលើកទី៣ ​ហើយ​សំរាប់ឆ្នាំ ​២០១៤ នេះ​ ខណៈ​ការ​ធ្វើដំណើរ​ចេញចូល​ផ្លូវមូល​និធិរបស់​ឃុំមួយខ្សែនេះ​មានការ​លំបាក​ខ្លាំង​បំផុត ហើយ​ការត​វ៉ា​ចំនួ​នពី​រលើក​មុនមិន​បាន​ទទួល​ដំណោះស្រាយ​នៅឡើយ ។

ព័ត៌មាន​លម្អិត​និង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​