ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បរទេស​អង្គុយ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​នៅ​ក្នុង​ហាង​បុគ្គលិក​ឃើញ​ដក​ហូត​បង្ក​ទៅ​ជា​ជម្លោះ​មួយ​ប្រាវ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​បទេស​​មួយ​ក្រុម​បាន​នាំគ្នា​​អង្គុយ​​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​កញ្ឆា​នៅ​ក្នុង​ហាង​ជន​ជាតិ​ស្វីស​មួយ​ ដែល​មាន​ទី​តាំង​នៅ​ក្នុង​ផ្សារ​ទំនើប​សូរិយាម៉ល ដោយ​ឃើញ​ដូច្នេះ​បុគ្គ​លិក​នៅ​ក្នុង​ហាង​បាន​ទៅ​ដក​ហូត​យក​បាន​កញ្ឆាក្រៀម​មួយ​កញ្ចប់​ពី​ក្រុម​ជន​បរទេស​ដែល​កពុង​ប្រើ​បប្រាស់​នោះ ដែល​ធ្វើ​ឱក្រុម​ជន​

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​បទេស​​មួយ​ក្រុម​បាន​នាំគ្នា​​អង្គុយ​​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​(កញ្ឆាក្រៀម) ​នៅ​ក្នុង​ហាង​ជន​ជាតិ​ស្វីស​មួយ​ ដែល​មាន​ទី​តាំង​នៅ​ក្នុង​ផ្សារ​ទំនើប​សូរិយាម៉ល  ដោយ​ឃើញ​ដូច្នេះ​បុគ្គ​លិក​នៅ​ក្នុង​ហាង​បាន​ទៅ​ដក​ហូត​យក​បាន​កញ្ឆាក្រៀម​មួយ​កញ្ចប់​ពី​ក្រុម​ជន​បរទេស​ដែល​កំពុង​ប្រើ​ប្រាស់​នោះ ដែល​ធ្វើ​ឱក្រុម​ជន​បរទេសទាំងនោះ​​ខឹង​ ហើយ​ក៏​បាន​ធ្វើ​ការ​​ប្រ​ទាញ​ប្រ​ទង់​គ្នា​ជា​មួយ​បុគ្គលិក​ហាង​មួយ​ប្រាវ​ផង​ដែរ ។​ភ្លាមៗ​គេ​ឃើញ​ថៅ​កែរ​ហាង​ដែល​ជា​ជន​ជាតិ​ស្វីស បាន​មក​សម្រប​សម្រួល​​តែ​ហាក់​បី​ដូច​ជា​កាន់​ជើង​ខាង​ក្រុម​ជន​បរទេស​ទាំង​នោះ​។

ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលាម៉ោង​១១ យប់​ ថ្ងៃ​ទី ០១ សីហា ២០១៤ នៅ​ចំណុច​ក្នុង​ហាង​បុរស​ជន​ជាតិស្វីស ក្នុង​ផ្សារ​សូរិយាម៉ល ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ភ្នំ​ពេញ​។

ក្រោយ​ពេល​កើត​ហេតុ​ជន​បរទេស​ទាំង​នោះ​ត្រូវ​បាន​ម្ចាស់​ហាង​ណែនាំ​កុំ​ឱ្យ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​តទៅ​ទៀត ព្រោះ​វា​ខុស​ច្បាប់ អាច​ធ្វើ​ឱ្យ​យើង​ជាប់​ទោស​បាន​។